បរទេស៖ នៅសប្តាហ៍នេះ ខណៈដែលកោះតៃវ៉ាន់ កំពុងរៀបចំ សម្រាប់ការចាប់ផ្តើម នៃសមយុទ្ធយោធា Han Kuang របស់ខ្លួន ប្រព័ន្ធការពារដែនអាកាស របស់កោះនេះ បានរកឃើញ យន្តហោះគ្មានមនុស្ស បើករបស់ចិនកំពុង ធ្វើដំណើរជុំវិញកោះនេះ ។ នេះជាលើកទី៦ហើយ ដែលចិនបានបញ្ជូនយន្តហោះគ្មានមនុស្ស បើកទៅធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ២០២៣មក ។ យោងតាមសារព័ត៌មាន VOA...
ភ្នំពេញ ៖ ខ្សែរថភ្លើង Kiha183-182 ដែលទិញមកពីជប៉ុន បានបើកដំណើរ ការសាកល្បងជាថ្មី លើផ្លូវដែកភាគ ខាងជើងភ្នំពេញ-ប៉ោយប៉ែតចំនួន៤ទូ បានត្រឡប់ពីស្ថានីយប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញវិញហើយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីសាកល្បងដោយជោគជ័យ ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈ និងដឹកជញ្ជូន...
បរទេស៖ រថយន្តអគ្គិសនី ២១គ្រឿង ដឹកភ្ញៀវទេសចរណ៍ ត្រូវបានអគ្គិភ័យឆាបឆេះ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះ នៅយានដ្ឋានខាងក្រោយក្រុមហ៊ុន Hoi An Public Works នៅព្រឹកថ្ងៃទី២៦ ខែកក្កដា។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅម៉ោងប្រហែល ៥...
បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសសមាជិករបស់អង្គការណាតូ កំពុងទទួលបានផលចំណេញពីជម្លោះនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Zhang ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើសេចក្តីប្រកាសដែលបានអនុម័ត កាលពីដើមខែនេះ នៅឯកិច្ចប្រជុំកំពូល របស់អង្គការណាតូក្នុង ទីក្រុងវ៉ាស៊ីនតោនឌីស៊ី...
អនុលោមទៅតាមការគិតដែល កំពុងរីករាលដាលផុសផុល នៅលោកខាងលិចបច្ចុប្បន្ន គឺវិបត្តិនៅ Ukraine មកពីមានការឈ្លានពានមកលើ Ukraine និងការវាយប្រហាររបស់រុស្ស៊ីមកលើទីក្រុង Kyiv នេះឯង? ព្រោះបើយោងទៅតាមទឡ្ហីករណ៍មួយនេះ គឺករណីដែលលោក Vladimir Putin យកទ័ពចូលកាន់កាប់ Crimea ដែលជាមហិច្ចតាយូលង់ណាស់មកហើយរបស់រុស្ស៊ី ក្នុងការធ្វើឱ្យរស់ឡើងវិញនូវចក្រភពសូវៀត ដែលធ្លាប់មានតាំងពីព្រេងនាយមក! ហើយចុងក្រោយ Putin អាចបន្តធ្វើនូវរឿងទាំងនេះ...
ពីថ្ងៃទី២១ដល់២៣ខែកក្កដា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ព្រមទាំងរួមជាមួយភាគីរុស្ស៊ីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី។ លោក Ding Xuexiang បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរជាប់រហូតមក ដែលបានផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននិងប្រទេសទាំងពីរ។ ភាគីទាំងពីរគួរបង្កើនការគ្រោងផែនការដឹកនាំការវិនិយោគនិងកិច្ចសហប្រតិបត្តិការ ជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗជាលំដាប់ ស្វែងរកយ៉ាងស៊ីជម្រៅនូវសក្តានុពលកិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កបរិយាកាសវិនិយោគដ៏ល្អប្រសើរដោយភាពសកម្ម រួមគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ភាគីរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះកម្រិតនៃការអភិវឌ្ឍទំនាក់ទំនងនិងសមិទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងរុស្ស៊ី រីករាយរួមជាមួយភាគីចិនធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងរុស្ស៊ីនិងចិន៕
ប៉ុន្មានថ្ងៃមុននេះ លោកTrumpអតីតប្រធានាធិបតីអាមេរិកបានរងការលួចធ្វើឃាតដែលមិនបានសម្រេចនៅក្នុងមីទ្ទេញមួយក្នុងរដ្ឋPennsylvaniaដែលបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ជាសកល។ ព្រឹត្តិការណ៍នេះបានកើតឡើងមុននឹងការបោះឆ្នោតសកលរបស់អាមេរិកមិនដល់៤ខែ ដែលបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាខាងនយោបាយនិងភាពចលាចលនៃសង្គមរបស់អាមេរិក ហើយព្រមពេលជាមួយគ្នានេះ វាក៏បានលាតត្រដាងនូវភាពវឹកវរនិងភាពប្រេះស្រាំងយ៉ាងធ្ងន់ធ្ងរនៃ”ប្រជាធិបតេយ្យបែបអាមេរិក”ចំពោះពិភពលោកជាថ្មីម្ដងទៀតផងដែរ។ ក្នុងប្រវត្តិសាស្ត្រអាមេរិក មានប្រធានាធិបតីសរុប៩នាក់ត្រូវបានគេលួចធ្វើឃាត ក្នុងនោះមាន៤នាក់ត្រូវបានស្លាប់បាត់បង់ជីវិត។ ការបែកបាក់គ្នានិងអំពើហិង្សាបានអមជាមួយ”ប្រជាធិបតេយ្យបែបអាមេរិក”ជាប់រហូត។ ប្រជាធិបតេយ្យគឺជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងអស់ ហើយស្នូលរបស់វាគឺប្រជាជនគឺជាម្ចាស់នៃប្រទេស។ ប៉ុន្តែ តក្កវិជ្ជាដំបូងដែលរចនាដោយរបបប្រជាធិបតេយ្យបែបអាមេរិក គឺដើម្បីដំណើរការជុំវិញផលប្រយោជន៍នៃមូលធន ហើយត្រូវបានចាត់ទុកថាជា”ប្រជាធិបតេយ្យរបស់មនុស្សចំនួនតូច”។ អាមេរិកតែងតែផ្សព្វផ្សាយថា ទម្រង់នៃ”ប្រជាធិបតេយ្យក្នុងការបោះឆ្នោត”របស់ខ្លួនជាគំរូនៃ”វិធីតែមួយគត់ដែលអាចធ្វើទៅបាន”ដើម្បីសម្រេចបាននូវប្រជាធិបតេយ្យនិងជាស្តង់ដារសម្រាប់វាយតម្លៃថា តើប្រទេសផ្សេងទៀតមានប្រជាធិបតេយ្យឬអត់។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក មិនមែនត្រូវបានជ្រើសរើសដោយផ្ទាល់ដោយអ្នកបោះឆ្នោតនោះទេ។...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាលនៅព្រឹកថ្ងៃ២៦ កក្កដានេះ បានធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង។ មន្ទីរពេទ្យបង្អែកអ្នកលឿង ជាមន្ទីរពេទ្យបង្អែកកម្រិត២ (CPA2) ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពាមរក៍ ខេត្តព្រៃវែង ដែលមានបុគ្គលិកសរុបចំនួន ៦២រូបបម្រើផ្តល់ជូនសេវាសាធារណៈផ្នែកជំងឺទូទៅ វះកាត់ សម្ភពរោគស្ត្រី ជំងឺមិនឆ្លងទឹកនោមផ្អែម...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមអង្គភាពភ្នាក់ងារអនុវត្តច្បាប់រដ្ឋ និងក្នុងស្រុកជាច្រើនរបស់សហរដ្ឋអាមេរិកដែលក្នុងនោះមានទាំងប៉ូលីស ផងកំពុងបដិសេធក្នុងការ ចែករំលែកព័ត៌មានសំខាន់ៗជាមួយការិយាល័យស៊ើបអង្កេតសំងាត់ហៅកាត់ថា FBI ដោយសារមានការព្រួយបារម្ភថាវា បានក្លាយទៅជាបក្សពួកនៃក្រុមអ្នកនយោបាយ។ យោងតាមរបាយការណ៍របស់អ្នក បញ្ចេញព័ត៌មានដែលបានដាក់ជូនសភារ បាយការណ៍ដែលមានជាង២៣០ទំព័រត្រូវបានចងក្រងដោយសម្ព័ន្ធភាពនៃភ្នាក់ងារចូលនិវត្តន៍ ក្រុមអ្នកវិភាគ ដែលបាននិយាយទៅកាន់ប្រភព ឯករាជ្យ និងគួរឱ្យជឿជាក់ថាជាង៣០ ស្ថាប័ននៅទូទាំងសហរដ្ឋអាមេរិក។ ក្រុមនេះបានពិពណ៌នាអំពី៖វិបត្តិនៃទំនុកចិត្តដែលកំពុងកើតឡើងនៅក្នុង កងកម្លាំងភារកិច្ចដែលដឹកនាំដោយ FBI និង ការបាត់បង់ទំនុកចិត្ត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីរុស្សី Vladimir Putin បានប្រាប់លោក Bashar Assadមេដឹកនាំរបស់ប្រទេសស៊ីរី អំពីការព្រួយបារម្ភរបស់គាត់ចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំងកាលពីល្ងាចថ្ងៃពុធ។ ដំណើរទស្សនកិច្ចរបស់លោក Assad ទៅកាន់ប្រទេសរុស្ស៊ីបានកើតឡើងចំពេលមានរបាយការណ៍ដែលថាក្រុងមូស្គូអាចសម្រុះសម្រួលដើម្បីបញ្ចៀសភាពតានតឹងរវាងTürkiye និងស៊ីរី។ ទំនាក់ទំនងរវាងទីក្រុង Damascus និងទីក្រុងអង់ការ៉ា មានភាពអាក្រក់អស់រយៈពេលជិត១២ឆ្នាំមកហើយ។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីខែមីនាឆ្នាំមុន លោកPutinបានប្រាប់ប្រធានាធិបតីស៊ីរីម្តងហើយផងដែរអំពីការព្រួយបារម្ភរបស់គាត់ជាមួយនឹងទំនោរទៅរកការកើនឡើង នៅមជ្ឈិមបូព៌ា។ មេដឹកនាំរុស្ស៊ីបានប្រាប់សមភាគីរបស់គាត់ថា៖មានបញ្ហាជាច្រើនផងដែរ ដើម្បីពិភាក្សាទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច។...