ភ្នំពេញ៖ បន្ទាប់ពីមកដល់កម្ពុជា ក្រោយអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបទៅនឹងការលើកឡើង របស់តារាសម្តែងមួយរូប ឈ្មោះ ឆឹម សក្កដា ទាក់ទិននឹងតំបន់អភិវឌ្ឍត្រីកោណ CLV ថា ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវនោះទេ...
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងផ្តល់ជាអនុសាសន៍ដល់លោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំទាំងអស់ ត្រូវយកចិត្តទុកដាក់ បង្រៀនសិស្សានុសិស្ស នូវមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាជាគ្រឹះឱ្យបានរឹងមាំចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ។ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសឆ្មក់ចុះពិនិត្យវឌ្ឍនភាពសាលាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដែលជាសាលាគំរូមួយ បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិថ្មី មានគោលនយោបាយ ដាក់ឱ្យអនុវត្តសាកល្បងនូវសាលាគំរូមួយចំនួននោះ សម្តេចធិបតី...
អាត្លង់តា៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងអតីតស្ត្រីទី១ លោកស្រី Michelle Obama បានគាំទ្រលោកស្រី Kamala Harris នៅក្នុងការចូលរួមប្រជែង មុខតំណែងនៅសេតវិមាន ដោយផ្តល់នូវអ្វីដែលជាការរំពឹងទុក សម្រាប់អនុប្រធានាធិបតីរូបនេះ ហើយនៅតែមានការគាំទ្រដ៏សំខាន់ របស់គណបក្សប្រជាធិបតេយ្យ ដ៏ពេញនិយមបំផុតទី២ របស់ប្រទេសនេះ ។ ការឯកភាពដែលត្រូវបាន...
ភ្នំពេញ៖ យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ គិតត្រឹមឆ្នាំ២០២៣ ប្រជាជនកម្ពុជាប្រមាណជាង ១០លាននាក់ កំពុងពេញនិយមប្រើប្រាស់កម្មវិធី Telegram ដើម្បីប្រាស្រ័យទាក់ទងគ្នាស្ទើរគ្រប់ស្ថាប័ន ក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមហ្វេសប៊ុកអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ នាថ្ងៃទី២៧ កក្កដានេះ បានឲ្យដឹងថាទន្ទឹមគ្នានេះដែរ យើងសង្កេតឃើញវត្តមានជនឆ្លៀតឱកាស បានប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយតាមបណ្តាគ្រុបធំៗដែលមានសមាជិកជាច្រើននាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាសអាភាសដោយបង្កប់នូវតំណភ្ជាប់ក្លែងក្លាយ ( Phishing Link) ឬ...
ភ្នំពេញ៖ ក្នុងចំណងមិត្តភាពជាមិត្តដែកថែប កម្ពុជា-ចិន ភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែមដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតង កាន់តែខ្ពស់ មុនឆ្នាំ២០៣០។ ការបង្ហាញភាពប្ដេជ្ញានេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាង លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា។ បើយោងតាមការចុះផ្សាយរបស់ក្រសួងរ៉ែនិងថាមពលនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះបានឱ្យដឹងថា«ប្រទេសចិន បាននិងកំពុងផ្តល់ជំនួយច្រើនជាងគេក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីកម្ពុជាក្រោយសង្គ្រាម...
បរទេស៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឃុំខ្លួនអតីតអនុរដ្ឋមន្ត្រីការពារជាតិ Dmitry Bulgakovជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយ។ ការវិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីមន្ត្រីយោធាកំពូលមួយចំនួនត្រូវបានចាប់ខ្លួនបន្ទាប់ពីការរុះរើដ៏ធំមួយនៅក្រសួងការពារជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា លោក Bulgakov អាយុ ៦៩ ឆ្នាំដែលមើលការខុសត្រូវផ្នែកភស្តុភារសម្រាប់កងទ័ពរុស្ស៊ីនៅចន្លោះឆ្នាំ...
តូក្យូ៖ មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងដែលជាកំណត់ត្រាមួយបានបង្ខំឱ្យមានការជម្លៀសពលរដ្ឋរាប់ពាន់នាក់ នៅទូទាំងតំបន់នៅភាគខាងជើង នៃប្រទេសជប៉ុន ខណៈដែលទឹកបានហូរដល់ច្រាំងច្រាំងទន្លេ និងបានធ្វើឲ្យរថយន្តជាច្រើនគ្រឿងលិចចូលក្នុងទឹក។ គេបានដឹងថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង៤នាក់កំពុងបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់ចុះនៅក្នុងខេត្ត Yamagata និងខេត្ត Akita នៅលើកោះសំខាន់ Honshu ។ ប៉ូលិសបានប្រាប់ដល់ទីភ្នាក់ងារ AFP យ៉ាងដូច្នេះថា បុរសដែលមានវ័យ៦០ឆ្នាំម្នាក់បានបាត់ខ្លួន...
ប៉េកាំង៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរបានធ្វើការជម្លៀសពលរដ្ឋជិត ៣០០.០០០នាក់ និងបានផ្អាកការដឹកជញ្ជូនសាធារណៈ នៅទូទាំងតំបន់ភាគខាងកើតនៃប្រទេសចិន ខណៈព្យុះទីហ្វុង Gaemi បាននាំមកនូវភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្កឱ្យមានមនុស្សស្លាប់ចំនួន៥នាក់រួចទៅហើយនៅក្បែរកោះតៃវ៉ាន់។ ព្យុះ Gaemi គឺជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតដែលបានបោកបក់មកលើកោះតៃវ៉ាន់ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះនៅគ្រាដែលព្យុះនេះបានបោកបក់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្កឲ្យមានការជន់លិចផ្នែកខ្លះនៃទីក្រុងធំបំផុតទី២របស់ដែនកោះមួយនេះ ។ តួលេខរបស់ប៉ូលិសបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ព្យុះនេះក៏បានធ្វើឱ្យមានភ្លៀងធ្លាក់ចុះនៅតាមរដូវនៅក្នុងប្រទេសហ្វីលីពីនកាន់តែធ្ងន់ធ្ងរនៅលើផ្លូវឆ្ពោះទៅកាន់កោះតៃវ៉ាន់ ផងដែរ ដោយបានបង្កឱ្យមានគ្រោះទឹកជំនន់និងគ្រោះបាក់ដីកើតឡើង ដែលបានសម្លាប់មនុស្សអស់ចំនួន៣០នាក់ ។ គេបានដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់បានរៀបចំការ វាយប្រហារបំផ្លិចបំផ្លាញប្រឆាំង នឹងបណ្តាញផ្លូវដែកល្បឿនលឿនរបស់បារាំង ដែលបានធ្វើឱ្យចរាចរណ៍គាំង មុនព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Katz...