ភ្នំពេញ៖ តាមការចាត់តាំងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីពិនិត្យមើលស្ថានភាពការងារ និងសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន ៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តី បានចុះជួបជាមួយបងប្អូនកម្មករនិយោជិត និងតំណាងនិយោជកដើម្បីពិនិត្យមើលស្ថានភាពការងារ និងលក្ខខណ្ឌការងារក្នុងរោងចក្រចំនួន ៣ទីតាំង ក្នុងខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្មវិធីចុះជួបសំណេះសំណាល រួមនិងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ...
ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ភេសជ្ជៈ ប៉ិបស៊ី បាននាំយកព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល នោះគឺ ការប្រគំតន្ត្រីដ៏អស្ចារ្យ PEPSI INTO THE NEW ERA ដែលមិនធ្លាប់មានពីមុនមក ដើម្បីអបអរនៃការដាក់បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មីរបស់ ប៉ិបស៊ី រសជាតិជាប់ចិត្ត នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលធ្វើឱ្យអ្នកចូលរួមទស្សនា...
គ៊ែរ៖ បណ្ដាប្រទេសមជ្ឈិមបូព៌ាជាច្រើនបានចេញការព្រមានអំពីការកើនឡើងដ៏គ្រោះថ្នាក់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធ ដែលមានមូលដ្ឋាននៅលីបង់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើទីក្រុង Majdal Shams នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់។ ក្រសួងការបរទេសអេហ្ស៊ីបបានព្រមានប្រឆាំងនឹងការបើកមុខសង្រ្គាមថ្មីនៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារទីក្រុងMajdal Shams ដោយសង្កត់ធ្ងន់លើហានិភ័យនៃជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ នកងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រប្រទេសលីបង់ ប្រជាជន និងស្ថាប័នរបស់ខ្លួន ដើម្បីទប់ស្កាត់ជម្លោះបន្ថែមទៀត។...
បរទេស៖ សមាជិកអង្គការណាតូជាច្រើន រួមទាំងសហរដ្ឋអាមេរិកផង បានចេញការព្រមានអំពីការធ្វើដំណើរទៅប្រទេសលីបង់ ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសជាបន្ទាន់ នៅពេលប្រឈមមុខនឹងសង្រ្គាមដ៏ខ្លាំងក្លារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធគាំទ្រប៉ាឡេស្ទីន ក្រុមហេសបូឡា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាពតានតឹងបានកើនឡើងយ៉ាងឆាប់រហ័សកាលពីថ្ងៃសៅរ៍ នៅពេលដែលការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានសម្លាប់កុមារចំនួន ១២នាក់នៅក្នុងតំបន់ Druze ទីក្រុង Majdan Shams ក្នុងតំបន់...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី២៩ កក្កដា នេះ លោក Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតស៊ីលី ប្រចាំកម្ពុជា បានប្ដេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងម៉ាំ ក្នុងក្របខ័ណ្ឌទ្វេភាគី...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុន លើកទី ១៥ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស...
ភ្នំពេញ ៖ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ នៅវេលាម៉ោងជាង ៥ល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅក្នុងឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងបន្តស្វែងរក ។ នេះបើយោងតាម ការចេញផ្សាយ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ៕
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីជំរុំជនភៀសខ្លួន Bureij និងជាយក្រុងរបស់ខ្លួននៅភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីបញ្ជាជម្លៀសរបស់អ៊ីស្រាអែល។ WAFA បានបន្ថែមថា អ្នកជម្លៀសជាច្រើនបានធ្វើដំណើរទៅកាន់ Deir al-Balah និង Nuseirat ផងដែរដែលមានទីតាំតនៅកណ្តាលតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យយោធា អ៊ីស្រាអែល លោក Avichay Adraee...
បរទេស ៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារ តាមអាកាសប្រឆាំងនឹងគោលដៅ ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីមន្រ្តីអ៊ីស្រាអែល បានប្តេជ្ញាសងសឹក បន្ទាប់ពីមនុស្ស ១២នាក់ត្រូវបានសម្លាប់នៅពេលដែលរ៉ុក្កែតមួយគ្រាប់ បានវាយប្រហារលើទីលានបាល់ទាត់នៅក្នុងតំបន់ Golan Heights ដែលខ្លួនកាន់កាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤...
យេរ៉ូសាឡឹម៖ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃអាទិត្យ លើវិធានការសងសឹកប្រឆាំងនឹងក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់យុវជនចំនួន ១២ នាក់នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យរារាំងការកើនឡើងនូវភាពតានតឹងក្នុងតំបន់បន្ថែមទៀតក៏ដោយ។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនេះ គណៈរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant “សម្រេចចិត្តលើរបៀបនៃការឆ្លើយតបប្រឆាំងនឹងក្រុមហេសបូឡា និងតាមពេលវេលារបស់វា ប៉ុន្ដែសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីរបៀបដែលអ៊ីស្រាអែលនឹងឆ្លើយតបចំពោះការវាយប្រហារនោះទេ។...