បរទេស៖ សហភាពអឺរ៉ុបបានដាក់ពន្ធថ្មី ឬតម្លើងពន្ធយ៉ាងច្រើនលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនបន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ទីក្រុងព្រុចសែលកំពុងស្វែងរកការទប់ស្កាត់រថយន្តអគ្គិសនី ឬ EV ដែលមានតម្លៃទាបពីប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចអាស៊ី ដើម្បីការពារក្រុមហ៊ុនផលិតរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ពន្ធថ្មីបន្ថែមបណ្តោះអាសន្នរហូតដល់ ៣៨ភាគរយ នឹងអនុវត្តចាប់ពីថ្ងៃទី ៥ ខែកក្កដានេះ គឺសម្រាប់រយៈពេលអតិបរមា ៤...
បច្ចុប្បន្នកម្ពុជាមានតែកប៉ាល់ដឹកទំនិញខ្នាតមធ្យមតែប៉ុណ្ណោះ ដែលអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាទូទៅកប៉ាល់ដឹកទំនិញខ្នាតតូចអាចផ្ទុកទំនិញបានចាប់ពី២០០កុងតឺន័រ(Container) ទៅ១៥០០កុងតឺន័រ។ រីឯកប៉ាល់ខ្នាត់ធំ អាចផ្ទុកលើសពីមួយពាន់កុងតឺន័រឡើងទៅ ដែលពាក្យបច្ចេកទេសហៅថា Twenty Equivalent Unit (TEUs)។ ពាក្យថា “Twenty Equivalent Unit (TEUs)” គឺជាឯកតាស្តង់ដាមួយរបស់ពិភពលោកកំណត់ជាខ្នាត ដើម្បីវាស់សមត្ថភាពដឹកទំនិញរបស់កប៉ាល់ដោយផ្អែកលើចំនួនកុងតឺន័រ។ កំពង់ផែនភ្នំពេញនិងកំពង់ផែក្រុងកំពង់សោម មិនមានកប៉ាលដឹកទំនិញខ្នាតធំចូលចតបានទេ ដោយសារតែទឹកទន្លេនិងទឹកសមុទ្រមានស្ថានភាពរាក់។...
បរទេស ៖ រុស្ស៊ីបានអះអាងពីការប្រើមីស៊ីលយុទ្ធសាស្ត្រជាលើកទីបីវាយប្រហារ ដោយជោគជ័យ ទៅលើអាកាសយានដ្ឋានអ៊ុយក្រែនក្នុងសប្តាហ៍នេះ ដោយយន្តហោះចម្បាំង MiG-29 ត្រូវបានគេនិយាយថា ត្រូវបានគេកម្ទេចចោល នៅលើដីក្នុងតំបន់ Dnepropetrovsk។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីរាយការណ៍ចុងក្រោយពីការវាយប្រហារដោយមីស៊ីល Iskander ទៅលើអាកាសយានដ្ឋាន Dolgintsovo ដែលស្ថិតនៅចម្ងាយប្រហែល...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ តំណាង លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក KIYOSHI MASAI ប្រធានអង្គការ JPR ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៤ កក្កដាបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះដល់កងប្រតិបត្តិការរុករក...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល បានទទួលការឆ្លើយតបពីក្រុមហាម៉ាស់ ចំពោះកិច្ចព្រមព្រៀងដែលបានស្នើឡើង ក្នុងគោលបំណងធានាបទឈប់បាញ់នៅក្នុងជម្លោះតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។ ការឆ្លើយតបដែលត្រូវបានផ្ទេរ ដោយអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍នោះបានកត់សម្គាល់ថា “អ៊ីស្រាអែលកំពុងពិនិត្យមើលការឆ្លើយតបនេះ ហើយនឹងធ្វើការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្រុះសម្រួលក្នុងពេលកំណត់” ។ ការអភិវឌ្ឍន៍នេះបង្ហាញពីកិច្ច ខិតខំប្រឹងប្រែងជាថ្មីដើម្បីចរចាបញ្ចប់ជម្លោះរយៈពេលជិត ៩ខែ ដែលយោងទៅតាមអាជ្ញាធរ...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក STEFAN MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានសន្យាថា នឹងបន្តធ្វើការជាមួយអង្គការ NGO នានា ដើម្បីបន្តការងារដោះមីន ដើម្បីឲ្យកម្ពុជា សម្រេចគោលដៅក្លាយ...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី៤ កក្កដា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេច យួន សុដារី ដោយបានលើកយករបៀបវារៈចំនួន៣ ដើម្បីពិភាក្សា និងអនុម័ត។ របៀបវារៈទាំង៣ ៖ ១. សេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាន នៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារ សហប្រតិបត្តិការជាមួយអង្គការ សហប្រជាជាតិ និងដៃគូអភិវឌ្ឍ សម្រាប់ការអនុវត្តមុខងារសេសសល់ នៃ អ.វ.ត.ក. កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង នៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយមានការអញ្ជើញចូលរួមពី...
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត វី ឌុច្ជដា អ្នកឯកទេស ជំងឺទឹកនោមផ្អែម បានលើកឡើងពីករណីជំងឺទឹកនោមផ្អែមប្រភេទទី១ ភាគច្រើនកើតលើកុមារតូចៗ ដោយសារកក្តាអង់ទីគ័រ និងប្រព័ន្ធភាពស៊ាំក្នុងខ្លួន ។ លោកវេជ្ជបណ្ឌិត វី ឌុច្ជដាបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៤ កក្កដាថា “ជំងឺទឹកនោមផ្អែមដែលកើតលើកុមារ ឬក៏យើងហៅថា ជំងឺទឹកនោមផ្អែមប្រភេទទី១ អាហ្នឹងភាគច្រើនវាកើតទៅលើកុមារ ។...
ការ៉ាកាស៖ តំណាងប្រទេសវ៉េណេស៊ុយអេឡា ក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក បានឲ្យដឹងថាពួកគេបានយល់ព្រម ធ្វើការជាមួយក្រុងវ៉ាស៊ីនតោន និងរក្សាទំនាក់ទំនងដោយគោរព ។ តំណាងវេណេស៊ុយអេឡា បានបង្ហោះនៅលើបណ្តាញសង្គមថា “បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ យើងបានព្រមព្រៀងគ្នាលើឆន្ទៈរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការធ្វើការជាមួយគ្នា ដើម្បីទទួលបានការជឿទុកចិត្ត និងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង និងរក្សាទំនាក់ទំនងប្រកបដោយការគោរព និងស្ថាបនា” ។ សាររបស់ពួកគេបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិត រវាងភាគីទាំងពីរ ដែលក្នុងនោះ វេណេហ្ស៊ុយអេឡាបានឲ្យដឹងថា...