បរទេស៖ ការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ី ទៅកាន់អឺរ៉ុបខាងលិច អឺរ៉ុបកណ្តាល អឺរ៉ុបភាគខាងត្បូង និងភាគអាគ្នេយ៍បានកើនឡើង ២៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមិថុនា ដោយបានស្ទុះងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុន , នេះបើយោងតាមការប៉ាន់ស្មានពីសារព័ត៌មាន Reuters ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនថាមពលយក្ស Gazprom របស់រុស្ស៊ី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាជីវកម្មផ្លូវភេទ ជួញដូរកម្លាំងពលកម្ម និងបទល្មើសចរាចរណ៍។ នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស...
កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ កើតឡើងនៅចំណុចផ្ទះល្វែង ក្នុងបុរីមួយកន្លែង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយមក កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ ព្រមជាមួយវត្ថុតាងមួយចំនួន រួមមាន៖...
ក្មេងទំនើង០១ក្រុម មានរហស្សនាម DMS (ក្រុមដើមស្តៅ) នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ តែងតែធ្វើសកម្មភាព កាប់ប្លន់ម៉ូតូ និង ឆក់ទ្រព្យសម្បត្តិអ្នកដទៃជាច្រើនលើកច្រើនសារ នៅសង្កាត់ព្រែកកំពឹស វត្តឬស្សីសាញ់ ខណ្ឌដង្កោ ,នៅទួលពង្រ ខណ្ឌពោធិ៍សែនជ័យ និងច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ ធ្វើការបង្ក្រាប ជាបន្តបន្ទាប់ បានចំនួន ០៨ នាក់...
នៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា លោក ម៉ាង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំឱ្យពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីគ្រប់គ្រងក្នុងសេដ្ឋកិច្ចមានចំនួន៦៤% ហើយពលករជាស្ត្រី ក៏មានចំនួនច្រើនរហូតដល់ទៅ៧៥%។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានសម្លាប់ពួកសកម្មប្រយុទ្ធប្រហែល ៩០០នាក់នៅក្នុងទីក្រុងរ៉ាហ្វា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដីរបស់អ៊ីស្រាអែល ទៅលើទីក្រុងភាគខាងត្បូងបំផុតក្នុងតំបន់ហ្គាហ្សា កាលពីដើមខែឧសភា នេះបើយោងតាមប្រមុខយោធាអ៊ីស្រាអែលលោក Herzi Halevi។ លោក Halevi បានឲ្យដឹងនៅពេលចុះពិនិត្យទីតាំងដឹកជញ្ជូនយោធានៅតំបន់ហ្គាហ្សាស្ទ្រីប យោងទៅតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយកងកម្លាំងការពារអ៊ីស្រាអែលថា អ្នកស្លាប់និងរបួសរួមមាន “យ៉ាងហោចណាស់មេបញ្ជាការកងវរសេនាតូចម្នាក់ រួមទាំងអ្នកផ្សេងទៀត”។ លោក Halevi បានលើកឡើងថា ការវាយលុកនៅទីក្រុងរ៉ាហ្វា...
យូអិន៖ ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់នៃការបញ្ជាទិញរបស់អ៊ីស្រាអែលសម្រាប់ប្រជាជនហ្គាហ្សា រាប់ម៉ឺននាក់ឱ្យជម្លៀសក្នុងរង្វង់ ១១៧ គីឡូម៉ែត្រការ៉េនៅក្នុងទីក្រុង Khan Younis និងរ៉ាហ្វា ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា ក្នុងរយៈពេលប្រាំបួនខែចុងក្រោយនេះ ពលរដ្ឋហ្គាហ្សាជាច្រើន ដែលរងផលប៉ះពាល់ដោយបទបញ្ជាជម្លៀសចុងក្រោយបំផុតត្រូវបានផ្លាស់ទីលំនៅម្តងហើយម្តងទៀត។ ការបញ្ជាកាលពីថ្ងៃច័ន្ទ ដែលគ្របដណ្តប់ប្រហែលមួយភាគបីនៃតំបន់ហ្គាហ្សាស្ទ្រីប គឺជាលំដាប់ដ៏សំខាន់បំផុតចាប់តាំងពីការបញ្ជាទិញកាលពីខែតុលា ដើម្បីជម្លៀសចេញពីតំបន់ហ្គាហ្សាភាគខាងជើង។...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) និងគណៈប្រតិភូនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់គណៈប្រធានវិទ្យាស្ថាន ERIA អំពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីៈ និងបច្ចេកទេសដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវផែនការថ្នាក់ជាតិក្នុងការបំពាក់បំប៉នជំនាញដល់យុវជន...