ថ្ងៃទី២ ខែកក្កដា ក្នុងឱកាសដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថាន លោក Xi Jinping ប្រធានរដ្ឋចិនបានចេញផ្សាយអត្ថបទក្រោមចំណងជើងថា «ធ្វើការរួមគ្នាដើម្បីបន្តចារទំព័រថ្មីនៃទំនាក់ទំនងចិន-កាហ្សាក់ស្ថាន» នៅលើកាសែត«សច្ចធម៌របស់កាហ្សាក់ស្ថាន »និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិកាហ្សាក់ស្ថាន ។ អត្ថបទបានលើកឡើងថា កាលពី១១ឆ្នាំមុន ខ្ញុំបានលើកឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ» នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលទទួលបានការឆ្លើយតបយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកាហ្សាក់ស្ថាន។ ផែនការដ៏អស្ចារ្យនៃការដែលប្រទេសទាំងពីររួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានចាប់ផ្តើមពីពេលនោះមក ហើយការអភិវឌ្ឍទំនាក់ទំនងចិន-កាហ្សាក់ស្ថានបានឈានចូលដំណាក់កាលថ្មីមួយ។...
បរទេស៖ អ៊ីស្រាអែលបានចេញបញ្ជាឱ្យជម្លៀសប្រជាជនប៉ាឡេស្ទីននៅក្នុងផ្នែកខ្លះនៃទីក្រុង Khan Younis និងតំបន់ជុំវិញ ដែលជាបទបញ្ជាមួយដែលអាចបង្ហាញថា អ៊ីស្រាអែលគ្រោងនឹងកំណត់គោលដៅទីក្រុង ហ្គាហ្សា ភាគខាងត្បូងសម្រាប់ការវាយលុកមួយផ្សេងទៀត ដូចដែលអ៊ីស្រាអែលបានធ្វើកាលពីដើមឆ្នាំនេះ នៅពេលដែលមនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅ និងភាគច្រើននៃទីក្រុង Khan Younis ត្រូវបានបំផ្លាញ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
ហ្គាហ្សា ស្ទ្រីប៖ នៅថ្ងៃអង្គារនេះ កងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើតំបន់ហ្គាហ្សាភាគខាងត្បូង និងបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ ក្រោយពីកងទ័ពបានបញ្ជាឡើងវិញឱ្យពលរដ្ឋប៉ាឡេស្ទីន ធ្វើការចាកចេញពីតំបន់ក្បែរព្រំដែនទឹកដីដែលត្រូវបានឡោមព័ទ្ធ រវាងអ៊ីស្រាអ៊ែល និងអេហ្ស៊ីប ។ សាក្សីបានរាយការណ៍ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងជាច្រើននៅជុំវិញទីក្រុង Khan Yunis ដែលជាទីក្រុងសំខាន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលកងកម្លាំងអ៊ីស្រាអ៊ែល បានដកខ្លួនចេញកាលពីដើមខែមេសា ក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងមហន្តរាយអស់រយៈពេលជាច្រើនខែមកនេះ ។ ប្រភពពីមន្ទីរពេទ្យក្នុងទីក្រុងបានឲ្យដឹងថា ការបាញ់ផ្លោងបានសម្លាប់មនុស្សអស់ចំនួន៨នាក់...
ភ្នំពេញ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានក្រើនរំលឹកថា គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” មានសារៈសំខាន់ណាស់ បើអនុវត្តន៍ប្រហែសតែបន្តិច នឹងនាំមកនូវគ្រោះថ្នាក់ ហើយអ្វីដែលសំខាន់នោះ គឺការបង្ការ ទប់ស្កាត់បទល្មើសជាមុន។ ការលើកឡើងរបស់លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផល សម្រេចប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តរបស់ក្រុមការងារទី១ នៃក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ...
ពលរដ្ឋខ្មែរជាច្រើនតែងតែស្ដាប់បទ «លលកវាយំ» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយគរុវិជ្ជាចារ្យកវី វ៉ែន សុន និងច្រៀងដោយអ្នកស្រី សូ សាវឿន។ ក្នុងចំណោមអ្នកស្ដាប់នេះ ខ្លះបានដឹងពីប្រវត្តិអ្នកនិពន្ធ និងមួយចំនួនទៀតក៏មិនបានស្គាល់ច្បាស់ពីអ្នកនិពន្ធនៅឡើយ។ ម្ចាស់ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ គរុវិជ្ជាចារ្យកវី វ៉ែន សុន កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៣៩។ លោកកំព្រាឪពុកតាំងពីអាយុ៦ឆ្នាំ។ លោកមានបងប្អូន ៣នាក់...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ KCNA បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋបាលមីស៊ីលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅកាត់ថា (កូរ៉េខាងជើង) បានធ្វើការបាញ់សាកល្បងដោយជោគជ័យ នូវប្រភេទមីស៊ីលផ្លោងយុទ្ធសាស្ត្រប្រភេទថ្មី Hwasongpho-11Da-4.5 ដែលបានបាញ់កាលពីថ្ងៃចន្ទ ។ មីស៊ីលផ្លោងយុទ្ធសាស្ត្រប្រភេទថ្មីនេះ អាចផ្ទុកក្បាលគ្រាប់ប្រភេទ Super-Class ទម្ងន់៤,៥តោន នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារ KCNA បានឲ្យដឹងដូច្នេះ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា អង្គការសង់ត្រាល់ បានជ្រៀតជ្រែកការងារសហជីព ដោយធ្វើជាខ្នងបង្អែក នៅពីក្រោយការចងក្រង សហជីពតាមមូលដ្ឋាន ដោយប្រើពាក្យថា «សហជីពឯករាជ្យ» នៅតាមបណ្តារោងចក្រ ហើយចេញរបាយការណ៍ស្រមោល មានចេតនាអុកឡុកស្ថេរភាពសង្គមកម្ពុជា ធ្វើឱ្យមានវិវាទសហជីព បែកបាក់សាមគ្គី ក្នុងបំណងក្តិចពន្លករីកចម្រើន ក្នុងវិស័យកាត់ដេរនៅកម្ពុជា ដែលរាជរដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញអន្តរាគមន៍ទាន់ពេលវេលាចុះជួយសង្គ្រោះ និងស្តារឡើងវិញនូវដំណាំរបស់កសិករ មានដូចជាស្រូវ ពោត និងដំឡូងមីជាដើម ប្រមាណជាង ២ម៉ឺនហិកតា នៅតាមខេត្តរងគ្រោះមួយចំនួននៃ ប្រទេសកម្ពុជា បន្ទាប់ពីមានការបំផ្លាញដោយសត្វដង្កូវហ្វូង ក្រោយមានការផ្ទុះឡើងកាលពីខែមុន។ លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងថា សមត្ថកិច្ចចាប់ខ្លួន ក្រុមយុវជនមាតាធម្មជាតិ៥រូប គឺអនុវត្តទោសទៅតាមផ្លូវច្បាប់ ទៅតាមដីកាសម្រេច របស់អង្គជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ។ លោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២ កក្កដា ថា ការចាប់ខ្លួនពួកគេមិនមែនចេះតែចាប់នោះទេ ហើយក៏មិនមែនរំលោភសិទ្ធិមនុស្សដែរ...
បរទេស៖ ប្រាក់បៀវត្សរ៍នៅក្នុងកងកម្លាំងប៉ូលីសរបស់ប្រទេសវៀតណាម បានកើនឡើងដល់ទៅ ២៤,៣៣ លានដុង ស្មើនឹងប្រហែល ៩៥៥,៨០ ដុល្លារអាមេរិក ក្នុងមួយខែ បន្ទាប់ពីការតម្លើងប្រាក់ខែគោលសម្រាប់បុគ្គលិករដ្ឋាភិបាលចាប់ពីថ្ងៃទី ១ ខែកក្កដានេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រាក់បៀវត្សរ៍មូលដ្ឋានសម្រាប់បុគ្គលិករដ្ឋាភិបាល រួមទាំងមន្ត្រី មន្ត្រីរាជការ...