ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បានជន់លិចមកដល់ភូមិគៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈមានបងប្រជាពលរដ្ឋប្រទះឃើញ សត្វក្រពើមួយក្បាល ។ ជុំវិញបញ្ហានេះដែរលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ កក្កដានេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា ស្របពេលដែលមានជំនន់ទឹកភ្លៀងជន់លិច...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលណាមួយនៅក្នុងខែសីហា។ កន្លងមកទោះបីជាលោកបានជួបជាមួយលោក Vladimir Zelensky នៅខាងក្រៅកិច្ចប្រជុំ G7 នៅក្នុងប្រទេសអ៊ីតាលី និងប្រទេសជប៉ុនក៏ដោយ លោក Modi មិនទាន់ដែលបានទៅទស្សនកិច្ចនៅទីក្រុងគៀវ នៅឡើយចាប់តាំងពីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។...
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មានថា «បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ» នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានដូចបាន ចុះផ្សាយខាងលើរួចមក រដ្ឋបាលខេត្ត បាន ចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសឈ្មោះ ឃិន...
ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់លោកខូយ រីដា នៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានអញ្ជើញចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ ១០ ចំនុចចន្លោះពីភូមិសាស្ត្រឃុំប្រម៉ោយឆ្ពោះទៅកាន់ភូមិសាស្រ្តឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលរងនូវការបាក់ស្រុតដោយសារភ្លៀងធ្លាក់ខ្លាំងចំនុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយឆ្ពោះទៅឃុំអូរសោម) បង្កអោយមានការកកស្ទះ និង មិនអាចធ្វើចរាចរបានកាលពីប៉ុន្មានថ្ងៃមុន។ រហូតមកដល់និងថ្ងៃទី ២៧...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃសុក្រថាខ្លួនបានធ្វើឱ្យមានការផ្ទេរប្រាក់ដំបូងចំនួនដែលមានទំហំ ១,៥ពាន់លានអឺរ៉ូ ឬត្រូវជា១,៦ ពាន់លានដុល្លារនៃការប្រាក់ដែលរកបានពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីទៅកាន់ទីក្រុងគៀវដើម្បីជួយខ្លួនទិញអាវុធ។ ទីក្រុងមូស្គូបានព្រមានទីក្រុងប្រ៊ូសែលប្រឆាំងនឹងការប្រើប្រាស់មូលនិធិឬដែលរុស្សីហៅសកម្មភាពថានេះជាការលួចប្លន់ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន និងដោយមានទាំងការឆ្លើយតបគំរាមកំហែងសងសឹកទៀតផង។ សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែក្នុងចំណោមប្រទេស EU និង G7 អំពីរបៀបប្រើប្រាស់ទ្រព្យដែលមានទហំជិត៣០០ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរបស់រុស្ស៊ីដែលត្រូវបានបង្កកទុកនៅតាមប្រទេសមួយចំនួនដែលជាផ្នែកនៃទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែន។ គួរឲ្យដឹងដែរថាប្លុកសេដ្ឋកិច្ចរបស់ទីក្រុងប្រ៊ូសែលបានប៉ាន់ប្រមាណថាការប្រាក់លើទ្រព្យសម្បត្តិដែលរឹបអូសអាចផ្តល់ប្រហែល៣ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមន្រ្តីអ៊ីស្រាអែលបានប្រគល់បញ្ជីអាវុធដល់សមាជិកសភាអាមេរិកគឺជាប្រភេទអាវុធដែលពួកគេចង់បានយ៉ាងឆាប់រហ័សក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ តែទោះជាបីជាយ៉ាងណាក្តីរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បដិសេធថា ខ្លួនកំពុងពន្យារពេលការផ្ទេរអាវុធទាំងនេះ។ បញ្ជីឈ្មោះដែលត្រូវបានបង្ហាញដល់សមាជិកសភា និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden មុនពេលលោក Netanyahu ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភានៅថ្ងៃពុធ។ ប្រភពដដែលក៏បានបាននិយាយដែរថា កញ្ចប់ដែលចង់បាននោះក៏មានរួមបញ្ចូលប្រព័ន្ធអាវុធចំនួន៧ ប្រភេទដែលពួកគេនឹងមិនបញ្ចេញឈ្មោះ ដោយសារការភ័យខ្លាចនៃការបង្ហាញផែនការសមរភូមិរបស់អ៊ីស្រាអែល។ គួរឲ្យដឹងដែរថាគណៈកម្មាធិការកិច្ចការបរទេសរបស់សភា...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ កក្កដា បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដឹកនាំដោយលោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ។ សូមបញ្ជាក់ថា ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ...
ភ្នំពេញ៖ បន្ទាប់ពីមកដល់កម្ពុជា ក្រោយអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបទៅនឹងការលើកឡើង របស់តារាសម្តែងមួយរូប ឈ្មោះ ឆឹម សក្កដា ទាក់ទិននឹងតំបន់អភិវឌ្ឍត្រីកោណ CLV ថា ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវនោះទេ...
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងផ្តល់ជាអនុសាសន៍ដល់លោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំទាំងអស់ ត្រូវយកចិត្តទុកដាក់ បង្រៀនសិស្សានុសិស្ស នូវមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាជាគ្រឹះឱ្យបានរឹងមាំចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ។ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសឆ្មក់ចុះពិនិត្យវឌ្ឍនភាពសាលាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដែលជាសាលាគំរូមួយ បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិថ្មី មានគោលនយោបាយ ដាក់ឱ្យអនុវត្តសាកល្បងនូវសាលាគំរូមួយចំនួននោះ សម្តេចធិបតី...