ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា។ ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងគោះទ្វារទាក់ទាញវិនិយោគិនពីគ្រប់ទិសទី ដើម្បីឱ្យចូលមកវិនិយោគនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលអាចសម្រេចបានផែនការឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ សូមជម្រាបជូនថា...
តូក្យូ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មមកពីក្រុមសេដ្ឋកិច្ចទាំង៧ បានព្រមព្រៀងគ្នា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ស្តង់ដាររួមសម្រាប់លទ្ធកម្មសម្ភារសំខាន់ៗ ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ចនៅពេលដែលប្រទេសចិន កំពុងរងការចោទប្រកាន់ពីការអនុវត្តពាណិជ្ជកម្មបង្ខិតបង្ខំ។ ផ្អែកលើស្តង់ដារឯកសណ្ឋាន G7 នឹងពិចារណាលើកត្តាក្រៅពីតម្លៃនៅពេលទទួលបានរ៉ែ និងទំនិញផ្សេងទៀត ដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ មានភាពធន់នឹងការកាត់បន្ថយការពឹងផ្អែកលើប្រទេសជាក់លាក់ ដោយបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅភាគខាងត្បូងប្រទេសអ៊ីតាលី។ សារធាតុរ៉ែសំខាន់ៗ គឺជាវត្ថុដែលផ្តោតសំខាន់នៅក្នុងកិច្ចប្រជុំនេះ ដោយសារវាមានសារៈសំខាន់សម្រាប់រថយន្តអគ្គិសនីដែលប្រទេសចិន ត្រូវបានគេមើលឃើញថា ផលិតលើសកម្រិត រួមជាមួយនឹងផលិតផលបច្ចេកវិទ្យាស្អាតផ្សេងទៀតដោយមានជំនួយពីការឧបត្ថម្ភធនយ៉ាងច្រើន។ រដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ ឱ្យអនុវត្តគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ថ្លែងទៅកាន់អង្គពិធីនៅទីស្តីការក្រសួងការងារ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយមួយចំនួន សម្រាប់ធ្វើការផ្សព្វផ្សាយ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង...
បរទេស៖ លោក Truong Anh Tuan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ Hoang Quan ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ដោយសារតែក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន របស់លោក បានជំពាក់បំណុលពន្ធចំនួន ២៤០.៨០០ ដុល្លារអាមេរិក ។ នៅប្រទេសវៀតណាមក្នុងឆមាសទីមួយឆ្នាំនេះ មនុស្សជិត ១.៥០០ នាក់ត្រូវបានហាមមិនឱ្យចាកចេញពីប្រទេសដោយសារតែមិនបានបង់បំណុលពន្ធ។ ក្រោយមកពួកគេបានបង់ប្រាក់ចំនួន...
ភ្នំពេញ៖ ក្រសួងព័ត៌មាននៅថ្ងៃ១៨ កក្កដានេះ បានអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការគំរាមកំហែងទារប្រាក់ និងការគាបសង្កត់ផ្សេងៗពីក្រុមអ្នកសារព័ត៌មាន ត្រូវរាយការណ៍មកកាន់ក្រសួង តាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់៕
ភ្នំពេញ៖ ក្រសួងព័ត៌មាន សូមអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មាន តាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មាន មានវិធានការតាមនីតិវិធីច្បាប់។
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលយកការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រីលោក Gabriel Attal ប៉ុន្តែបានស្នើឱ្យលោកបន្ត ធ្វើជាប្រធានគណៈរដ្ឋមន្ត្រីចាំផ្ទះ រហូតដល់ការបង្កើតរដ្ឋបាលថ្មីមួយ។ ក្នុងនាមជាប្រធានគណៈរដ្ឋមន្ត្រីចាំផ្ទះ លោក Attal និងក្រុមរដ្ឋាភិបាលរបស់លោក អាចត្រួតពិនិត្យតែប្រតិបត្តិការធម្មតា នៃការគ្រប់គ្រង និងធ្វើអន្តរាគមន៍ក្នុងករណីមានអាសន្ន។ រដ្ឋាភិបាលចាំផ្ទះមិនអាចផ្តួចផ្តើមគម្រោង ឬច្បាប់ថ្មីបាននោះទេ។ ដោយសារស្ថានការណ៍នយោបាយ...
ហាណូយ៖ គណបក្សកុំម្មុយនីស្តវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីនធឺណិតថា លោកប្រធានាធិបតី តឹ ឡាំ (To Lam) នឹងចូលកាន់តំណែងជាមេដឹកនាំ ចាំផ្ទះរបស់ប្រទេស។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃព្រហស្បត្តិ៍នេះ។ គណបក្សបាននិយាយថាលោក To Lam ត្រូវបានចាត់តាំងឱ្យដឹកនាំការងាររបស់គណៈកម្មាធិការកណ្តាលគណបក្ស ការិយាល័យនយោបាយ លេខាធិការដ្ឋាន ខណៈដែលលោក Nguyen...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ឱនភាពពាណិជ្ជកម្មរបស់ ប្រទេសជប៉ុនក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤ ច្រើនជាងពាក់កណ្តាលកាលពីឆ្នាំមុនមកត្រឹម ៣,២៣ទ្រីលានយ៉េន (២១ ពាន់លានដុល្លារ) ដោយសារការកើនឡើងនៃ ការនាំចេញបានជួយទប់ទល់ នឹងតម្លៃនាំចូលអតិផរណាចំពេល មានការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់យ៉េន។ ការនាំចេញបានកើនឡើង ៨,៨ភាគរយដល់ ៥១,៥២ទ្រីលានយ៉េន ដែលជាចំនួនខ្ពស់បំផុតទី៣ លើកំណត់ត្រា ដោយសារការនាំចេញរថយន្ត ទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើង និងបន្ទះឈីបទាក់ទងនឹងគ្រឿងម៉ាស៊ីន...