ULAN BATOR៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ហៅកាត់ថា (NEMA) របស់ប្រទេសម៉ុងហ្គោលី បានឲ្យដឹងកាលពីថ្ងៃពុធថា ភ្លើងឆេះព្រៃ និងឆេះវាលស្មៅសរុបចំនួន៩០លើកត្រូវបានរាយការណ៍ នៅទូទាំងប្រទេសម៉ុងហ្គោលី គិតចាប់តាំងពីដើមឆ្នាំនេះ ដោយបានបំផ្លិចបំផ្លាញព្រៃឈើ និងវាលស្មៅអស់ចំនួន៦៨៥.៥២១ហិកតា។ ទីភ្នាក់ងារ NEMA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តួលេខនៃអគ្គីភ័យមានការកើនឡើង ១៩,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា បច្ចុប្បន្ននេះមានហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃ ដោយសារតែភាពរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅក្នុងខេត្ត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនបានធ្វើការផ្អាកកិច្ចចរចាគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការបន្តលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់កោះតៃវ៉ាន់។ សហរដ្ឋអាមេរិក និងចិនបានរៀបចំកិច្ចចរចាមិនរីកសាយភាយនុយក្លេអ៊ែរដែល បានរង់ចាំជាយូរមកហើយនៅក្នុងខែវិច្ឆិកា ដែលជាជំនួបលើកដំបូងចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ខណៈដែលកិច្ចចរចាមិនទទួលបានលទ្ធផលជាក់ស្តែង ពួកគេត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការលុបបំបាត់ភាពតានតឹងរវាងមហាអំណាចទាំងពីរ បន្ទាប់ពី ទីក្រុងប៉េកាំងបានផ្តាច់ទំនាក់ទំនងយោធាស្ទើរតែទាំងអស់ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីមួយឆ្នាំមុន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian...
ភ្នំពេញ៖ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋានបានរកឃើញ សំបុកក្រពើភ្នំសរុបចំនួន៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ បើតាមសេចក្ដីប្រកាសព័ត៌មានរួមនាថ្ងៃទី១៨ កក្កដា បានឲ្យដឹងថា សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក Joe Biden បាននិយាយថា លោកនឹងផ្អាកយុទ្ធនាការ បោះឆ្នោតឡើងវិញ ប្រសិនបើគ្រូពេទ្យប្រចាំ របស់គាត់ប្រាប់គាត់ថា គាត់ពិតជាមានបញ្ហា សុខភាព។ កន្លងមកការសង្ស័យ អំពីសមត្ថភាព ផ្លូវចិត្តរបស់លោក Biden បានញាំញីយុទ្ធនាការ របស់គាត់ជាយូរមក...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ណែនាំដល់ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ដើម្បីជៀសវាងកុំឲ្យព័ត៌មានក្លែងក្លាយ មកបំពុលសង្គមជាតិ។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្ដេចធិបតីបានអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវប្រើដោយការទទួលខុសត្រូវ ជៀសវាងប្រើព័ត៌មានក្លែងក្លាយបំពុលសង្គម បង្កើតចលាចលដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតីមានប្រសាសន៍ថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូនឹងស្វាគមន៍ គ្រប់ប្រធានាធិបតី អាមេរិកណាដែលមានបំណង និយាយដោយស្មោះត្រង់ជាមួយនឹងខ្លួន។ លោក Lavrov ថ្លែងបែបនេះក្នុងពេល ដែលលោកកំពុងធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉ក ជាកន្លែងដែលលោកធ្វើជាអធិបតី ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ។ឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន...
យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យប្រទេសនានា រក្សាសមភាពអធិបតេយ្យភាព និងលើកកម្ពស់ពិភពលោក ពហុប៉ូឡាក្នុងលក្ខណៈស្មើភាព និងរបៀបរៀបរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា “ជាដំបូង យើងត្រូវរក្សាសមភាព អធិបតេយ្យភាព។ ប្រទេសនីមួយៗគួរតែអាចស្វែងរកកន្លែងរបស់ខ្លួន និងដើរតួនាទីរបស់ខ្លួននៅក្នុងប្រព័ន្ធពហុប៉ូល ការថ្លែងរបស់លោក ធ្វើឡើងក្នុងអំឡុងពេលក្រុមប្រឹក្សា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលមានមូលដ្ឋាននៅហ្គាហ្សា ដែលបានឆក់យកជីវិតមនុស្ស រាប់ម៉ឺននាក់រួចហើយ គឺជាលទ្ធផលនៃគោលនយោបាយ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ លោក Lavrov បានបន្តទៀតថា៖ ការពិសោធន៍ភូមិសាស្ត្រនយោបាយថ្មី ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រាន់តែធ្វើឱ្យ ស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង...
ភ្នំពេញ: ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសាររំលេចនូវរូបថតជាប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុន ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក Wang Wenbin បានលើកឡើងថា « ទំនាក់ទំនងរវាងចិន-កម្ពុជា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមក និងរយ:ពេលកាន់តែយូរជាងនេះ អនុស្សាវរីយ៍ដែលបន្សល់ទុកឲ្យយើង ដោយថ្នាក់ដឹកនាំជំនាន់មុន សុទ្ធតែជាកេរដំណែល ដ៏មានថាមពល...
សៀមរាប៖ ដើម្បីលុបបំបាត់ភាពស្មុគស្មាញ ដល់ភ្ញៀវទេសចរណ៍ ដែលចង់មកទស្សនានៅកម្ពុជា ហើយត្រូវបំពេញបែបបទផ្សេងៗនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យលុបគោលការណ៍ ដែលកំណត់ថា ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាកម្ពុជា ត្រូវសម្រាកមួយយប់។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្តេចធិបតីគូសបញ្ជាក់ថា «ខ្ញុំឲ្យលុបគោលការណ៍មួយចំនួន ដែលមានតាំងពីឆ្នាំ១៩៩៨...