បរទេស៖ គម្រោង Amalthea របស់ប្រទេស Cyprus សម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា តាមច្រករបៀងសមុទ្រនឹងមិនរងផលប៉ះពាល់ដោយការដកយកចេញនូវផែអណ្តែតទឹក ដែលសាងសង់ដោយកងទ័ពសហរដ្ឋអាមេរិកនោះទេ។ ការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលថា ផែអណ្តែតទឹកនឹងឈប់ដំណើរការក្នុងពេលឆាប់ៗនេះ អ្នកនាំពាក្យបានប្រាប់សារព័ត៌មានថា មានវិធីជំនួសក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា ដោយមិនផ្តល់ព័ត៌មានលម្អិតនោះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Letymbiotis បានឲ្យដឹងថា គម្រោង Amalthea ត្រូវបានគ្រោងទុក មុនពេលសហរដ្ឋអាមេរិក សម្រេចចិត្តសាងសង់ផែអណ្តែតទឹក ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនជំនួយ...
ភ្នំពេញ៖ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា បាបង្ហោះសារ បង្ហាញក្តីរីករាយ កាលបើបានមកសម្រាកកម្សាន្តចុងសប្តាហ៍ នាខេត្តសៀមរាបអង្គរ។ លោក ទូត បានបង្ហោះសារ តាមបញ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអាទិត្យនេះថា «ចុងសប្តាហ៍ល្អនៅសៀមរាប! 😃 ប្រាសាទបុរាណតែងតែអស្ចារ្យ! យើងក៏បានហាត់ប្រាណនៅអង្គរធំ – យឺតបន្តិច ប៉ុន្តែទេសភាពអស្ចារ្យ!» លោក...
Breaking:FBI បញ្ជាក់ច្បាស់ៗថា ការបាញ់ប្រហារមកលើ ដូណាល់ ត្រាំ ជាការប៉ងធ្វើឃាត, នេះបើតាមទីភ្នាក់ព័ត៌មាន បារាំង AFP ។
ទោះបីជាយើងមិនទាន់ដឹងច្បាស់ថា មានរឿងអ្វីកើតឡើងក៏ដោយ យើងជឿជាក់ថា អតីតប្រធានាធិបតី Trump មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ។ ហើយយើងអាចប្រើពេលវេលានេះ ដើម្បីប្តេជ្ញាចិត្តឡើងវិញ ចំពោះភាពស៊ីវិល័យ និងការគោរពនៅក្នុងនយោបាយ នៅសហរដ្ឋអាមេរិក។ Michelle និងខ្ញុំសូមជូនពរឱ្យលោកត្រាំឆាប់ជាសះស្បើយ៕ There is absolutely no place for political violence...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការអះអាងដោយសារព័ត៌មាន CNN ដែលរុស្ស៊ីគ្រោងធ្វើឃាត នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតអាវុធ Rheinmetall របស់ប្រទេសអាល្លឺម៉ង់ គឺលោក Armin Papperger គឺផ្អែកលើប្រភពអនាមិក និងខ្វះភស្តុតាង ។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានអះអាងថា សេវាស៊ើបការណ៍សម្ងាត់អាមេរិកបានដាស់តឿនមិត្តរួមការងារអាល្លឺម៉ង់របស់ពួកគេ ដោយរារាំងផែនការដែលបានសន្មត់។ យោងតាមសារព័ត៌មាន...
ប៊ែរឡាំង៖ ប្រធានសម្ព័ន្ធភាពឆ្លង កាត់មហាសមុទ្រអាត្លង់ទិក (ណាតូ) បានឲ្យដឹងថា អង្គការណាតូចង់បង្កើន និងពង្រីកសមយុទ្ធរួមរបស់ខ្លួន ជាមួយប្រទេសជប៉ុន នៅក្នុងតំបន់ជាច្រើន ចាប់ពីដែនសមុទ្ររហូតដល់អ៊ីនធឺណិត ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈម ផ្នែកសន្តិសុខដែលទាក់ទងគ្នា កាន់តែច្រើនឡើងៗនៃទ្វីបអឺរ៉ុប និងអាស៊ី។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូ ថា “ភាពជាដៃគូជាមួយប្រទេសជប៉ុន កាន់តែមានសារៈសំខាន់”...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងអធិការបតី អាល្លឺម៉ង់លោក Olaf Scholz បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ សន្តិសុខនៅ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាកន្លែងដែលចិន បាននិងកំពុងបង្កើនវត្តមាន យោធារបស់ខ្លួន។ ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងប៊ែរឡាំង លោក គីស៊ីដា និងលោក Scholz ក៏បានបញ្ជាក់ផងដែរថា...
វ៉ាស៊ីនតោន ៖ ការជំរុញរបស់អង្គការណាតូ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងជាមួយដៃគូ ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដូចជា អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ត្រូវបានបង្ហាញយ៉ាងពេញ ទំហឹងនៅក្នុងកិច្ចប្រជុំ កំពូលប្រចាំឆ្នាំ ដែលប្រារព្ធ ខួបលើកទី៧៥ នៃសម្ព័ន្ធភាព ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះ អាចឈានដល់កម្រិតកំពូល ហើយទីបំផុតបាត់បង់សន្ទុះ អាស្រ័យលើលទ្ធផល...
ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស់ម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការគ្រប់គ្រង ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសនាពេលថ្មីៗនេះ លើទីក្រុងហ្គាហ្សា។ ប្រភពពី IDF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្លាប់ មានឈ្មោះ Ayman Showadeh គឺជាមេបញ្ជាការរង នៃកងវរសេនាតូច Shejaiya...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា ការប្រមាថចុងក្រោយនេះរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺ “មិនអាចទទួលយកបាន” នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤...