ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បានចាត់តំណាងនាំយកថវិកា ចំនួន ១,០០០,០០០រៀល ជូនដល់គ្រួសារសមាជិកឈ្មោះ ម៉ៅ រ៉ា អាយុ ៥១ឆ្នាំ ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-សូវៀត។ ក្រោយទទួលបានថវិកា ក្រុមគ្រួសារបងប្រុស ម៉ៅ...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេសបង់ក្លាដែស គ្រោងនឹងដង្ហែទៅកាន់រដ្ឋធានី Dhaka នៅថ្ងៃចន្ទ បន្ទាប់ពីអំពើហិង្សាកាលពីចុងសប្តាហ៍ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់បានស្លាប់ ខណៈដែលយោធាបានដាក់បម្រាមគោចររយៈពេលមិនកំណត់ ហើយអាជ្ញាធរបានកាត់ផ្តាច់អ៊ីនធឺណិតតាមទូរស័ព្ទក្នុងគោលបំណងដើម្បីទប់ស្កាត់ភាពចលាចល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩៥ នាក់ រួមទាំងមន្ត្រីប៉ូលីសយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានីកាលពីថ្ងៃអាទិត្យ នេះបើយោងតាមកាសែតប្រចាំថ្ងៃ...
ភ្នំពេញ៖កម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសទូទាំងប្រទេស នៅព្រឹកថ្ងៃទី៥ ខែសីហានេះ បានជួបជុំគ្នាដើម្បីរៀបចំពិធីវាយជួង ទូងស្គរ វាយគង អបអរសាទរពីធីសម្ពោធការដ្ឋានព្រែកជីកហ្វូណនតេជោដោយម្នាក់ៗបង្ហាញពីមោទកភាពចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាលដែលបានកសាងគម្រោងព្រែកជីកដែលជាលក្ខណៈប្រវត្តិសាស្ត្រមួយនេះ។ ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់រៀបចំពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានយ៉ាងច្រើនកុះករ ក្រោមបរិយាកាសសប្បាយរីករាយ និងជាទីមោទនភាពជាតិបំផុតចំពោះគម្រោងប្រវត្តិសាស្រ្ត ដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច សង្គម...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនារគារអភិវឌ្ឍជនបទនិងកសិកម្ម (ARDB) នៅព្រឹកថ្ងៃ៥ សីហានេះ បានរៀបចំពិធីទូងស្គរជ័យអបអរសាទរការបើកការដ្ឋានជាផ្លូវការ “គម្រោងព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ។ ប្រកបដោយទឹកមុខរីករាយ មោទកភាព បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារបានបង្ហាញពីចិត្តបេះដូងរួបរួមគ្នា សាមគ្គីភាព និងគាំទ្រជាឯកច្ឆនលើគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងផ្តល់ផលនូវប្រយោជន៍ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ច...
ភ្នំពេញ ៖ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងរវាងរថយន្តនិងរថយន្ត កាលពីថ្ងៃ៤ សីហា នៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងខេត្តតាកែវ បានធ្វើឲ្យស្លាប់មួយគ្រួសារទាំងឪពុក-ម្តាយ និងកូនៗ៣នាក់ (ទារកនៅក្នុងផ្ទៃម្តាយអាយុ៣ខែ)។ នេះបើតាមហ្វេសប៊ុករបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃ៥ សីហា ។ ក្នុងឱកាសនាំយកសម្ភារៈថវិកាទៅចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពចំនួន៥នាក់ ឪពុក ម្ដាយ និងកូន៣នាក់...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែល បានរាយការណ៍នៅថ្ងៃចន្ទថា អ៊ីស្រាអែលអាចចាប់ផ្តើម “ការវាយប្រហារជាមុន” ទៅលើអ៊ីរ៉ង់ ប្រសិនបើខ្លួនទទួលបានព័ត៌មានសម្ងាត់ថា ទីក្រុងតេអេរ៉ង់ប្រាកដក្នុងការវាយប្រហារជាការសងសឹក ចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ និងក្រុមហេសបូឡា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមកាសែត Times of Israel គឺថា ជម្រើសនេះត្រូវបានពិភាក្សា...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (22 ASEAN Cooperation on Civil Service Matters – ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ ស្តីពីមុខងារសាធារណៈ លើកទី៧ (7)...
បរទេស៖ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបន្តការត្រៀមលក្ខណៈសម្រាប់ការវាយប្រហារដ៏ធំមួយដោយអ៊ីរ៉ង់ ក្នុងការសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ និងក្រុមហេសបូឡា។ ការវាយប្រហារត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិកពីរនាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់ថា ឧត្តមសេនីយ Michael Kurilla ដែលជាប្រធានទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានមកដល់ក្នុងតំបន់សម្រាប់ដំណើរទស្សនកិច្ចដែលបានគ្រោងទុកដែលទំនងជាផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលផ្តុំសម្ព័ន្ធអន្តរជាតិ និងតំបន់ទូលំទូលាយដូចគ្នាដែលការពារអ៊ីស្រាអែលពីអតីតកាលនៃការវាយប្រហារដ៏ធំរបស់អ៊ីរ៉ង់ក្នុងខែមេសា។...
កណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា មាតុភូមិរបស់កម្ពុជា បានឆ្លងកាត់សុបិនអាក្រក់ជាច្រើនមកហើយ ដូច្នេះដាច់ខាតមិនត្រូវបណ្ដោយឲ្យកើតឡើងសាជាថ្មី នៅលើទឹកដីប្រកបដោយសក្ដានុពល និងថាមពលនេះទៀតឡើយ។ ការលើកឡើងរបស់ សម្ដេចធិបតី នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ សីហានេះ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ នាឱកាសនោះ សម្ដេចធិបតីបញ្ជាក់ថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ មាតុភូមិយើងបានឆ្លងកាត់សុបិនអាក្រក់ជាច្រើន...