ភ្នំពេញ ៖ ដូចអ្វីដែលបានគ្រោងទុក ក្រុមប្រឹក្សារាជធានី និងគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើពិធីអបអរសាទរ ការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ ” នៅសាលារាជធានីភ្នំពេញ ដោយបានការទូងស្គរ និងរាំរបាំប្រពៃណីជាតិខ្មែរ យ៉ាងគគ្រឹកគគ្រេង។ ការអបអរនេះបានចាប់ផ្តើមនៅម៉ោង៩និង៩នាទី ជាមួយការគោរពទង់ជាតិកម្ពុជា និងច្រៀងបទ ពង្សាវតាខ្មែរ ការរាប់ថយក្រោយនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងគិតគូរសិក្សាយ៉ាងលម្អិត និងវាស់វែងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ សំដៅធានា ការផ្ដល់សំណងយ៉ាងសមស្រប ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៅតាមបណ្ដោយ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅនៅចំណុចចាប់ផ្តើម នៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តថា នឹងអនុវត្តគម្រោង សាងសង់ ព្រែកជីកហ្វូណនតេជោ ឲ្យខានតែបាន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឱ្យដឹងថា ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល ដោយក្រុមហាម៉ាស់ ត្រូវបានមនុស្សជាច្រើន នៅក្នុងអង្គការចាត់ទុកជា ការគិតគូរដ៏ខុសឆ្គងមួយ ដែលបាននាំឱ្យមាន ផលវិបាកធ្ងន់ធ្ងរ សម្រាប់តំបន់ហ្គាហ្សា និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង កសាងរដ្ឋប៉ាឡេស្ទីន ជាច្រើនទសវត្សរ៍ មកហើយនោះ។ នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍...
បរទេស ៖ យោងតាម អ្នកកាសែតអ៊ីស្រាអែល Ben Caspit បានរាយការណ៍កាលពីថ្ងៃសៅរ៍ថាទីភ្នាក់ងារសន្តិសុខ Shin Bet របស់អ៊ីស្រាអែលបានរៀបចំលេនដ្ឋានមួយ នៅក្រោមទី ក្រុងយេរូសាឡឹម ដែលមេដឹកនាំនយោបាយ របស់ប្រទេសនឹងធ្វើការ ក្នុងករណីមានការវាយប្រហារ ពេញលេញណាមួយមកលើរដ្ឋជ្វីហ្វនេះ។ Caspit បានសរសេរថា ៖ លេណដ្ឋានសម្រាប់គ្រប់គ្រង និងចេញបញ្ជានេះរៀបចំថ្មីគឺ មានបំណងសម្រាប់ការ...
កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នាពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រង និងមានភាពម្ចាស់ការ ក្នុងការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ។ ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហា សម្តេចធិបតី មានប្រសាសន៍ សូម្បីតែទេវតា ក៏បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតី អាមេរិកលោក Donald Trump បានរិះគន់កិច្ចព្រមព្រៀង ផ្លាស់ប្តូរអ្នកទោស របស់លោកប្រធានាធិបតី Joe Biden ជាមួយទីក្រុងមូស្គូ ដោយបង្ហាញថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាអ្នកទទួលបាន ការចរចាប្រយោជន៍ជាង។ សហរដ្ឋអាមេរិក និងរុស្ស៊ីបានផ្លាស់ប្តូរអ្នកទោស...
ភ្នំពេញ ៖ លោក សាស្រ្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃ៣ សីហា បានអញ្ជើញក្នុងពិធីបើកសន្និសីទ វេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល» ” Advanced Cardiovascular Management in Digital Transformation” ដែលមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ...
ភ្នំពេញ៖ យោងតាមសារាចរណែនាំ ស្ដីពីការអបអរសាទរការបើកការដ្ឋានសាងសងព្រែកជីក ហ្វូណនតេជោ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួង ស្ថាប័ន គ្រឹះសា្ថនសាធារណៈនិងឯកជន ត្រៀមលក្ខណៈចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសងព្រែកជីក ហ្វូណនតេជោ ឱ្យអធិកអធមបំផុត តាមរយៈការគោះគង និងទូងស្គរព្រមៗគ្នានៅវេលាម៉ោង ៩ និង ០៩នាទីព្រឹក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតរ៉យទ័រ បានឲ្យដឹងថា ក្រុមពីឡុតអ្នកបើកយន្តហោះអ៊ុយក្រែន បានចាប់ផ្តើមហោះហើរ F-16 សម្រាប់ប្រតិបត្តិការ នៅក្នុងប្រទេសរបស់ខ្លួន ហើយបន្ទាប់ពីបានរងចាំអស់ រយៈពេលជាយូរក្រោយ ប្រតិបត្តិការពិសេសដោយរុស្សី មកលើអ៊ុយក្រែនតាំងពី២៩ខែមុន។ មេដឹកនាំអ៊ុយក្រែនលោក Zelensky បានប្រកាសពីការប្រើប្រាស់យន្តហោះ F-16 ដែលទីក្រុងគៀវ បានបញ្ចុះបញ្ចូលជាយូរមកហើយ ខណៈដែលគាត់បានជួបអ្នកបើកយន្តហោះ យោធានៅឯមូលដ្ឋានទ័ពអាកាសមួយ...