ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នាពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាល នឹងប្រកាសចេញ នូវគោលនយោបាយដីធ្លីថ្មីមួយ ដែលមានសារៈសំខាន់ លើការទប់ស្កាត់ការកាប់ទន្ទ្រាន់ដីធ្លី ហើយអាចពន្លត់ការព្រួយបារម្ភ បញ្ហាបាត់បង់ទឹកដីដែលកំពុងផ្ទុះការ ចាប់អាម្មណ៍ខ្លាំងលើបណ្តាញសង្គម ។ គោលនយោបាយថ្មីនេះ ត្រូវបានសម្តេចបញ្ជាក់ថា រៀបចំឡើងដើម្បីពន្លត់ និងដោះស្រាយបញ្ហាការកាប់ទន្ទ្រានដីធ្លី ពីសំណាក់ជនខិលខូច និងឈានទៅដល់ការដោះស្រាយ...
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលតំបន់ហ្គាហ្សា របស់ក្រុមហាម៉ាស់បានឲ្យដឹង ថា កាលពីថ្ងៃចន្ទ អ៊ីស្រាអ៊ែល បានប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន ៨៩នាក់ ដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ។ ប្រភពចេញពីសន្តិសុខប៉ាឡេស្ទីន ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះថា សាកសពទាំងនេះដែលពីមុន ត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអ៊ែល ត្រូវបានបញ្ជូនតាមច្រក Kerem Shalom ដែលស្ថិតនៅភាគខាងត្បូង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផល បំប៉នសុខភាព និងឱសថបុរាណមួយចំនួន ដែលបានអះអាងថាអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីន និងប្រើឱសថសម័យ គឺជាការផ្សព្វផ្សាយបំផ្លើស ភូតកុហក បោកប្រាស់ ។ ការចេញមកបដិសេធបែបនេះ ធ្វើឡើងបន្ទាប់ពីបច្ចុប្បន្នក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ចំនួនដូចជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យប្រជាពលរដ្ឋនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ បើអាចមានលទ្ធភាព នាំគ្នាទៅលេង ខេត្តទាំង៤ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV ឲ្យបានច្រើនក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ខណៈសម្តេចក៏ចង់ទៅលេងដូចគ្នា ។ ការជំរុញរបស់សម្តេចធិបតីខាងលើនេះ មានគោលបំណង ចង់ឲ្យពលរដ្ឋបានឃើញនូវទិដ្ឋភាពជាក់ស្តែងដោយខ្លួនឯងថា ខេត្តរបស់កម្ពុជាទាំង៤ ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV នៅតែជាខេត្តរបស់ខ្មែរដដែល និងម្យ៉ាងទៀត...
ភ្នំពេញ ៖ ជុំវិញកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនដែលខ្លាចបាត់បង់អធិបតេយ្យភាព បាត់បង់ទឹកដី៤ខេត្ត ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV តាមការលើកឡើងរបស់អ្នកវិភាគក្រៅស្រុកនោះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញ និងណែនាំឲ្យអ្នកវិភាគ និងក្រុមនិស្សិត ព្យាយាមទៅសិក្សាស្រាវជ្រាវ ប្រមូលយកព័ត៌មានពិតជាក់ស្តែង នៅនឹងខេត្តទាំង៤នោះដោយខ្លួនឯង កុំជឿតាមអ្នកវិភាគដែលនៅក្រៅប្រទេសមិនដែលទៅដល់ផ្ទាល់ ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី៦...
នឹកស្មានមិនដល់ទេថា «បទភ្លេង» ដែលមានប្រជាប្រិយភាពជាងចិតសិបឆ្នាំ ក្នុងប្រទេសចិនគឺបទភ្លេងហាត់ប្រាណ ក្នុងសម័យខុសៗគ្នាដែលចាក់តាមមេក្រូ។ ពីឆ្នាំ១៩៤៩ មក ប្រទេសចិនដ៏ថ្មីសន្លាងបាន ចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ហេតុនេះហើយបានជាសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានគេហៅថា «ប្រទេសចិនថ្មី»។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីការចងចាំ នៃយុគសម័យមួយរបស់ប្រជាជាតិចិននោះ គឺការហាត់ប្រាណតាមចង្វាក់ ភ្លេងដែលចាក់តាមមេក្រូ ។ ពីចុងឆ្នាំ១៩៥១ មក នៅតាមសាលារៀន រោងចក្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទបានអះអាងថា ប្រទេសអ៊ីរ៉ង់បានចេញសេចក្តីជូនដំណឹង ដល់អាកាសយានិក និងអាជ្ញាធរអាកាសចរណ៍ ដើម្បីចៀសវាងដែនអាកាសរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលគំរាមកំហែង វាយប្រហារអ៊ីស្រាអែល។ ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពី ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេស G7 ថាទីក្រុងតេហរ៉ង់អាច វាយប្រហារអ៊ីស្រាអែលក្នុងរយៈពេលពី២៤...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទាហានអាមេរិកជាច្រើននាក់ បានរងរបួសនៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតលើមូលដ្ឋានអាកាស Ayn Al-Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ នៅមិនទាន់មានអ្នកណាឬក្រុមណាចេញ មកទទួលខុសត្រូវលើការវាយប្រហារនេះទេ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយ ការណ៍កាលពីល្ងាចថ្ងៃចន្ទដោយដកស្រង់សាក្សី ដែលឃើញផ្ទាល់ភ្នែកថាហេតុការណ៍ផ្ទុះពីរលើកត្រូវបានគេឮនៅឯមូលដ្ឋានទ័ព Al-Asad ស្ថិតនៅភាគខាងលិចនៃទីក្រុងបាកដាដ។យោងតាមរបាយការណ៍មួយក្នុងស្រុក បានឲ្យដឹងថាជើងតាំងសម្រាប់បាញ់មីស៊ីល Arash-1...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសតួគី លោក Hakan Fidan បាននិយាយថា ការសម្របសម្រួលរបស់ទីក្រុងអង់ការ៉ាក្នុងការផ្លាស់ប្តូរអ្នកទោសរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បង្ហាញថា ប្រទេសតួគីត្រូវបានជឿទុកចិត្តខ្លាំងជាងគេ ដោយមហាអំណាចទាំងពីរ។ ការផ្លាស់ប្តូរអ្នកទោសកាលពីថ្ងៃទី១ខែសីហា គឺជាការផ្លាស់ប្តូរអ្នកទោស ក្នុងទំហំធំបំផុតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ ដោយគេសង្កេតឃើញថាមានជនជាតិ រុស្សីចំនួនប្រាំបីនាក់ ដែលពីមុនត្រូវបានឃុំ ខ្លួនជាឈ្លើយ នៅភាគខាងលិច...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ប្រជាពលរដ្ឋខ្មែរថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ខណៈគម្រោងព្រែកជីកហ្វូណនតេជោ នឹងបន្ដធ្វើឲ្យលេចចេញជារូបរាង ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី៦ កក្កដា សម្ដេចធិបតី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋខ្មែរ...