យូអិន៖ បេសកជនចិន នៅថ្ងៃពុធបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Dai Bing ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសចិន បានឲ្យដឹងថា “ដូចដែលយើងនិយាយ ជម្លោះនៅតំបន់ ហ្គាហ្សាស្ទ្រីប បានបន្តអស់រយៈពេលជាង ៣០០ថ្ងៃដោយស្ត្រីជាង ១ម៉ឺននាក់ត្រូវបានសម្លាប់ និងស្ត្រី និងក្មេងស្រីប៉ាឡេស្ទីនជាងមួយលាននាក់កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស”។ អង្គការសហប្រជាជាតិ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ...
បរទេស៖ ឧស្សាហកម្មផលិតកម្ម នៅក្នុងប្រទេសអាល្លឺម៉ង់ បានកត់ត្រាកំណើនដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងបរិមាណនៃការបញ្ជាទិញថ្មី នៅក្នុងខែមិថុនា ខណៈពេលដែលសូចនាករ ផ្សេងទៀតនៅតែមានលាយឡំគ្នា ដែលបង្ហាញពីការស្ទុះងើបឡើងវិញដ៏ផុយស្រួយ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ការបញ្ជាទិញថ្មីពិតប្រាកដ ក្នុងការផលិត ក្នុងខែមិថុនា គឺខ្ពស់ជាង ៣,៩ភាគរយកាលពីខែឧសភា នេះបើយោង តាមតួលេខបណ្តោះអាសន្នដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយការិយាល័យស្ថិតិសហព័ន្ធ ដែលពីមុនការបញ្ជាទិញថ្មី បានធ្លាក់ចុះរយៈពេល ៥ខែជាប់ៗគ្នា។ ទន្ទឹមនឹងនេះ ការបញ្ជាទិញថ្មី...
រ៉ូម៖ សភាជាន់ទាបអ៊ីតាលី បានផ្តល់ការ អនុម័តចុងក្រោយរបស់ខ្លួន ចំពោះវិធានការនានា ក្នុងគោលបំណង បន្ធូរបន្ថយការចង្អៀតណែនក្នុងពន្ធនាគារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ច្បាប់នេះបានអនុម័តដោយសំឡេងគាំទ្រ ១៥៣ សំឡេង ៨៩ ប្រឆាំង និងអនុប្បវាទ ១ សំឡេង បន្ទាប់ពីបានអនុម័តរួចហើយដោយព្រឹទ្ធសភា។ វិធានការថ្មីត្រូវបានណែនាំជាលើកដំបូង ដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni...
រីយ៉ាដ៖ ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Walid al-Khuraiji បានឲ្យដឹងថា ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ គឺជាការរំលោភលើអធិបតេយ្យភាព និងច្បាប់អន្តរជាតិ របស់ប្រទេសអ៊ីរ៉ង់។ លោក Al-Khuraiji បានធ្វើការកត់សម្គាល់ទាំងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC)...
បរទេស៖ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក មានការស្ទាក់ស្ទើរក្នុងការបើករោងចក្រ នៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាមន្ទីរបញ្ចកោណ បានបង្ខិតបង្ខំពួកគេឱ្យធ្វើដូច្នេះក៏ដោយ ។ សារព័ត៌មានយោធា Defense One បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តី មន្ត្រីក្រសួងការបរទេស អាមេរិកម្នាក់។ រដ្ឋាភិបាលអ៊ុយក្រែនបានហៅ ការបង្កើតអាវុធក្នុងស្រុកដោយក្រុមហ៊ុនបរទេសថា ជាជម្រើសមួយសម្រាប់ការ ផ្គត់ផ្គង់ជំនួយយោធារយៈពេលវែង ដោយអ្នកឧបត្ថម្ភលោកខាងលិច។ ក្រុមហ៊ុន Rheinmetall របស់ប្រទេសអាល្លឺម៉ង់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...