ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ស្នើឲ្យប្រទេសមិកស៊ិកូ ក្នុងការចាប់ឃាត់ខ្លួន មេដឹកនាំរុស្ស៊ីលោក Vladimir Putin
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ុយក្រែនបានអំពាវនាវ ឱ្យម៉ិកស៊ិកូក្នុងការចាប់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រសិនបើគាត់ទៅបំពេញទស្សនកិច្ច នៅប្រទេសនេះសម្រាប់ពិធីឡើងកាន់តំណែង នៃមេដឹកនាំថ្មីរបស់ខ្លួន។ ប្រភពដដែលបានឲ្យដឹងទៀតថា ប្រទេសនៅអាមេរិកខាងជើង នេះតាមសេចក្តីរាយការណ៍ បានប្រកាសអញ្ជើញលោក Putin ឱ្យចូលរួមពិធីក្នុងខែតុលាផងដែរ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC បានចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ី នៅឆ្នាំ២០២៣ម្តងហើយ ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែនខណៈដែល...