ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានលើកឡើងថា ក្រសួងនឹងបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដោយក្នុងនោះក៏នឹងមានការរៀបចំពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញបំណងជំរុញ នូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល កសិកម្ម និង ទេសចរណ៍ ព្រមទាំងពិនិត្យលទ្ធភាព បើកដំណើរការឡើងវិញ នូវការហោះហើរត្រង់ពីទី ក្រុងសានថូវមកកម្ពុជា នាពេលខាងមុខ ។...
ភ្នំពេញ ៖ ក្រុមហ៊ុន DOMI Biotechnology Co., Ltd ដែលជាក្រុមហ៊ុនចិន កំពុងប្រតិបត្តិការរោងចក្រនៅក្នុងប្រទេសថៃ បានស្វែងរកឱកាសវិនិយោគ បង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា ពិសេសផ្លែដូង ដូចនៅប្រទេសថៃ ។ ការស្វែងរកឱកាស របស់ក្រុមហ៊ុននេះ ត្រូវបង្ហាញកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ នៅក្នុងជំនួបពិភាក្សាការងារវាង លោក...
បរទេស៖ លោក ដូណាល់ ត្រាំ បាននិយាយថា វាជារឿងល្អមួយសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការចូលរួមជាមួយមេដឹកនាំបរទេស បើទោះជាទីក្រុងវ៉ាស៊ីនតោន មិនយល់ស្របនឹងគោល នយោបាយរបស់មេដឹកនាំទាំងនោះក៏ដោយ។ បេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋរូបនេះ បានលើកឡើងពីកំណត់ត្រាផ្ទាល់ខ្លួន របស់លោកជាមួយនឹងលោក វ្ល៉ាឌីមៀ ពូទីន ដោយអះអាងថា មេដឹកនាំរុស្ស៊ី «គោរពលោក» ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣...
បាកដាដ៖ ក្រុមឆ័ត្រនៃកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានព្រមានសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទអំពីការសងសឹក “គ្មានដែនកំណត់” ប្រសិនបើប្រទេសមហាអំណាចមួយនេះ បើកការវាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់។ គណៈកម្មាធិការសម្របសម្រួលការតស៊ូរបស់អ៊ីរ៉ាក់ (IRCC) តំណាងឱ្យក្រុមអ្នកតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ បានឲ្យដឹងថា វានឹងមិនត្រូវបានរារាំងដោយ ការដាក់កម្រិតណាមួយឡើយ ប្រសិនបើកងកម្លាំងសហរដ្ឋអាមេរិក តម្រង់គោលដៅលើបុគ្គលិកអ៊ីរ៉ាក់ ឬប្រើប្រាស់ដែនអាកាសអ៊ីរ៉ាក់ ដើម្បីវាយប្រហារអ៊ីរ៉ង់។ ការគម្រាមកំហែងនេះកើតឡើងចំពេល មានភាពតានតឹងក្នុងតំបន់កើនឡើង ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានសន្យាសងសឹក...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី ONISIVORO COVINISAQA មេបញ្ជាការកងទ័ពជើងគោកហ្វីជី បានថ្លែងបញ្ជាក់ថា វត្តមានរបស់ប្រតិភូ កងទ័ពជើងគោកកម្ពុជា នៅលើទឹកដីនៃប្រទេសហ្វីជីនេះ គឺជាចំណុចចាប់ផ្តើមនៃទំនាក់ទំនងយោធា កម្ពុជា-ហ្វីជី ។ ការថ្លែងរបស់មេបញ្ជាការកងទ័ពជើងគោកហ្វីជី ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នាថ្ងៃទី១៣...
ភ្នំពេញ៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើការពង្រឹងសមត្ថភាពទ័ព ការហ្វឹកហ្វឺនរួមគ្នាផ្នែកប្រឆាំងភេរវកម្ម បោសសម្អាតមីន និងសង្រ្គោះគ្រោះមហន្តរាយ ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនាយឧត្តមសេនីយ៍ YASUNORI MORISHITA មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាថ្ងៃទី១៣ សីហា...
ភ្នំពេញ៖ លោកផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា វិនិយោគិនកូរ៉េ មានការចាប់អារម្មណ៍ ចំពោះកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ។ ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី...
ភ្នំពេញ ៖ លោក Hans Risser នាយកថ្មី នៃទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា (NPA) បានអះអាងបន្តគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍ សមត្ថភាពរបស់អាជ្ញាធរមីន និងបន្តកិច្ចខិតខំប្រឹងប្រែងរួម ចំណែកសកម្មភាពមីនរហូតដល់កម្ពុជា អាចសម្រេចនូវគោលដៅជាប្រទេសគ្មានមីន។ ការលើកឡើងរបស់លោក Hans Risser ក្នុងជំនួបពិភាក្សាការងារ ស្ដីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ជាមួយលោកទេសរដ្ឋមន្រ្តី លី...
ភ្នំពេញ៖ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ក្រោយពេលបានស្តាប់សារសំឡេង របស់សម្តេចតេជោ ហ៊ុន សែន យើងខ្ញុំយល់កាន់តែច្បាស់ អំពីសារប្រយោជន៍ដ៏ធំធេង និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)...