បរទេស៖ ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាឱ្យនាវាមុជទឹកបំពាក់មីស៊ីលនាំផ្លូវ ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ហើយបានប្រាប់ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ឱ្យធ្វើដំណើរឱ្យលឿនទៅកាន់តំបន់នេះ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណាត់ការនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតកាសែត Financial Times បានរាយការណ៍ថា ទាហានអ៊ុយក្រែនដែលបានចូលឈ្លានពានតំបន់ Kursk របស់រុស្ស៊ី បានខាតបង់យ៉ាងខ្លាំងទាំងជីវិតយោធា និងរថយន្តដែលផ្តល់ដោយលោកខាងលិច។ ទាហានបានប្រាប់មជ្ឈមណ្ឌលព័ត៌មានថា ការវាយប្រហារដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍មុនទាក់ទងនឹងអង្គភាពដែលដកចេញពីកងពលតូចជួរមុខអ៊ុយក្រែនចំនួន៦ហើយ ពួកគេក៏បានអះអាងថាបានចាប់ជនជាតិរុស្សីដោយការភ្ញាក់ផ្អើល ប៉ុន្តែបានរងការបាញ់ប្រហារ យ៉ាងឆាប់រហ័សពីយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកប្រភេទ FAB ផងដែរ។ យោងតាម FT បានឱ្យដឹងថា...
បរទេស៖ កងទ័ព Royal Navy បានបណ្តេញប្រធានក្រុមនាវាមុជទឹកម្នាក់ ដែលធ្លាប់ជួបជាមួយរាជវង្ស ដែលត្រូវបានចោទប្រកាន់ថា កាពីទែនរូបនោះបានផ្ញើវីដេអូវាយតម្លៃ X ទៅកាន់នាវិកវ័យក្មេងម្នាក់ ដែលគាត់មានទំនាក់ទំនងមិនសមរម្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន The Sun ថា កាពីទែនដែលមិនបញ្ចេញឈ្មោះរូបនេះ ជាអ្នកបញ្ជានាវាមុជទឹកប្រភេទ...
កណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវមានវិធានការដោះស្រាយជាបន្ទាន់ចំពោះបញ្ហាលិចទឹក នៅក្នុងក្រុងតាខ្មៅ ពិសេសស វិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាទីតាំងមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទាហានអ៊ុយក្រែនម្នាក់ដែល ត្រូវបានចាប់ខ្លួននៅតំបន់ Kursk ចំពេលការវាយលុកឆ្លងព្រំដែន ដែលកំពុងបន្តរបស់ក្រុងគៀវ បានអះអាងថាទាហានស៊ីឈ្នួលបរទេសកំពុងប្រយុទ្ធ ដើម្បីអ៊ុយក្រែននៅលើទឹកដីរុស្ស៊ី។ វីដេអូនៃបទសម្ភាសន៍ជាមួយនឹង អ្នកជាប់ឃុំត្រូវបានបញ្ចេញ ដោយទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថា FSB កាលពីថ្ងៃចន្ទហើយ ទីភ្នាក់ងារនេះបានអះអាងថា បុរសដែលបានបង្ហាញក្នុងវីដេអូនោះត្រូវបានចាប់បាន ដោយមានជំនួយពីអ្នកស្រុកក្នុងតំបន់ Kursk ។ យោធាដែលជាជនជាតិអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានអំពាវនាវឱ្យអ្នកបើកយន្តហោះ លោកខាងលិចមកចូលរួម ប្រយុទ្ធដើម្បីសេរីភាពជាមួយនឹង យោធានៃប្រទេសអ៊ុយក្រែន រហូតដល់ទីក្រុងគៀវអាចបណ្តុះបណ្តាល អ្នកបើកយន្តហោះរបស់ខ្លួនបាន។ ប្រភពដដែលបានសរសេរទៀតថា ខណៈពេលដែលយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក បានចាប់ផ្តើមមកដល់អ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នមិនមានអ្នកបើកយន្តហោះ គ្រប់គ្រាន់ដើម្បីហោះហើរយន្តហោះ ទំនើបទាំងនោះនៅឡើយទេ។ លោក Graham...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រាល់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន គឺមិនអាចទៅរួចនោះទេ ដរាបណាពួកគេនៅតែបន្តធ្វើការ វាយប្រហារមកលើប្រជាជនស៊ីវិល និងគំរាមកំហែងរោងចក្រ ថាមពលនុយក្លេអ៊ែរនោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយ មន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទ លោក Putin បានលើកឡើងពីការលុកលុយ របស់អ៊ុយក្រែននាពេលថ្មីៗនេះ នៅក្នុងតំបន់ព្រំដែននៃទីក្រុង Kursk...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»។ តាមរយៈគេហទំព័ហ្វេសប៊ុក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងថា សារសំឡេងពន្យល់បន្ថែមរបស់ សម្ដេចតេជោ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT បានអះអាងថាទីបំផុតអតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រលប់មកបង្ហោះសារ នៅលើ X ឬជាអតីតបណ្តាញសង្គមដែលមានឈ្មោះថា Twitterនោះវិញហើយ កាលពីថ្ងៃចន្ទ បន្ទាប់ពីបានផ្អាកប្រើប្រាស់ជិតមួយឆ្នាំ។ ការវិលត្រឡប់របស់លោក Trump ទៅកាន់វេទិកាមួយ ដែលបានហាមឃាត់ គាត់ពីមុនមក បានកើតឡើងតែប៉ុន្មានម៉ោង...