ដាកា៖ តុលាការនៅក្នុងប្រទេសបង់ក្លាដេស បានបើកការស៊ើបអង្កេតរឿងឃាតកម្មលើ អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញ លោកស្រី Sheikh Hasina និងឥស្សរជនកំពូលចំនួន៦រូបទៀត នៅក្នុងរដ្ឋបាលរបស់លោកស្រី នៅថ្ងៃអង្គារនេះ ជុំវិញការបាញ់សម្លាប់របស់ប៉ូលិសម្នាក់ ក្នុងអំឡុងពេលមានភាពចលាចល បង្កដោយជនស៊ីវិលកាលពីខែមុន ។ លោកស្រី Hasina វ័យ៧៦ឆ្នាំបានភៀសខ្លួន ដោយឧទ្ធម្ភាគចក្រទៅកាន់ប្រទេសជិតខាង នៃប្រទេសឥណ្ឌាកាលពីមួយសប្តាហ៍មុន ជាកន្លែងដែលលោកស្រីបានស្នាក់នៅ ខណៈដែលក្រុមបាតុករបានប្រមូលផ្តុំគ្នា យ៉ាងកកកុញនៅតាមដងផ្លូវនាទីក្រុងដាកា...
គែរ៖ ក្រុមហាម៉ាស់នៅតែប្រកាន់ខ្ជាប់ នូវការទាមទាររបស់ខ្លួនដែលថា កិច្ចចរចាលើបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា គឺផ្តោតលើកិច្ចព្រមព្រៀង ដែលបានពិភាក្សាគ្នារួចហើយ ជាមួយនឹងអ៊ីស្រាអ៊ែល និងអ្នកសម្រុះសម្រួល ប្រសើរជាងការចាប់ផ្តើមសារជាថ្មី ក្រោយពីការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់តិចបំផុតចំនួន១៩នាក់ ដែលស្ថិតនៅក្នុងការឡោមព័ទ្ធ ។ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនរំពឹងថា កិច្ចចរចាស្វែងរកសន្តិភាពដែល បានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍នោះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក...
ភ្នំពេញ: ស្ថានតំណាងពាណិជ្ជកម្មថៃ នឹងរៀបចំធ្វើ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ០៩ យប់...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅតំបន់ស្វយ័ត Xinjiang Uyghur នៃសាធារណរដ្ឋប្រជាមានិតចិន។ សូមជម្រាបជូនដែរថា ក្នុងកំលុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបាននៅថ្ងៃពុធនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសម្រេចចិត្តមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅខែក្រោយនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
បរទេស៖ រដ្ឋាភិបាលហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារ (១៣ សីហា) ថា ខ្លួនបានដាក់ការតវ៉ាផ្នែកការទូត ប្រឆាំងនឹងទីក្រុងប៉េកាំង បន្ទាប់ពីយន្តហោះ របស់ចិនបានហោះជិតយ៉ាងគ្រោះថ្នាក់ ហើយបានបាញ់បាញ់គ្រាប់ភ្លើង នៅលើផ្លូវរបស់យន្តហោះល្បាត របស់កងទ័ពអាកាសហ្វីលីពីន នៅលើដែនអាកាសនៅតំបន់ទឹក ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បាននិយាយថា សេវាមន្ទីរពេទ្យត្រូវបានរំខាន នៅក្នុងទីក្រុងជាច្រើន របស់ឥណ្ឌានៅថ្ងៃអង្គារ (១៣ សីហា) បន្ទាប់ពីការរីករាលដាលទូទាំងប្រទេស នៃការតវ៉ារបស់វេជ្ជបណ្ឌិត ប្រឆាំងនឹងការចោទប្រកាន់ពីបទរំលោភ និងសម្លាប់វេជ្ជបណ្ឌិតម្នាក់អាយុ ៣១ ឆ្នាំនៅទីក្រុងកុលកាតាភាគខាងកើត។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពពីទូរទស្សន៍...