ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា យោធារុស្ស៊ី បានវាយលុកដោយប្រើគ្រាប់មីស៊ីល ជាក្រុមនៅលើស្ពាន គ្រីមៀ និងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅលើសមុទ្រខ្មៅពេញមួយយប់ទៀតផង ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ព័ន្ធការពារអាកាសបានវាយលុកការវាយប្រហារ ជាក្រុមដោយមីស៊ីលប្រតិបតិ្តការ ATACMS ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន១២ នៅលើស្ពាន គ្រីមៀ នៅពេលយប់ ហើយគ្រាប់មីស៊ីលទាំងអស់ត្រូវបានបំផ្លាញ” ។ នៅព្រឹកថ្ងៃដដែលនេះ...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ។ ការណែនាំនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកហេង សួរ បានអញ្ជើញជាអធិបតីបិទកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការកសាងសមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង» នៅសណ្ឋាគារហ្គោលឌិន ស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវស្ថេរភាពនៃការអភិវឌ្ឍ ហើយមិនទុកនរណាម្នាក់ចោល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីសោកស្ដាយ និងបានជូនដំណឹងថា មានសត្វផ្សោតជំទង់ ១ក្បាល បានស្លាប់ត្រង់ចំណុចក្បាល កោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទ ក្រឡា១៥សង់ទីម៉ែត្រ។ ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩...
ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេស ដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ដោយគ្រោងសំណង់អគារទី១ ទាំងមូលនៃគម្រោង The Pinnacle Residence ដែលជាលំនៅឋានប្រណីតដំបូងគេ នៅលើមហាវិថីព្រះមុនីវង្ស ត្រូវបានបញ្ចប់ដល់ជាន់លើបំផុតដោយជោគជ័យ។ ព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍគម្រោង និងបង្ហាញពីសករាជថ្មី នៃការរស់នៅលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួម ពីនាយកប្រតិបត្តិក្រុមហ៊ុន លោក Edward Lee និងលោក Xiao...
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានអនុម័តលើវិធាន សម្រាប់បន្តពង្រឹង ប្រតិបត្តិការអាជីវកម្ម ដោយហាមឃាត់ទទួលយកឯកសារ សម្គាល់អត្តសញ្ញាណបុគ្គល សម្រាប់ការធានាលើការផ្ដល់ឥណទាន ជាដាច់ខាត។ យោងតាមសេចក្ដីជូនដំណឹងរបស់ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា ដើម្បីធានានូវ ប្រសិទ្ធភាព នៃប្រតិបត្តិការអាជីវកម្មធនាគារ...
បរទេស៖ លោកស្រី ផែតងតាន អ៊ុងអ៊ីង ស៊ីណាវ៉ាត្រា (Paetongtarn “Ung Ing” Shinawatra) ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោតបានប្តេជ្ញាថា នឹងធ្វើការជាមួយនឹងការប្តេជ្ញាចិត្ត ដើម្បីបង្កើតឱកាសនិង លើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនថៃទាំងអស់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កូនស្រីអាយុ...
ភ្នំពេញ៖ ក្នុងមហិច្ឆិតាដឹកដៃគុនខ្មែរទៅកាន់ពិភពលោក ខ្មែរ ប៊ែវើរីជីស និងសហព័ន្ធកីឡាគុនខ្មែរបាននឹងកំពុងដុតដៃ ដុតជើង បណ្ដុះបណ្ដាលធនធានកីឡាករគុនខ្មែរបច្ចុប្បន្ន និងអនាគត ដើម្បីបង្ហាញឱ្យពិភពលោកបានស្គាល់ពីតម្លៃ នៃគុនខ្មែរដ៏អស្ចារ្យលើឆាកអន្តរជាតិ។ ថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហការឧបត្ថមកម្មវិធីប្រកួតប្រដាល់គុនខ្មែរនិង KICK BOXING ដើម្បីពង្រឹងបច្ចេកទេសកីឡាករ កីឡាការនីជម្រើសជាតិដើម្បីចូលរួមប្រកួតនៅក្រៅប្រទេស និងបណ្តុះបណ្តាលកីឡាករថ្នាល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិកលោក Joe Biden បាននិយាយថា លោកគាំទ្រប្រទេសវេណេ ស៊ុយអេឡា ក្នុងការរៀបចំការបោះឆ្នោតជុំថ្មី ខណៈដែលប្រទេសមួយចំនួន បានច្រានចោលលទ្ធផល នៃការបោះឆ្នោត ចុងក្រោយនៅក្នុង ប្រទេសអាមេរិក ខាងត្បូងនេះហើយជាការឆ្លើយតប រដ្ឋាភិបាលទីក្រុង Caracasបានចោទប្រកាន់ គាត់ពីបទធ្វើអន្តរាគមន៍ ក្នុងកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា។...