វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់នៅមជ្ឈិមបូព៌ាគឺ “កាន់តែខិតជិតជាងពេលណាៗទាំងអស់” ខណៈពេលដែលលោកបានកត់សម្គាល់ថា “យើងមិនទាន់នៅទីនោះទេ” ។ លោក បៃដិន បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យ Oval នៃសេតវិមាន នៅពេលសួរថា តើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានឈានដល់ថា “យើងមានភាពជិតស្និទ្ធជាងអ្វី ដែលយើងធ្លាប់ធ្វើឬអត់” ។...
ភ្នំពេញ ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ហ្គាហ្សា៖ លទ្ធផលនៃកិច្ចចរចាសន្តិភាពតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា នៅទីក្រុងដូហា គឺមិនសមស្របនឹងសំណើរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលដាក់ជូនក្រុមហាម៉ាស់កាលពីក្នុងខែកក្កដា នោះទេ។ ប្រភពបានឲ្យដឹងថា “កិច្ចព្រមព្រៀងណាមួយ ដែលសម្រេចបាន ដោយមិនរាប់បញ្ចូលបទឈប់បាញ់ដ៏ទូលំទូលាយនៅតំបន់ហ្គាហ្សា អនុញ្ញាតឱ្យមានការវិលត្រឡប់នៃជនភៀសខ្លួនទៅកាន់ផ្ទះរបស់ពួកគេ ការកសាងឡើងវិញនូវតំបន់ហ្គាហ្សា និងការដោះដូរអ្នកទោស គឺគ្មានប្រយោជន៍ ហើយផ្តល់ឱ្យអ៊ីស្រាអែលនូវពេលវេលាបន្ថែមទៀត...
ប៉េកាំង៖ ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ បានពិភាក្សាអំពីឧក្រិដ្ឋកម្មឆ្លងដែន កាលពីថ្ងៃសុក្រនៅក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា សន្តិសុខគឺជាតម្រូវការជាមុន និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសទាំងអស់។ លោកថា បច្ចុប្បន្ននេះ...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាអ្នកគាំទ្រវិស័យកីឡាធំជាងគេនៅកម្ពុជា និងជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឱ្យឈ្នះមេដាយមាសស៊ីហ្គេម នាពេលខាងមុខ នៅតែបន្តឆន្ទៈសហការជាមួយសហព័ន្ធកីឡាបាល់ទះ ឧបត្ថម្ភមិនដកដៃ នឹងប្រកាសរៀបចំព្រឹត្តិការណ៍បាល់ទះចំនួន ៤ កម្មវិធី ៣ ពាន ។ នៅថ្ងៃទី១៧ ខែសីហា ២០២៤នេះ ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈ នៃការឧបត្ថម្ភ ស្ដីពីការរៀបចំប្រកួតកីឡាបាល់ទះកម្ពុជា SEA V LEAGUE 2024, ពានរង្វាន់សម្ដេចមហាបវរធិបតី...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវតី រក្សាភាពស្ងប់ស្ងាត់ និងកុំជឿតាមការឃោសនាអូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច។ ការចេញមកអំពាវនាវនេះ បន្ទាប់ពីនាពេលថ្មីៗនេះ មានបុគ្គលម្នាក់បានក្លែងឯកសណ្ឋាន នៃកងយោធពលខេមរភូមិន្ទ ហើយអះអាងថាខ្លួនជា «វរៈសេនីយ៍ទោ មី ដារ៉ា អតីតនាយរងការិយាល័យយោធភូមិភាគទី៥» បានអំពាវនាវឱ្យយុវជន ចូលរួមធ្វើបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី១៨ ខែសីហា...
ភ្នំពេញ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងដើម្បីទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៧សីហាបានចាត់ចែងកម្លាំងមានសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម តាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ៖ អាជីវករលក់ដូរ នៅផ្សារអូឬស្សី និងផ្សារទួលទំពូង ដែលសុទ្ធសឹងជាផ្សារនៅកណ្តាលរាជធានីភ្នំពេញ បានសម្តែងការគាំទ្រ លើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាល នឹងធ្វើឱ្យតំបន់ព្រំដែនប្រសើរឡើង ហើយបានបដិសេធមិនគាំទ្រ ចំពោះចលនារបស់ជនអគតិជ្រុលនិយម នៅក្រៅប្រទេស ដែលញុះញង់ឱ្យខ្មែរឈ្លោះបែកបាក់គ្នា ។ តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃសៅរ៌ទី១៧ សីហាលោកផង់ កុសល់ អាជីវករលក់សម្ភារៈសែនព្រេង...