បរទេស៖ ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln អាមេរិក បានធ្វើដំណើរទៅដល់មជ្ឈិមបូព៌ា ដោយចូលរួមជាមួយនាវា ផ្ទុកយន្តហោះ USS Theodore Roosevelt ដែលបានដាក់ពង្រាយក្នុងតំបន់រួចហើយ ។ ការមកដល់នេះកើតឡើង ចំពេលមានការភ័យខ្លាច នៃការកើនឡើងភាពតានតឹង កាន់តែធំរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ លោកស្រី Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូត អុយរ៉ាហ្គាយថ្មី ប្រចាំកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាទាក់ទាញទេសចរ ពីអ៊ុយរ៉ាហ្គាយ មកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើន ។ ការប្ដេជ្ញារបស់ទូតអុយរ៉ាហ្គាយ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា កំពុងធ្វើការស្រាវជ្រាវ ជាបន្ដបន្ទាប់រកសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិ ពីព្រោះគ្មានវិនាទីណាមួយ ដែលកូនខ្មែរអាចបំភ្លេច នូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនបានឡើយ។ នាឱកាសអញ្ជើញ ជាអធិបតីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូន ព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្ដិភាព នាថ្ងៃទី២២...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេល មួយឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាលថ្មី បានថែរក្សាការពារយ៉ាងមុតមាំ នៃសុខសន្តិភាព និងស្ថេរភាពសង្គម ជូនប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញ ជាអធិបតីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្ដិភាព នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតី ទទួលវត្ថុបុរាណខ្មែរ ដែលបាន ប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ដែលពិធីនេះបានរៀបចំឡើងនៅវិមានសន្តិភាព ។ សូមបញ្ជាក់ថា សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការ ចរចា ការរឹបអូស ការទាមទារ...
ភ្នំពេញ ៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកតួនាទី និងបញ្ចប់ក្របខណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋ។ ការព្រមានខាងលើធ្វើឡើង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅទីស្តីការក្រសួងបរិស្ថាន។...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុង Vilnius បានប្រកាសថា ប្រទេសលីទុយអានី បានចាប់ផ្តើមសាងសង់មូលដ្ឋានយោធា ដែលស្ថិតនៅចន្លោះរវាងតំបន់ Kaliningrad របស់រុស្ស៊ី និងបេឡារូសហើយ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា នៅពេលសាងសង់រួចរាល់ រោងចក្រនេះនឹងវត្តមាន ទៅដោយទាហានអាល្លឺម៉ង់ ជាច្រើន។វាមានចម្ងាយប្រហែល២០ គីឡូម៉ែត្រប៉ុណ្ណោះពីបន្ទាត់ ពីព្រំដែនបេឡារូស...
សិង្ហបុរី៖ ក្រសួងកិច្ចការផ្ទៃក្នុង ហៅកាត់ថា (MHA) បានឲ្យដឹងនៅថ្ងៃពុធនេះថា គ្រូទេសនាជ្រុលនិយមជនជាតិបង់ក្លាដែសមួយរូបបានចូលមកក្នុងប្រទេសសិង្ហបុរី និងសម្តែងធម្មទេសនាខុសច្បាប់នៅទីនេះ ដោយគាត់បានប្រើលិខិតឆ្លងដែនដែលមានឈ្មោះខុសពីអ្វីដែលមាននៅក្នុងមូលដ្ឋានទិន្នន័យសន្តិសុខរបស់ប្រទេស ។ ក្រសួង MHA បានឲ្យដឹងថា នាយកដ្ឋានសន្តិសុខផ្ទៃក្នុងរបស់ខ្លួនបានដឹងអំពីសាវតារបស់លោកគ្រូ Amir Hamza ប៉ុន្តែ “មិនបានដឹងអំពីអត្តសញ្ញាណច្បាស់របស់គាត់នៅគ្រាដែលរូបគាត់ចូលមកដល់” ។ ក្រសួងខាងលើបានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតជនជាតិបង់ក្លាដេស សម្រាប់ការផ្សព្វផ្សាយដោយគ្មានការយល់ព្រមចំពោះពលករចំណាកស្រុកនៅឯអន្តេវាសិកដ្ឋាន Lantana...
បាងកក៖ នៅថ្ងៃពុធនេះ ប្រទេសថៃឡង់ដ៏ បានចេញរបាយការណ៍ពីករណី ដំបូងដែលសង្ស័យថា មានមេរោគបង្កជំងឺអុតស្វា ហៅកាត់ (mpox) ដ៏គ្រោះថ្នាក់បន្ថែមទៀត ដែលអង្គការសុខភាពពិភពលោក(WHO) បានប្រកាសអាសន្នសុខភាព សាធារណៈជាសកល ។ លោក Thongchai Keeratihattayakorn ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺ របស់ព្រះរាជាណាចក្រថៃបានលើកឡើងថា អ្នកជំងឺ គឺជាជនជាតិអឺរ៉ុប ដែលបានមកដល់ប្រទេសថៃឡង់ដ៏ កាលពីថ្ងៃទី១៤...
អ៊ីស្តង់ប៊ុល៖ យោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ TRT បានឲ្យដឹងថា នៅថ្ងៃពុធនេះ ប៉ូលិសតួកគីបានចាប់ខ្លួនជនចំណាកស្រុក ខុសច្បាប់ចំនួន ៣២នាក់នៅក្នុងខេត្ត Kirklareli ដែលស្ថិតនៅភាគពាយព្យ ក្បែរព្រំដែនប្រទេសប៊ុលហ្គារី ។ ជនចំណាកស្រុកទាំងនោះត្រូវបាន ឃុំខ្លួនក្នុងអំឡុងពេលប្រតិបត្តិការ អនុវត្តច្បាប់នៅជិតស្រុក Pinarhisar នៅគ្រាដែលប៉ូលិសផ្តល់សញ្ញា ឱ្យរថយន្តដឹកទំនិញឈប់ ដែលមិនអើពើនឹងការព្រមាន ហើយបានបើករត់គេចខ្លួន ដែលនាំឱ្យមានការដេញតាមច្រកទ្វារព្រំដែន Derekoy...