ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះអាជីវកម្មអនឡាញ ក្លែងក្លាយ ដោយធ្វើការត្រួតពិនិត្យគេហទំព័រផ្សព្វផ្សាយលក់ទំនិញ ឱ្យបានច្បាស់លាស់។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៤ សីហា នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឱ្យដឹងថា មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍ និងពាក្យបណ្តឹងពីជនរងគ្រោះដែលត្រូវបានក្រុមជនខិលខូច...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវកាលពីថ្ងៃសុក្រ ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្ត្រីឥណ្ឌាមកកាន់ប្រទេសនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងជំនួបជាមួយមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky លោក Modi បាននិយាយថា ឥណ្ឌាមិនមានភាពអព្យាក្រឹត ឬជាអ្នកមើលមុខព្រងើយកណ្តើយនោះឡើយ ខណៈដែលជម្លោះរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តកើតមាននោះប្រទេសឥណ្ឌាធ្វើយ៉ាងណា គឺឈរនៅជំហខាងសន្តិភាពឯណោះទៅវិញទេ។...
បរទេស៖ អនុប្រធានសភាឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកសភាឥណ្ឌូនេស៊ី បានលុបចោលផែនការផ្តល់សច្ចាប័នលើការកែប្រែ ដ៏ចម្រូងចម្រាសចំពោះច្បាប់បោះឆ្នោតរបស់ប្រទេសនេះ បន្ទាប់ពីអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខអគារសភា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រសិនបើត្រូវបានអនុវត្ត នោះការផ្លាស់ប្តូរអាចនឹងមានការពង្រឹងបន្ថែមទៀតនូវឥទ្ធិពលនយោបាយរបស់លោកប្រធានាធិបតី Joko Widodo ដែលកំពុងកាន់អំណាច។ សភាបានជួបប្រជុំគ្នាក្នុងសម័យប្រជុំបន្ទាន់មួយ ដើម្បីលុបចោលសេចក្តីសម្រេចមួយដែលធ្វើឡើងដោយតុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូនេស៊ី ស្តីពីនីតិវិធីនៃការបោះឆ្នោត ខណៈពេលដែលការកែប្រែមួយទៀត។ ប៉ុន្តែសភាបានលុបចោលការផ្តល់សច្ចាប័នបន្ទាប់ពីបរាជ័យក្នុងការសម្រេចបានកូរ៉ុមចំពេលមានការតវ៉ានៅខាងក្រៅអគារសភា។...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង បានផ្សាយនៅថ្ងៃសុក្រនេះថា ក្រសួងការបរទេសកូរ៉េខាងជើងបានបរិហារគម្រោងលក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិកទៅឱ្យកូរ៉េខាងត្បូង ដោយកូរ៉េខាងជើងក៏បានសន្យាថា នឹងចាត់វិធានការបន្ថែមទៀតដើម្បីពង្រឹងការការពាររបស់ខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ឧទ្ធម្ភាគចក្រ Apache និងជំនួយផ្នែកដឹកជញ្ជូនដែលពាក់ព័ន្ធដល់កូរ៉េខាងត្បូងក្នុងតម្លៃប្រមាណ ៣,៥ ពាន់លានដុល្លារ។...
ភ្នំពេញ ៖ ចំពោះមុខ អាណាព្យាបាល និងសិស្សានុសិស្ស នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មិនចង់ឃើញកូនខ្មែរ រៀននៅស្រុកខ្មែរ ហៅ ឪពុកម្ដាយ ដោយប្រើនូវពាក្យអសុរោះឡើយ។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ការថ្លែងបែបនេះក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា...
បរទេស៖ មិនត្រឹមតែពាណិជ្ជកម្មប្រចាំឆ្នាំ ជាមួយចិនកើនលើស ១០០ពាន់លានដុល្លារប៉ុណ្ណោះទេ ប្រទេសចិនក៏បានក្លាយជាអ្នកវិនិយោគ លំដាប់កំពូលមួយរបស់វៀតណាម ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Ngo Tuong Vy នាយកប្រតិបត្តិនៃក្រុមហ៊ុន Chanh...
ដាកា៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស បានស្វែងរកថវិកាចំនួន ១ ពាន់លានដុល្លារ ពីធនាគារពិភពលោកជាជំនួយថវិកា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអំពាវនាវនេះបានមកពីកិច្ចប្រជុំ របស់ទីប្រឹក្សាថាមពល ថាមពល និងធនធានរ៉ែរបស់ប្រទេសលោក Muhammad Fouzul Kabir Khan ជាមួយលោក Abdoulaye Seck នាយកធនាគារពិភពលោកប្រចាំប្រទេសបង់ក្លាដែស និងប៊ូតាន នៅទីក្រុងដាកា...
ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,២៥៦នាក់ហើយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤២នាក់ និងរបួស ១៦៣នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,២៥៦នាក់ និងរបួសដល់ ៩៣,១៤៤នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលផ្ទុះឡើង។ ប្រភពបានឲ្យដឹងថា...
ដាកា៖ ក្រសួងកិច្ចការផ្ទៃក្នុងបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្តីជូនដំណឹង មួយទៅកាន់អតីតនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា រួមជាមួយនឹងទីប្រឹក្សា អតីតសមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកទាំងអស់នៃសភាជាតិ ដែលត្រូវបានរំលាយថ្មីៗនេះ ឱ្យប្រគល់លិខិតឆ្លងដែនការទូតរបស់ពួកគេមកវិញ។ ការណែនាំក៏អនុវត្ត ចំពោះសមាជិកគ្រួសាររបស់ពួកគេផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក Faisal Hasan មន្ត្រីព័ត៌មានជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បង្ហាញពីនីតិវិធីនៃការចេញលិខិតឆ្លងដែនទូទៅ នៅពេលលិខិតឆ្លងដែនការទូតត្រូវបានដកហូត។ នៅក្នុងនោះដែរ...