ម៉ូស្គូ ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ មានអគ្គីភ័យ បានឆាបឆេះឡើងនៅទីតាំងយោធា១កន្លែងនៅក្នុងខេត្ត Volgograd របស់ប្រទេសរុស្ស៊ី ក្រោយពីមានការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់ប្រទេសអ៊ុយក្រែន ។ លោក Andrei Bocharov អភិបាលខេត្ត Volgograd ត្រូវបានដកស្រង់សម្តីដោយបណ្តាញសង្គមTelegram របស់រដ្ឋបាលនៅក្នុងតំបន់ថា កងកម្លាំងការពារដែនអាកាស របស់ប្រទេសរុស្ស៊ី បានវាយលុកការវាយប្រហារដោយបំផ្លាញយន្តហោះគ្មានមនុស្សបើកភាគច្រើនរបស់ប្រទេសអ៊ុយក្រែន ។...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា អ៊ីរ៉ង់បានឲ្យដឹងថា ការឆ្លើយតបរបស់ខ្លួន ចំពោះការធ្វើឃាត មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh នឹងត្រូវបានផ្តល់ឱ្យតាមរបៀប ដែលអ៊ីស្រាអែលលើសពីការរំពឹងទុក។ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ទៅកាន់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងសំណួររបស់កាសែត The Wall Street Journal កាលពីយប់ថ្ងៃអង្គារថា តើទីក្រុងតេអេរ៉ង់...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ការភ័យខ្លាចរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ទីក្រុងប៉េកាំង គឺគ្មានមូលដ្ឋានទាំងស្រុងនោះឡើយ។ ការអត្ថាធិប្បាយរបស់នាងបានកើតឡើង បន្ទាប់ពីកាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ឱ្យកាន់តែច្បាស់ឡើងវិញ ជុំវិញសេចក្តីប្រកាសលេខ ៣៦០របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថា សម្រាប់បងប្អូនអាជីវករដែលមានចំណូលដុល ក្រោម២៥០លានរៀល ដែលគិតជាខ្នាតមីក្រូ មិនមានកាតព្វកិច្ចបង់ពន្ធអ្វីទាំងអស់ ពោលគឺមិនចាំបាច់ចុះប៉ាតង់ និងប្រកាសពន្ធនោះទេ ។ នៅក្នុងសារពិសេសស្តីពី សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល...
កាប៊ុល ៖ មន្ត្រីមួយរូបបម្រើការនៅអាជ្ញាធរ គ្រោះមហន្តរាយជាតិ របស់ប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹងកាលពីយប់ថ្ងៃពុធថា មានមនុស្ស ចំនួន១០នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ។លោក Mullah Janan Saeq អ្នកនាំពាក្យ របស់អាជ្ញាធរខាងលើបានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗមកនេះ មានមនុស្សចំនួន ១០នាក់បានបាត់បង់ជីវិត និង៨នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រោះទឹកជំនន់ កើតឡើងភ្លាមៗដោយបានកើតឡើងនៅទូទាំងប្រទេស ។...
ញ៉ូដេលី៖ កាលពីថ្ងៃពុធ មានមនុស្សយ៉ាងហោចណាស់ ចំនួន១៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ក្រោយពីមានអគ្គីភ័យមួយ បានកើតឡើងដោយ បានឆាបឆេះបន្ទាប់ពីករណីផ្ទុះនៅឯរោងចក្រ ផលិតឱសថ១កន្លែងនៅរដ្ឋ Andhra Pradesh ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ អគ្គីភ័យនេះបង្កឡើង ដោយការផ្ទុះនៅក្បែរទីតាំងម៉ាស៊ីនរ៉េអាក់ទ័រ នៅខាងក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស Atchutapuram ហៅកាត់ថា (SEZ) នៅស្រុក Anakapalle ស្ថិតនៅចម្ងាយប្រហែល៣០...
ភ្នំពេញ៖ ហួសចិត្តមិនដែលស្រមៃមានថ្ងៃនេះ! ទាំងម្ដាយ និងកូនស្រី ឱបគ្នាយំដោយក្ដីរំភើប ព្រោះតែឈ្នះរង្វាន់រថយន្តគាស់កេស Mitsubishi Xpander ១គ្រឿង ភ្លាមៗ ពីភេសជ្ជៈប៉ូវកម្លាំង វើក ដែលគាត់បានប្រើប្អូនប្រុសទៅទិញយកមកផឹក ដើម្បីបង្កើនកម្លាំងមុនទៅធ្វើការ តែមិនដឹងថាជាថ្ងៃសំណាងខ្លាំងអញ្ចឹងសោះ។ បើសំណាងមកដល់ហើយ ទោះមិនទៅទិញផ្ទាល់ដៃ ក៏សំណាងរត់រក ប៉ះចំកំប៉ុងមានរង្វាន់រថយន្តគាស់កេសដែរ។ ថ្ងៃទទួលរង្វាន់ទៀតសោត គ្រាន់តែឃើញរថយន្តរង្វាន់របស់ខ្លួនភ្លាម ប្អូនស្រីមហាសំណាង...
PRAGUE៖កាលពីថ្ងៃពុធប៉ូលិសសាធារណដ្ឋឆេក បានជម្លៀសពលរដ្ឋចំនួន៥៨២នាក់ ចេញពីតំបន់ជុំវិញរោងចក្រគីមីមួយកន្លែង នៅក្នុងតំបន់ភាគពាយព្យ នៃប្រទេសនេះដោយសារតែ “ហានិភ័យខ្ពស់នៃការផ្ទុះ” បន្ទាប់ពីបានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ ។ ក្រុមហ៊ុនចម្រាញ់ និងគីមីឥន្ធនៈរបស់សាធារណរដ្ឋឆេក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា “គ្រាប់បែកមិនទាន់ផ្ទុះសល់ ពីសង្គ្រាមលោកលើកទី២” ត្រូវបានរកឃើញក្នុងអំឡុងពេលការងារ ជីកកកាយនៅតំបន់ដាច់ស្រយាលនៃរោងចក្រ Orlen Unipetrol នៅជិតក្រុង Litvinov ស្រុក Most...
ថ្វីបើការញ៉ាំអាហារដែលមានជាតិប្រៃ ច្រើនពេកមានទំនាក់ទំនងនឹង ជំងឺជាច្រើនក៏ដោយ តែរបបអាហារដែលមានជាតិប្រៃតិចពេក ឬសាបនោះ ក៏អាចមានផលអវិជ្ជមាន ចំពោះសុខភាពបានដែរ។ តាមការសិក្សាជាច្រើនបានបង្ហាញឲ្យដឹងថា របបអាហារមានជាតិអំបិល ឬប្រៃតិច ឬសាបមានទំនាក់ទំនង ក្នុងការធ្វើឲ្យកូឡេស្តេរ៉ុល និងខ្លាញ់ Triglyceride ក្នុងឈាមឡើងខ្ពស់។ សារធាតុខ្លាញ់ទាំងពីរប្រភេទនេះ ត្រូវបានគេរកឃើញក្នុងឈាម ដែលអាចកើនឡើងខ្លាំងក្នុងសរសៃឈាមអាក់ទែ និងធ្វើឲ្យប្រឈមខ្ពស់នឹងបេះដូងតែម្តង។ ការសិក្សាដ៏ធំមួយកាលពីឆ្នាំ ២០១២បានបង្ហាញថា របបអាហារដែលសាបពេកធ្វើឲ្យកើនឡើង...
បរទេស៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានរកឃើញអតីតប្រធាន កងពលនគរបាលដែនសមុទ្រ និងមន្ត្រីនគរបាលជាន់ខ្ពស់ពីររូបទៀត ជាអ្នកមានទ្រព្យសម្បត្តិច្រើនមិនធម្មតា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ (NACC) លោក Niwatchai Kasemongkol បាននិយាយថា...