បរទេស៖ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បានបន្តរហូតដល់យប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងព្រៃកោងកាង មួយកន្លែងក្នុងស្រុក Bang Pakong នៃខេត្ត Chachoengsao កាលពីពេលរសៀល ថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមគេហទំព័រតាមដានជើងហោះហើរ FL360aero...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា សម្ដេចនឹងទន្ទឹងរង់ចាំការអនុម័តលើ «សេចក្ដីប្រកាសអាស៊ានស្ដីពី ការពង្រឹងសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅរកសហគមន៍អាស៊ានក្រោយ ឆ្នាំ២០២៥» នាពេលខាងមុខនេះ។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី៣៖ ក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព និងភាពធន់ ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥» នៅថ្ងៃទី២៣...
ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ សីហា នេះ បញ្ជាក់ថា «ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រី ជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាល សម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ក្នុងការបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដើម្បីអាចឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន អាចបញ្ចេញសាច់ប្រាក់ ជាង២៣០០លានដុល្លារបន្ថែមទៀត សម្រាប់ផ្តល់កម្ចីដល់អាជីវករ សហគ្រាស និងប្រជាពលរដ្ឋ ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចក្នុងស្រុក ។ ក្នុងសារពិសេសថ្លែងទៅកាន់ជនរួមជាតិ អំពីសមិទ្ធផល១ឆ្នាំ...
បរទេស៖ មុនពេលដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកសន្តិភាព និងស្ថិរភាពឱ្យបានឆាប់ ហើយបាននិយាយថា លោកនឹង “ចែករំលែកទស្សនៈ” លើដំណោះស្រាយសន្តិភាព នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Modi...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា កងពលរ៉ាហ្វា របស់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា បានចាញ់សង្គ្រាម ហើយជាសញ្ញាថា យោធាកំពុងផ្លាស់ប្តូរការផ្តោតគោលដៅរបស់ខ្លួន ទៅការប្រយុទ្ធជាមួយក្រុមហេសបូឡា នៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់។ លោក Gallant បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល ដំណើរកម្សាន្តទៅកាន់ច្រករបៀង Philadelphia ដែលជាតំបន់ដែលរត់តាម បណ្តោយព្រំដែនហ្គាហ្សា-អេហ្ស៊ីប និងដែលអ៊ីស្រាអែល...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបដិសេធកាលពីថ្ងៃពុធដែលថា លោកបានយល់ព្រមដកកងកម្លាំង យោធាចេញពីព្រំដែនហ្គាហ្សា-អេហ្ស៊ីប ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដ៏មានសក្តានុពលជាមួយក្រុមហាម៉ាស់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យរបស់លោក។ សំណើដែលគាំទ្រដោយសហរដ្ឋអាមេរិកបច្ចុប្បន្ន សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកាលពីថ្ងៃចន្ទ អ៊ីស្រាអែល បានទទួលយក...
ប៉េកាំង៖ បេសកជនចិន បានជំរុញឱ្យប្រទេសមួយចំនួន “លុបចោល” ជាបន្ទាន់នូវទណ្ឌកម្មឯកតោភាគីទាំងអស់ ដោយសារការដាក់ទណ្ឌកម្មឯកតោភាគី ខុសច្បាប់ដោយប្រទេសទាំងនេះ បំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិមិនត្រឹមតែ ធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវការលំបាកផ្នែកសេដ្ឋកិច្ច និងសង្គមនៃប្រទេសដែលបានកំណត់គោលដៅ ប៉ុន្តែក៏សាបព្រួសគ្រាប់ពូជសម្រាប់ជម្លោះថ្មី និងអស្ថិរភាព”។ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់នៅឯ ក្រុមប្រឹក្សាសន្តិសុខបើកការពិភាក្សា ស្តីពីការកសាងសន្តិភាព និងនិរន្តរភាពសន្តិភាព៖...
បរទេស៖ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបំផ្លាញស្ពានបណ្តែតទឹក នៅរុស្ស៊ីជាមួយនឹងអាវុធដែល ផលិតដោយសហរដ្ឋអាមេរិក ដើម្បីការពារការលុកលុយ របស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ខណៈដែលទីក្រុងមូស្គូបាននិយាយថាកងកម្លាំងរបស់ខ្លួន បានបញ្ឈប់ការរុលទៅមុខ របស់ទីក្រុងគៀវនៅទីនោះ និងបានដណ្តើមយកដីនៅភាគខាងកើតអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវបានប្រកាសពីភាពជោគជ័យ នៃសមរភូមិជាច្រើន ចាប់តាំងពីវាបានឆ្លងកាត់តំបន់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដាក់ចេញនូវកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរកភាព ដែលជាយន្តការថ្មីក្នុងការផ្តល់ដី ដល់ប្រជាពលរដ្ឋដែលមិនមានដីពិតប្រាកដ នឹងអាចចាប់ផ្តើមអនុវត្ត នៅដំណាច់ឆ្នាំ២០២៤នេះ ។ ក្នុងឱកាសអញ្ជើញថ្លែងការណ៍ស្ដីពី សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន...