ការវិវឌ្ឍនាពេលថ្មីៗនេះ ក្នុងការចុះសម្រុងគ្នាយ៉ាងជិតស្និតរបស់កូរ៉េខាងជើង ជាមួយរុស្ស៊ី កំពុងតែគួរឲ្យព្រួយបារម្ភ។ ការផ្គត់ផ្គង់កាំជ្រួច និងកាំភ្លើងធំរបស់កូរ៉េខាងជើង ដល់រុស្ស៊ី គួបផ្សំនឹងជំហរគាំទ្រកូរ៉េខាងជើង ដ៏ជ្រុលនិយមរបស់រុស្ស៊ី ដូចជាការមិនយកចិត្តទុកដាក់លើទណ្ឌកម្មអន្តរជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង។ បន្ថែមពីលើនេះទៀត ដំណើរទស្សនកិច្ចរបស់លោកពូទីន ទៅកាន់កូរ៉េខាងជើង បន្ទាប់ពីរយៈពេល ២៤ ឆ្នាំ និងសន្ធិសញ្ញារុស្ស៊ី-កូរ៉េខាងជើងថ្មី ហាក់ដូចជាលទ្ធផលនៃផលប្រយោជន៍ទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលកូរ៉េខាងជើង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៅវិមានសន្តិភាព។ របៀបវារៈសំខាន់ៗទាំងនោះ រួមមាន៖ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។ ទី២....
កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ឌីណា បានជម្រុញឱ្យកសិករបង្កើនការផលិតពួជស្រូវសែនក្រអូបនិងពួជស្រូវផ្កាម្លិះដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅប្រទេស គ្រាដែលពួជស្រូវនេះកំពុងទទួលបានចាប់អារម្មណ៍និងមានតម្លៃខ្ពស់។ នាឱកាសនេះក៏បានធ្វើឡើងគ្រាដែលដឹកនាំប្រតិភូក្រសួងចុះពិនិត្យខ្សែសង្វាកផលិតកម្មរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ និងរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលដំណើរទស្សនកិច្ចនោះក៏បានចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម លោកស្រីចម និមល...
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលកំពុង ប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ឬហៅថា បុគ្គលស្វ័យនិយោជន៍ បានសម្ដែងក្ដី រីករាយយ៉ាងខ្លាំង ដោយពួកគាត់បានចាត់ទុកថា ជាប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់កម្ពុជាដែលបានផ្ដល់ប័ណ្ណប.ស.ស. សម្រាប់អាជីវករតាមកញ្ច្រែងល្អី និងអ្នកមានមុខរបរតូចតាចផង ខណៈពួកគាត់បានថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ការគាំពារសុខភាពពួកគាត់។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនូវ គម្រោងសាកល្បងរបបថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ តាមរបបភាគទាន...
ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយដ៏រន្ធត់រវាងម៉ូតូបុក ជាមួយរថយន្តក្រឡុកស៊ីម៉ង់ បានបណ្ដាលឲ្យយុវជន ២នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់កាលពីវេលាម៉ោង ១០និង៤៥នាទី ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៧/១៣៨ ក្នុងភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុក ស្វាយទាបបានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះហង្ស បញ្ញា ភេទប្រុស...
តូក្យូ៖ សមាជិកសភាគណបក្សកាន់អំណាចមកពីប្រទេសជប៉ុន និងតៃវ៉ាន់ បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធថា ពួកគេរួបរួមគ្នាក្នុងការប្រឆាំងរបស់ពួកគេចំពោះការប៉ុនប៉ងឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នតាមរយៈការបង្ខំ ឬការបង្ខិតបង្ខំ ដោយលើកឡើងពីអាកប្បកិរិយាអះអាងរបស់ប្រទេសចិន ខណៈដែលពួកគេបានពិភាក្សាអំពីបញ្ហាសន្តិសុខ និងការទូត។ សមាជិកសភាមកពីគណបក្សប្រជាធិប តេយ្យសេរីរបស់ជប៉ុន និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ តៃវ៉ាន់បានចែករំលែកទស្សនៈថា ភាពអាសន្ននៅតៃវ៉ាន់នឹងប៉ះពាល់ដល់ប្រទេសជប៉ុន និងផ្ទុយមកវិញ នេះបើយោងតាមលោក Hisayuki Fujii សមាជិក LDP ដែលបានចូលរួមកិច្ចប្រជុំនៅទីស្នាក់ការ កណ្តាលរបស់គណបក្សនៅទីក្រុងតូក្យូ។...
បរទេស៖ គណៈកម្មាធិការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និង ក្រុមឃ្លាំមើលអន្តរជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាល បណ្តោះអាសន្ន របស់ប្រទេស បង់ក្លាដែស អនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយ ធ្វើការដោយគ្មានការ ភ័យខ្លាចចំពោះការវាយប្រហារ និងធានាឱ្យមានការទទួលខុសត្រូវ ចំពោះការវាយប្រហារលើអ្នកសារព័ត៌មាន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលចលនា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង ៤ នៅភូមិភាគភាគឦសាននៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់អ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ក្រសួងរបស់លោកនឹងជំរុញទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងតូក្យូលើគ្រប់ទិដ្ឋភាពទាំងអស់ ដោយផ្អែកលើផែនទីបង្ហាញផ្លូវដ៏ទូលំទូលាយ ដែលបង្កើតឡើងនៅលើចំណេះដឹងជ្រៅជ្រះរបស់លោកអំពីប្រទេសជប៉ុន ហើយនឹងសហការជាមួយទីក្រុងតូក្យូ ដើម្បីដោះស្រាយវិបត្តិក្នុងតំបន់រួមគ្នា។ អតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសជប៉ុន បានប្រាប់កាសែតក្យូដូ ដោយផ្តល់បទសម្ភាសន៍ផ្តាច់មុខជាលើកដំបូង បន្ទាប់ពីត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់កាលពីថ្ងៃពុធធ្វើជារដ្ឋមន្ត្រីការបរទេសរយៈពេល ៤ឆ្នាំបន្ទាប់ បានឲ្យដឹងថា “ខ្ញុំដឹងពីសមត្ថភាព និងសមត្ថភាពរបស់ប្រទេសជប៉ុន ប្រទេសជប៉ុនអាចមានសារៈសំខាន់ជាងអ្វីដែលមាននៅក្នុងផ្នែកថាមពល...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលតាមរយៈការបរិច្ចាគថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយព្រំដែនជាពិសេសផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវនៅតាមព្រំដែនជាអាទិភាពរបស់រាជរដ្ឋាភិបាល...