ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថែមម៉ោងទស្សនាប្រាសាទ ដើម្បីឱ្យភ្ញៀវចូលទស្សនា បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំពីព្រឹកព្រលឹម។ នាឱកាសអញ្ជើញថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន...
ភ្នំពេញ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងអំឡុងខួបលើកទី ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយនឹងប្រធានបទ «អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ» ក្រុមហ៊ុនបានជួយដល់សហគមន៍ជុំវិញរោងចក្ររបស់ខ្លួនក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបានផ្តល់កញ្ចប់អំណោយដល់គ្រួសារដែលមាន ជីវភាពខ្វះខាត។ ដោយជាការអរគុណសម្រាប់ ៣០ឆ្នាំ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឱ្យបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីពលរដ្ឋ និងសាធារណជនទូទៅចូលរួមអភិវឌ្ឍនៅតំបន់ព្រំដែន ជាពិសេសការអភិវឌ្ឍផ្លូវក្រវាត់ព្រំដែន។ សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
មូលដ្ឋានទ័ព អាល្លឺម៉ង់ ក្បែរព្រំដែនរុស្សី ចាប់ផ្តើមដំណើរសាងសង់ នាវាផ្ទុកយន្តហោះទីពីរ របស់អាមេរិក អមដោយកងនាវាពិឃាត ធ្វើដំណើរ មកដល់មជ្ឈិមបូព៌ា ក្រុងមូស្គូ៖ រុស្ស៊ីនិងចិន ស្ថិតនៅលើមាគ៍ាដ៏ត្រឹមត្រូវ ក្នុងការប្រឈមមុខជាមួយនឹងអាមេរិក លោក Blinken៖ អ៊ីស្រាអែល យល់ព្រមក្នុងការដកទ័ព ចេញពីតំបន់ហ្គាហ្សា ក្រុមការងារស្ម័គ្រចិត្តរបស់រុស្សី អះអាងថា យោធាអ៊ុយក្រែនបន្តសម្លាប់ រង្គាលលើជនស៊ីវលក្នុងតំបន់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ១២ខែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនជូនប្រជាពលរដ្ឋ ទោះបីសភាពការណ៍អន្ដរជាតិ មានភាពស្មុគស្មាញក៏ដោយ។ នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះបាននិងកំពុងថ្លែងការណ៍ពិសេសស្តីពី “សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”។
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ការភ័យខ្លាចរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន គឺគ្មានមូលដ្ឋានទាំងស្រុងនោះទេ។ ការអត្ថាធិប្បាយរបស់លោកស្រី Mao Ning បានកើតឡើងបន្ទាប់ពីកាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើបច្ចុប្បន្នភាពដោយស្ងាត់ស្ងៀមនូវការណែនាំស្តីពីការងារនុយក្លេអ៊ែរ ដោយផ្តោតលើគោលបំណងប្រឆាំងនឹងប្រទេសចិន។...
តូក្យូ៖ ប្រតិបត្តិករនៃរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលរងគ្រោះដោយគ្រោះមហន្តរាយ គ្រោងនឹងព្យាយាមយកឥន្ធនៈរលាយចំនួនតិចតួចចេញពីម៉ាស៊ីនរ៉េអាក់ទ័រ ដែលខូចមួយរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែបានសម្រេចចិត្តផ្អាកការទាញយកសាកល្បង ដោយសារបញ្ហាដែលបានរកឃើញអំឡុងពេលរៀបចំ។ ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. មិនបានបញ្ជាក់ឲ្យដឹងនោះទេថា នៅពេលណាដែលខ្លួននឹងព្យាយាមម្តងទៀតបន្ទាប់ពីបានផ្អាកប្រតិបត្តិការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកំហុសក្នុងការដំឡើងត្រូវបានកំណត់នៅក្នុងឧបករណ៍ទាញយកកំទេចកំទី។ វាគឺជាការប៉ុនប៉ងលើកដំបូងបែបនេះ ដើម្បីយកកំទេចកំទីដោយក្រុមហ៊ុន TEPCO...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ ថា ការផ្តល់សេវាលិខិតឆ្លងដែន ធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅកូរ៉ នឹងត្រូវបិទបញ្ចប់ចាប់ពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តទៅ។ ស្ថានឯកអគ្គរាជទូតកម្ពុជា បានឱ្យដឹងថា ដោយឡែកសម្រាប់បងប្អូនដែលបានអញ្ជើញមកដាក់ពាក្យស្នើសុំរួច អាចមកទទួលលិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុក (Facebook)...
ស្វាយរៀង៖ កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយរូបនាងឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំង...