ឥស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រង គ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDMA) បានរាយការណ៍ឲ្យដឹងថា ភ្លៀងធ្លាក់ចុះយ៉ាងគំហុក និង បង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដែលចាប់ផ្តើមនៅក្នុងខែកក្កដា ដែលបានបណ្តាលឲ្យ មនុស្សចំនួន១៨៧នាក់បាត់បង់ជីវិត និងបានបង្ករបួស៣៣៣នាក់នៅតំបន់ផ្សេងៗគ្នារបស់ប្រទេសប៉ាគីស្ថាន ។អាជ្ញាធរ NDMA បានឲ្យដឹងនៅក្នុងរបាយការណ៍ មួយកាលពីថ្ងៃសៅរ៍ថា កុមារចំនួន៩៦នាក់ និងស្ត្រី ចំនួន៣០នាក់ស្ថិតក្នុងចំណោម អ្នកស្លាប់ទាំងនោះ ។...
ហ្សាការតា៖ នៅព្រឹកថ្ងៃចន្ទនេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានរុះរើគណៈរដ្ឋមន្ត្រីរបស់គាត់ នៅក្នុងរយៈពេល២ខែមុនពេល ដែលចាកចេញពីការិយាល័យប្រធានាធិបតី ។លោក Widodo បានជ្រើសតាំង Supratman Andi Agtas អ្នកនយោបាយមកពីគណបក្ស Gerinndra ជាឲ្យធ្វើជារដ្ឋមន្ត្រី ក្រសួងច្បាប់ និង សិទ្ធិមនុស្ស ជំនួសលោក...
គៀវ៖ កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារទៅលើស្ពានសំខាន់ទី២នៅក្នុងតំបន់ Kursk ដោយបានបង្កការរំខាន ដល់ផ្លូវផ្គត់ផ្គង់ របស់ទីក្រុងម៉ូស្គូ ខណៈដែលការវាយ លុករបស់ក្រុងគៀវ ដែលមិនធ្លាប់មាន ពីមុនមកនោះទេ នៅលើទឹកដីរបស់រុស្ស៊ី ដែលបានអូសបន្លាយ ឈានចូលដល់សប្តាហ៍ទី២នេះ ។ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ី បានបង្កើនសម្ពាធ នៅភាគខាងកើត អ៊ុយក្រែន ដោយបានអះអាងថា នឹងដណ្តើមយកភូមិ...
ទីក្រុងមូស្គូ បដិសេធការរាយការណ៍របស់ វ៉ាស៊ិនតោនប៉ុស្តិ អំពីគម្រោងចរចាសន្តិភាព ដោយសំងាត់ជាមួយអ៊ុយក្រែន យោធាអ៊ុយក្រែនសារភាពថា ពួកគេអត់បាយអត់ទឹកច្រើនថ្ងៃ ទើបត្រូវបានទាហាររុស្ស៊ី ឡោមព័ទ្ធបានសម្រេច លោក ថាក់ស៊ីន ត្រៀមផ្តល់ប្រឹក្សាដល់កូនស្រី ជានាយករដ្ឋមន្ត្រីថៃថ្មី ចំពេលមាន កិច្ចការដ៏លំបាក លោកថាក់ស៊ីន បង្ហាញខ្លួននៅតុលាការ និងនិយាយថា លោកគ្មានការព្រួយបារម្ភនោះទេ ក្នុងករណីប្រមាថព្រះមហាក្សត្រ វៀតណាម បំបែកកំណត់ត្រា...
ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងថា ចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,០៩៩នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ២៥នាក់ និងរបួស ៧២នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,០៩៩នាក់ និងរបួសដល់ ៩២,៦០៩នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ២០២៣។ ជនរងគ្រោះជាច្រើននៅតែកប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា...
ដូហា៖ ក្រសួងការបរទេសកាតាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការបន្ថយភាពតានតឹងនៃជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មន្ត្រីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប “ជាពិសេសកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរួមគ្នា ដើម្បីបញ្ចប់សង្រ្គាមនៅលើការក្តាប់” ។...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានចំនួនជិត ៩ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោក ប៉ែន សុវិជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ពោលគឺរយៈពេល៧ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងមានចំនួន ៨៧២៣លានដុល្លារសហរដ្ឋអាមេរិក ដែលជាកំណើនមួយយ៉ាងធំ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ឯកឧត្តមបានបង្ហាញថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ដោយតែប្រទេសចិនបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ...
ភ្នំពេញ៖ បើទោះបីជាកាយសម្បទាមានពិការភាព ប៉ុន្ដែលោក ឃុន ពៅ ដែលធ្លាប់ជាអ្នកថតរូបតាមកម្មវិធីអាពាហ៍ពិពាហ៍ មិនបានផ្ដេកផ្ដួលទៅតាមជោគវាសនាដ៏លំបាករបស់ខ្លួននោះទេ ប៉ុន្ដែផ្ទុយទៅវិញលោកបានខិតខំប្រឹងប្រែងកែប្រែក្ដីសុបិន្តរបស់ខ្លួនតាមរយៈការចូលសិក្សាជំនាញបច្ចេកទេសផ្នែកម៉ាស៊ីនត្រជាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតនៅក្នុងខេត្តកណ្ដាល។ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ថា TVET 1.5M ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញឱ្យយុវជន ១លាន ៥សែននាក់ មានការងារជំនាញច្បាស់លាស់៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើបទបង្ហាញ ស្តីពីសមិទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ម៉ៅ ចន្ទ័តារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។ នាឱកាសនេះ លោក...