បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់លំហូរ នៃអាវុធទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីអាវុធដែលផ្គត់ផ្គង់ ដោយអាមេរិកត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារសាលារៀន មន្ទីរពេទ្យ និងផ្ទះនៅក្នុងប្រទេសរុស្ស៊ី។ ប្រភពដដែលនេះបានសរសេរទៀតថា អ្នកការទូតជាន់ខ្ពស់រូបនេះ សំដៅលើការវាយប្រហារលើជនស៊ីវិល អំឡុងពេលការប៉ុនប៉ងលុកលុយរបស់ទីក្រុងគៀវ ចូលទៅក្នុងតំបន់ Kursk...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ុយក្រែនបានអំពាវនាវ ឱ្យម៉ិកស៊ិកូក្នុងការចាប់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រសិនបើគាត់ទៅបំពេញទស្សនកិច្ច នៅប្រទេសនេះសម្រាប់ពិធីឡើងកាន់តំណែង នៃមេដឹកនាំថ្មីរបស់ខ្លួន។ ប្រភពដដែលបានឲ្យដឹងទៀតថា ប្រទេសនៅអាមេរិកខាងជើង នេះតាមសេចក្តីរាយការណ៍ បានប្រកាសអញ្ជើញលោក Putin ឱ្យចូលរួមពិធីក្នុងខែតុលាផងដែរ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC បានចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ី នៅឆ្នាំ២០២៣ម្តងហើយ ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែនខណៈដែល...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចាត់ទុកវេទិកា ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាង កម្ពុជា-ចិន កាន់តែរឹងមាំ។ ការលើកឡើងរបស់ លោក វ៉ាង វិនពីន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកបណ្ឌិតសភាចារ្យ សុខ ទូច...
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន: កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈវីដេអូ លោក Shen...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់យុវជនវ័យក្មេងចំនួន ៨រូប ដែលត្រូវចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស។ ការណែនាំរបស់លោកជំទាវបណ្ឌិតខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨រូប ចូលជួបសម្ដែងការគួរសម...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬ Cambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធថាជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថល។...
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងសហជីពនៅកម្ពុជា លើកឡើងថាការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនិងធនាគារទាំង៨ ដែលផ្តល់ឥណទានមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ គឺជាជាការគិតគូរថ្មីបន្ថែមមិនធ្លាប់មាន។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកផ្តល់ឥណទាន ដែលមានការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ ខណៈបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយធនាគារធំៗចំនួន៨ នៅកម្ពុជាដើម្បីផ្តល់អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានត្រឹម ៨,៥% ក្នុងមួយឆ្នាំសម្រាប់ពលករ និងសិក្ខាកាមដែលមានតម្រូវការកម្ចី។ ធនាគារដែលបានចុះអនុស្សរណៈជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC...
ភ្នំពេញ៖ លោកស្រី Aleksandra អនុប្រធានបេសកម្មស្ដីទីអាមេរិកប្រចាំកម្ពុជា ដែលជាមន្ត្រីមកពីស្ថានទូតអាមេរិក បានលើកឡើងថា ជាការល្អប្រសើរដែលក្រុមការងារនៃប្រទេសទាំងពីរ (អាមេរិក-កម្ពុជា) បានរៀបចំពិពណ៌ម្ហូបអាហារ និងភេសជ្ជៈ ដល់សាធារជនខ្មែរ និងបរទេសនៅកម្ពុជា ឱ្យបានស្គាល់បន្ថែមពីគុណភាព ក៏ដូចជាផលិតផលកសិកម្មរបស់ប្រទេសអាមេរិក ។ ក្នុងឱកាសស្ថានទូតអាមេរិក រៀបចំពិធីពិពណ៌ម្ហូបអាហារ និងភេសជ្ជៈ ដល់សាធារជនខ្មែរ និងបរទេសនៅកម្ពុជា នៅសណ្ឋាគារ Rosewood...
ភ្នំពេញ ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដំណាងលោក រដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃសុក្រនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ ប្រតិភូអន្តរក្រសួង ស្ថាប័ននិងមន្រ្តីក្រុមការងារ អាជ្ញាធរទន្លេសាប ចុះសិក្សាស្វែង យល់ពីការគ្រប់គ្រង អភិរក្សធនធានជលផលក្នុងតំបន់អភិរក្សកំពង់ប្រាក់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ...