ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរស្នើឡើង ដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា។ការទទួលយក សេចក្តីព្រាងច្បាប់ ទាំងពីរខណៈសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន។ ក្រោយពីបានពិភាក្សារួចរាល់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ...
ភ្នំពេញ ៖ ផែនការសកម្មភាពជាតិសម្រាប់ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ត្រូវបានផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបភាពទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ ពិធីនេះក៏មានការចូលរួមពីលោកស្រី Vica...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះជនរួមជាតិ បានចូលរួមបរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ព្រមទាំងអំពាវនាវ ដល់ជនរួមជាតិ បន្តចូលរួមឱ្យបានកាន់តែច្រើនបន្ថែមទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២ កញ្ញា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កាលពីថ្ងៃទី២២ សីហា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណចំពោះ ឧត្ដមនាវីឯក ទៀ សុខា និងលោកជំទាវ ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្ធពិធីជួបជុំអតីតអ្នកតស៊ូ ដែលធ្លាប់បានដង្ហែ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះរាជបិតាស្ថាបនិកហ៊្វុនស៊ិនប៉ិច និង សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ របស់ ព្រះអង្គម្ចាស់ នរោត្តម...
ភ្នំពេញ៖ សហជីពនៅកម្ពុជាចេញថ្កោលទោស ចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ មានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្កោលទោសចំពោះបាតុកម្មក្បត់ជាតិ នៅប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយមេឧទ្ទាម សម...
បរទេស៖ សហជីព UNITE HERE បាននិយាយថា អ្នកធ្វើការនៅតាមសណ្ឋាគារប្រហែល ១០.០០០នាក់ បានចាប់ផ្តើមធ្វើកូដកម្មច្រើនថ្ងៃ កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងជាច្រើន របស់សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Marriott International, Hilton Worldwide និង Hyatt Hotels បានជាប់គាំង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១...
វិមានក្រឹមឡាំង៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចោទសួរអំពីហេតុផលរបស់ អាជ្ញាធរបារាំងសម្រាប់ការចាប់ខ្លួននាយកប្រតិបត្តិ Telegram លោក Pavel Durov ដោយចង្អុលទៅភាពមិនសមហេតុផល ដែលឲ្យរូបលោកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ដោយប្រើបណ្តាញរបស់លោកនោះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ សហគ្រិនបច្ចេកវិទ្យាជនជាតិរុស្ស៊ីរូបនេះ ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីសប្តាហ៍មុន...
ហ្គាហ្សាៈ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,៧៣៨នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤៧នាក់ និងរបួស ៩៤នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,៧៣៨នាក់ និងរបួសដល់ ៩៤,១៥៤នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលបានផ្ទុះឡើង កាលពីថ្ងៃទី៧...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន IRIB បានរាយការណ៍ថា លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ រួមទាំងអ័ព្ទក្រាស់ គឺជាកត្ដាទទួលខុសត្រូវចម្បង ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា ដែលបានបណ្តាលឲ្យលោក Ebrahim Raisi អតីតប្រធានាធិបតីអ៊ីរ៉ង់ ស្លាប់បាត់បង់ជីវិត។ អគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានចេញផ្សាយរបាយការណ៍នេះ ដោយបញ្ជាក់ថាទិដ្ឋភាពបច្ចេកទេស វិស្វកម្ម អេឡិចត្រូនិក និងផ្នែករុករករបស់ឧទ្ធម្ភាគចក្រ ត្រូវបានពិនិត្យយ៉ាងល្អិតល្អន់។...