ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានស្នើរដ្ឋសភា ផ្ដួចផ្ដើមគំនិតរៀបចំច្បាប់ហាមឃាត់ចំពោះអ្នកមានសញ្ជាតិពីរ មិនឱ្យធ្វើនយោបាយ ដើម្បីចូលរួមចំណែកជំរុញមនសិកាជាតិ និងស្មារតីស្នេហាជាតិពិតប្រាកដ។ ថ្លែងសុន្ទរកថាបិទវេទិកាទំនាក់ទំនងអន្តរជាតិ លើកទី៣ ស្តីពីសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត សុខ ទូច...
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ និងលោក អ៊ឹអិណុ អាថ៏ស៊ិ (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទាន សម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក)...
បរទេស៖ សេវាកម្មចារកម្មរបស់ប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារ បានចាត់ទុកប្រទេសចិនថាជា “ការព្រួយបារម្ភផ្នែកចារកម្ម” ហើយបានព្រមានប្រទេសនៅប៉ាស៊ីហ្វិកនេះថាងាយនឹងរងគ្រោះនឹងការជ្រៀតជ្រែកពីបរទេស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ស្តីពីការគម្រាមកំហែងប្រចាំឆ្នាំ, សេវាស៊ើបការណ៍សន្តិសុខនូវែលសេឡង់ បាននិយាយថា ប្រទេសជាច្រើនកំពុងធ្វើសកម្មភាពអាក្រក់នៅលើប្រទេសរបស់ខ្លួន ហើយបានហៅការប៉ុនប៉ងរបស់ចិនថាជា “បំបែក និងបោកបញ្ឆោត” ។ ជាពិសេស ទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់អង្គការជួរមុខដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមក្នុងស្រុកដើម្បីជំនួសទស្សនៈសហគមន៍ពិតប្រាកដ...
ដូហា៖ ក្រសួងការបរទេសកាតា បានស្វាគមន៍ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះគឺជា “ជំហានដ៏សំខាន់មួយដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន ជាពិសេសកុមារ និងស្ត្រី ដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប” ។ ការផ្អាកនេះគឺ “ត្រូវគ្នាជាមួយនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាតអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ” ដែលទាំងអស់នេះទាមទារឱ្យមានបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា ការការពារពេញលេញនៃជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងលំហូរដែលមិនមានការរារាំងលើជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា។ ប្រទេសកាតា...
កម្ពុជា នឹងទទួលបាន ហិរញ្ញប្បទាន ២លានដុល្លារ តាមរយៈមូលនិធិពិសេស សម្រាប់គម្រោង មេគង្គ-ឡានឆាង កម្ពុជា ចង់ឃើញការ វិនិយោគពី សហរដ្ឋអាមេរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជា កាន់តែច្រើនថែមទៀត អាជ្ញាធរខេត្តកណ្ដាល បញ្ជាឲ្យលុបបំបាត់ ការប្រើប្រាស់អាវុធខុសច្បាប់ កុំឲ្យកើតមាននៅមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា កំពុងបណ្តុះយុវជន ឱ្យក្លាយជាមូលធនមនុស្ស ដ៏មានប្រយោជន៍...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការផ្តល់ដំណោះស្រាយយ៉ាងឆាប់រហ័ស បានទាន់ពេលវលា នឹងបង្កើនទំនុកចិត្តដល់វិនិយោគិនដែលបានបណ្តាក់ទុននៅកម្ពុជា ហើយបង្កើនភាពទាក់ទាញ ដល់វិនិយោគិនថ្មីៗបន្ថែមទៀត។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ លើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 28th Cambodia-Japan Joint Committee Meeting)...
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៤ កញ្ញា នេះ...
សម្តេចសង្ឃប៉ាប ហ្វ្រង់ស៊ីស យាងមកដល់ឥណ្ឌូនេស៊ី សម្រាប់ដំណើរទស្សនកិច្ច ៤ប្រទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Zelensky ចាប់ផ្តើមបោសសំអាតរដ្ឋមន្ត្រី និងមន្ត្រីកំពូលៗជាច្រើននាក់ អឺរ៉ុប សំដែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ម៉ុងហ្គោលី មិនព្រមចាប់ខ្លួនលោក Putin ម៉ុងហ្គោលី ចេញមកពន្យល់ ក្រោយរងការរិះគន់ថា មិនចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន...
ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សផ្លេនឌើរ (Splendor) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីកសាងផ្លូវ និងអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យកាន់តែល្អប្រើសើរថែមទៀត។ អ្នកស្រីជា ផា កម្មការិនីរោងចក្រសផ្លេនឌើរ (Splendor) បានលើកឡើងថា ដោយទឹកចិត្តស្នេហាជាតិ អ្នកស្រីបានបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័នដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវ ក៏ដូចជាធ្វើការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរីកចម្រើនថែមទៀត។ អ្នកស្រីថា មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ...
ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវចំនួន ៣ខ្សែ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ផ្លូវទាំង៣ខ្សែនោះរួមមាន៖ ខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់...