បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនដឹងថាមានអារម្មណ៍យ៉ាងណា ចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបញ្ជាក់អំពីការគាំទ្រ និងពេញចិត្តចំពោះគូប្រជែង ប្រជាធិបតេយ្យរបស់លោក គឺលោកស្រីអនុប្រធានាធិបតី Kamala Harris ។ មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយ នៅមុនថ្ងៃនៅឯវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង...
តូក្យូ៖ ប្រទេសជប៉ុន និងអូស្ត្រាលី បានអះអាងឡើងវិញនូវកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ហើយបានសន្យាផ្តល់ជំនួយ ដល់ប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលរបស់ពួកគេ ក្នុងគោលបំណងប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ក៏បានចែករំលែកក្តីបារម្ភអំពីសកម្មភាពយោធា របស់ចិននៅក្នុងទឹកដីរបស់ប្រទេសជប៉ុន រួមទាំងការរំលោភដែនអាកាសរបស់ខ្លួន ដោយយន្តហោះចារកម្មចិន កាលពីសប្តាហ៍មុនផងដែរ។ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Minoru Kihara បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន...
កេនយ៉ា៖ ប៉ូលិសក្នុងតំបន់បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃសុក្រនេះថា កាលពីយប់ថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់មានកូនសិស្សសាលាចំនួន ១៧នាក់បានបាត់បង់ជីវិត និង១៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ ក្រោយពីមានអគ្គីភ័យបានឆាបឆេះឡើង នៅឯសាលារៀនមួយកន្លែង នៅកណ្តាលនៃប្រទេសកេនយ៉ា ។ លោក Resila Onyango អ្នកនាំពាក្យសេវាប៉ូលិសជាតិ បានឲ្យដឹងថា កូនសិស្សសាលាចំនួន១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានការរលាកភ្លើងធ្ងន់ធ្ងរបន្ទាប់ពី បន្ទប់ស្នាក់នៅរបស់ពួកគេត្រូវបាន ភ្លើងឆេះនៅសាលាបឋមសិក្សា...
នាព្រឹកថ្ងៃទី ៥ ខែកញ្ញា សន្និសីទស្តីពីការអប់រំស្ត្រីចិន-អាហ្វ្រិក បានប្រារព្ធធ្វើឡើងនៅសណ្ឋាគាររដ្ឋ Diaoyutai ទីក្រុងប៉េកាំង ក្រោមប្រធានបទ “ចិននិងអាហ្រ្វិកធ្វើប្រតិបត្តិការរួម ដើម្បីពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈការអប់រំ” ។ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាបេសកជនពិសេសរបស់ អង្គការយូណេស្កូសម្រាប់ ជំរុញការអប់រំកុមារីនិងស្ត្រី បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខ ចិន បានចុះហត្ថលេខាលើផែនការ ការងារស្តីពី ការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី ការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន។...
ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានគូសបញ្ជាក់ថា ការថែទាំសុខភាពបឋម គឺជាការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ហេតុនេះប្រជាជនមានសុខភាពល្អបរិបូរណ៍ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា«មូលធនមនុស្ស» ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ការលើកឡើងរបស់លោកកើត ឆែ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យមន្ត្រីសុខាភិបាលខេត្ត ពង្រឹងការងារ និងបំពេញបន្ថែមចន្លោះខ្វះខាត ដើម្បីបង្កើនពិន្ទុ រក្សាការពារចំណាត់ថ្នាក់លេខ១ របស់ខ្លួន ដែលធ្លាប់ទទួលបាននាពេលកន្លងមក ។ លោកអភិបាលខេត្ត បានជំរុញដូច្នេះ នៅព្រឹកថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំលក្ខណៈវិនិច្ឆ័យ...
ដូចដែលយើងបាន ដឹងទាំងអស់គ្នាថា ពិភពលោកកំពុងស្ថិត នៅក្នុងការផ្លាស់ប្តូរដ៏ខ្លាំងក្លា ដោយសកលភាវូបនីយកម្ម សេដ្ឋកិច្ច និងព័ត៌មានវិទ្យា ភាវូបនីយកម្ម សង្គមបានរំដោះ និងអភិវឌ្ឍយ៉ាងក្រៃលែង ដល់កម្លាំងផលិតកម្មសង្គម ។ យ៉ាងណាមិញ បើទោះបីជាពិភពលោក ក៏ប្រឈមមុខ នឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមកដូចគ្នា ដែលក្នុងនោះរួមមាន អនុត្តរភាពនិយម អំពើភេរវនិយម វិបត្តិហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាបរិស្ថានផងដែរ...
ភ្នំពេញ៖ ក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចាប់យកឱកាសវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍ របស់គណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នេះ ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៥...
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយគេហទំព័រ Propertyarea.asia ដែលជាបណ្តាញពផ្សព្វផ្សាយព័ត៌មាន អចលនទ្រព្យឈានមុខគេនៅកម្ពុជា ។ ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ កញ្ញានេះ ដោយមានការអញ្ជើញ ចូលរួមពីលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយក គេហទំព័រ Propertyarea.asia លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ...