ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ។ ក្នុងពិធីសំណេះសំណាលជាមួយអតីតមន្រ្តីចូលនិវត្តន៍ នៅស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានបង្ហាញភាពស្ញប់ស្ញែងចំពោះកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដែលបានបរិច្ចាគថវិការួមចំណែកគាំទ្ររាជរដ្ឋាភិបាល...
ភ្នំពេញ៖ លោក Li Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន បានប្រកាសគាំទ្រ និងបន្តជំរុញវិនិយោគិនចិន មកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូន នៅកម្ពុជា ។ ការសន្យារបស់រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន ធ្វើឡើងនាថ្ងៃទី៩ កញ្ញា ក្នុងជំនួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១...
ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសំណូមពរឲ្យរដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋទាំងអស់នៅកូរ៉េបានរៀនទាំងភាសាខ្មែរ និងភាសាកូរ៉េផងដែរ ដើម្បីមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។ ការសំណូមពរនេះ ធ្វើឡើងស្របទៅនឹងប្រទេសទាំងពីរជាប្រទេសដន្លងនឹងគ្នា ដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េ ច្រើនប្រមាណជា៨,០០០នាក់ ជីវិតកូនចៅរហូតដល់ទៅប្រមាណជា៧៥,០០០នាក់។ ក្នុងជំនួបទ្វេភាគី ជាមួយ...
ភ្នំពេញ៖ ក្រុមហ៊ុនអាមេរិក ចំនួន៥ មានគោលបំណង ស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនង ជាមួយដៃគូរធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ។ យោងតាមលោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក ជម្រាបជូនសម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា កម្មវិធីលើកកម្ពស់ជំនាញអាជីវកម្ម ដល់សហគ្រិនស្ត្រី (AWE) រាប់ថាជាគម្រោងដ៏សំខាន់ សម្រាប់យុទ្ធនាការរបស់ខ្លួន ស្តីពីការលើកកម្ពស់ស្ត្រី ដែលអបអរសាទរ និងគាំទ្រស្ត្រីឲ្យសម្រេចបាន នូវសក្តានុពលពេញលេញ ។ ការគូសបញ្ជាក់របស់លោកស្រី ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបើកកម្មវិធី លើកកម្ពស់ជំនាញអាជីវកម្ម ដល់សហគ្រិនស្ត្រី...
ភ្នំពេញ៖ កម្ពុជានិងចិនបានចាត់ទុកគ្រូបង្រៀនជនជាតិចិន នៅក្នុងប្រទេសកម្ពុជាដើរតួនាទីដ៏សំខាន់ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជំរុញការកសាងសហគមវាសនារួម។ ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនចិន នៅស្ថានទូតចិនប្រចាំកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជានិងចិនបានជំរុញការផ្លាស់ប្តូរប្រជាជននិងវប្បធម៌ មានប្រវត្ថិសាស្ត្រដ៏យូលង់មកហើយ។ ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងកាន់តែរីកចម្រើន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផល នៃដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសចិន៕
ភ្នំពេញ៖ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំរាជ រដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរដែលនាំកម្ពុជាសម្រេចបានសុខសន្តិភាព និងការរីកចម្រើន។ នេះជាការលើកឡើងរបស់លោកក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ កញ្ញា។ លោក អ៊ូ វ៉ន់ស៊ីក ក៏បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដោយលោកបានដឹងថា...
បរទេស៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ បានបញ្ជាឱ្យនាយកដ្ឋានដែនសមុទ្រឱ្យពន្លឿនគម្រោងរបស់ខ្លួនដើម្បីកែលម្អការតភ្ជាប់ផ្លូវសមុទ្រឆ្លងកាត់តាមបណ្តាខេត្តនៅសមុទ្រ អាន់ដាម៉ាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោកស្រី Manaporn Charoensri គម្រោងដែលមានតម្លៃ ៧៤០ លានបាត គឺជាផ្នែកសំខាន់នៃការជំរុញថ្មីមួយដែលផ្តួចផ្តើមដោយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន...