ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅ លោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ថា ទោះបីជាសម្ដេច នៅមានសុខភាពល្អ ដែលអាចបន្តធ្វើជានាយករដ្ឋមន្ត្រី មួយអាណត្តិឬពីរអាណត្តិទៀតក៏ដោយ ក៏ប៉ុន្តែសម្ដេច បានសម្រេចលះបង់ ដើម្បីផ្ទេរអំណាច...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានឱ្យដឹងថា កម្ពុជា មានគម្រោងធ្វើច្បាប់ ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ទៅជាក្រុមភេរវករនាពេលខាងមុខនេះ។ នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ក្រុមប្រឹក្សាវប្បធម៌អាស៊ី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ គម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅ ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព...
ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៩.៥៧០សន្លឹក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស ក្នុងរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ ត្រូវបានធ្វើឡើងយ៉ាងសកម្មជាប្រចាំថ្ងៃ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស។ ជាក់ស្តែង...
កូរ៉េ មានបំណងដំឡើង រថយន្តអគ្គិសនី នៅកម្ពុជា កំពង់ផែក្រុង ព្រះសីហនុ ជាកំពង់ផែទឹកជ្រៅ តែមួយគត់ របស់កម្ពុជាកំពុង ដើរតួនាទី រួមចំណែក អភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាល បន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កក ៦ខែថែមទៀត ទណ្ឌិតជិត ២០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារ ខេត្តកណ្ដាល...
ភ្នំពេញ៖ លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោក Igor DRIESMAN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីបានសម្តែងការអបអរសាទរចំពោះលោក Igor DRIESMAN ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដោយផ្អែកលើសំណើរបស់សហរដ្ឋអាមេរិក ហើយបានច្រានចោលលក្ខខណ្ឌថ្មីលើកិច្ចព្រមព្រៀងនេះពីភាគីណាមួយ។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រទេសកាតា និងក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីបនៅទីក្រុងដូហា គណៈប្រតិភូចរចារបស់ក្រុមហាម៉ាស់ បានសម្តែងនូវ “ភាពវិជ្ជមានបន្ត និងភាពបត់បែន” របស់ខ្លួនក្នុងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់សម្រាប់តំបន់ហ្គាហ្សាស្ទ្រីប។ ពួកគេបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការដកកងទ័ពអ៊ីស្រាអែលចេញពីទឹកដីទាំងមូលនៃតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រុមហាម៉ាស់។ ក្រុមហាម៉ាស់ក៏បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងហ្គាហ្សាស្ទ្រីប គឺជាកិច្ចការផ្ទៃក្នុងរបស់ប៉ាឡេស្ទីនជាមួយនឹងចក្ខុវិស័យប៉ាឡេស្ទីនដែលបានព្រមព្រៀងគ្នា។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ក្រុមហាម៉ាស់ ស្វាគមន៍ចំពោះការរៀបចំកិច្ចសន្ទនាថ្នាក់ជាតិជាមួយបក្សពួក និងកងកម្លាំងប៉ាឡេស្ទីនទាំងអស់...
បរទេស៖ ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃអង្គារថា បំណុលក្នុងគ្រួសារជាមធ្យមនៅក្នុងប្រទេសថៃ បានឈានដល់កម្រិតខ្ពស់បំផុតដោយសារតែកំណើនសេដ្ឋកិច្ចយឺត ប្រាក់ចំណូលទាប និងថ្លៃរស់នៅខ្ពស់ ហើយប្រជាជនកំពុងមានបញ្ហាក្នុងការផ្តល់ប្រាក់កម្ចីរបស់ពួកគេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា បំណុលជាមធ្យមក្នុងមួយគ្រួសារគឺ ៦០៦.៣៧៨ បាត កើនឡើង ៨,៤ភាគរយ ពីឆ្នាំមុន នេះបើយោងតាមការស្ទង់មតិដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃដែលបានធ្វើឡើងនៅដើមខែកញ្ញា។ វាជាតួលេខខ្ពស់បំផុតចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមក្នុងឆ្នាំ...
អ៊ីស្រាអែល នឹងប្តូរទិសដៅយោធាទៅកាន់លីបង់ ខណៈយុទ្ធនាការនៅតំបន់ហ្គាហ្សា ជិតដល់ទីបញ្ចប់ លោកខាងលិច ប្រាប់អ៊ុយក្រែន ថា ពួកគេមិនមានលទ្ធភាព គ្រប់គ្រាន់ ដើម្បីជួយឲ្យទទួលជ័យជំនះលើរុស្សីឡើយ Update : -មនុស្សជាង ៧៦លាននាក់ បានមើលការជជែកពិភាក្សា ដេញដោលរវាងលោកស្រី Harris និងលោក Trump និងការកត់សម្គាល់ថា លោកស្រី Harris...
ភ្នំពេញ៖ផែនទីផ្លូវការនៃព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជា ដែលនឹងឆ្លងកាត់ទីតាំងសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា រួមមាន ព្រំប្រទល់បាវិត – ក្រុងភ្នំពេញ – ខេត្តសៀមរាប – ព្រំប្រទល់ប៉ោយប៉ែត ។ កុំភ្លេចត្រៀមខ្លួនជួបគ្នាក្នុងព្រឹត្តិការណ៍ GUMBALL 3000 ដែលគ្រប់គ្នាទន្ទឹងរង់ចាំ និងជាព្រឹត្តិការណ៍មួយចូលរួមចំណែកក្នុង ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការចូលរួមចំណែកក្នុងសប្បុរសធម៍...