ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមជាកងកម្លាំងរបស់ជាតិ មន្រ្តីនគរបាលទាំងអស់ ទោះបីមានឋានន្តរស័ក្ដិ និងតួនាទីខុសគ្នាបែបណាក៏ដោយ គឺត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់ជាពិសេសការសុំច្បាប់ ត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រទេស របស់មន្ត្រីនគរបាលជាតិកម្ពុជា ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ ការថ្លែងបែបនេះ ក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ហ្វីលីពីន ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ ត្រូវគេប្លន់ និងចាប់រំលោភ ក្នុងរថយន្តតាក់ស៊ីរបស់ Grab លោកខាងលិច អនុញ្ញាតិឲ្យអ៊ុយក្រែន អាចវាយប្រហារមីស៊ីល ចូលជ្រៅក្នុងទឹកដីរុស្ស៊ី ស៊ុយអែតសុខ ចិត្តចំណាយ លុយឲ្យពលរដ្អ អន្តោប្រវេស ដើម្បីពួកគេអាច ត្រឡប់ទៅស្រុក កំណើតវិញ មនុស្សរាប់លាននាក់ នៅអាស៊ីអាគ្នេយ៍ ប្រយុទ្ធនឹងទឹកជំនន់ ខណៈចំនួនអ្នកស្លាប់កើនដល់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថាបញ្ហាបរិស្ថាន គឺជាការប្រឈមរួមដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ។ ការគូសបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសអនុញ្ញាត ឱ្យគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គលើកទី៦ (GMS EMM-6) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនេះ...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនៅកម្ពុជា បានចាត់ទុកការដាក់ទណ្ឌកម្ម លើ លោក លី យ៉ុងផាត់ គឺជាការរំលោភបំពាន លើអធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលជាប្រទេសឯករាជ្យមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងដោយអយុត្តិធម៌ ពីបទជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ និងបទល្មើសបច្ចេកវិទ្យា (Cyber Crime) ផ្សេងៗនោះ គឺមានលក្ខណៈជានយោបាយ...
ពោធិ៍សាត់៖ ថ្លែងក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ប្រចាំខែ កញ្ញា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក បញ្ហាគ្រឿងញៀន ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសភាពការណ៍សន្តិសុខសង្គម នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកខួយ រីដា អភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបានមានប្រសាសន៍ថា លោកលើកទឹកចិត្ត និងស្នើរអោយមន្ទីរ អង្គភាពទាំងអស់នៅក្នុងខេត្តត្រូវធ្វើការប្រគួតប្រជែងសមត្ថភាពការងារ...
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយបានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក លើលោក លី យ៉ុងផាត់។
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានសម្តែងការសោកស្ដាយជាខ្លាំង ចំពោះការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះ ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក ទៅលើពាណិជ្ជករដ៏លេចធ្លោ លោក លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P. គ្រុប ខូអិលធីឌី រួមជាមួយនឹងអាជីវកម្មពាក់ព័ន្ធចំនួនបួន។ ទណ្ឌកម្មដែលបានប្រកាសនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ ផ្តើមចេញពីការចោទប្រកាន់លើការងារបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញ។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនោះ ក្រសួងការបរទេសកម្ពុជា...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូនលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម ដោយសម្តែងការសោកសៅ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះរដ្ឋាភិបាល គ្រួសារជនរងគ្រោះ និងប្រជាជនវៀតណាមទាំងមូល ដែលកំពុងរងគ្រោះដោយសារខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គី។
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន៦ខ្សែ នៅស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ ផ្លូវទាំង៦ខ្សែនោះរួមមាន៖ ខ្សែទី១ មានប្រវែង ១១,០៩គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវមានប្រវែង...
ភ្នំពេញ៖នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស។ ក្នុងនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនចុះឈ្មោះចូលសិក្សាជំនាញសរុបចំនួនជាង ៥៧ ០០០នាក់...