ខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការនិងថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ១៤៥នាក់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចស្វែងយល់ ពីការបោះបង្គោលព្រំដែន ដែលចាប់ពីច្រកជ័យឃ្លាំងស្រុកស្នួល ខេត្តក្រចេះ ដល់ច្រកឡាប៉ាឃេ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ កម្មវិធីទស្សនកិច្ចនាពេលនេះ ធ្វើឡើងស្របតាមការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមនុស្សដឹងអំពីផែនការនេះថា សហភាពអឺរ៉ុបមានបំណងរៀបចំការបោះឆ្នោតដើម្បីដាក់ចេញ នូវពន្ធជាក់លាក់លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននៅថ្ងៃទី២៥ ខែកញ្ញា ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈកម្មាការអ៊ឺរ៉ុបកំពុងឈានទៅដល់ការស្នើសុំពន្ធចុងក្រោយរហូតដល់ ៣៥,៣ភាគរយ លើរថយន្ត EV ដែលត្រូវបានផលិតក្នុងប្រទេសចិន លើសពីពន្ធនាំចូលរថយន្ត ១០ភាគរយ...
តូក្យូ៖ មនុស្សជិត ១ម៉ឺននាក់ កំពុងបាត់ខ្លួននៅក្នុងពេលចូលរួមហាត់ការកម្មវិធី បណ្តុះបណ្តាលបច្ចេកវិទ្យានៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំមុន ។ ទិន្នន័យរដ្ឋាភិបាលបានបង្ហាញឲ្យដឹងថា សិក្ខាកាមដែលមាននៅក្នុងកំណត់ត្រាចំនួន ៩.៧៥៣នាក់ ដែលបានចូលរួមហាត់ការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យា នៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំមុន កំពុងបាត់ខ្លួននៅឡើយទេ ហើយករណីនេះបានបន្តនិន្នាការកើនឡើងជាបន្តបន្ទាប់ ដែលកំពុងជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យដំណើរការប្រព័ន្ធការងារឡើងវិញ ដើម្បីឱ្យសិក្ខាកាមទាំងនោះចាកផុតពីការបំពានដូចនេះតទៅទៀត ។ នេះគឺមានចំនួន ៧៤៧នាក់ ច្រើនជាងចំនួននៅក្នុងឆ្នាំ២០២២ ហើយតំណាងឱ្យប្រហែល២ភាគរយនៃមនុស្សប្រហែល...
វ៉ាស៊ីនតោន៖ លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សា ថាតើ ត្រូវអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយប្រទេសលោកខាងលិច ចូលទៅក្នុងប្រទេសរុស្ស៊ី ដែលជាជម្រើសមួយដែលបានធ្វើឱ្យភាពតានតឹងកើនឡើងជាមួយនឹងក្រុងម៉ូស្គូ ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានកើតឡើងជាមួយនឹងទីក្រុង គៀវ...
កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៤ កញ្ញា ២០២៤ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធមហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដែលជាព្រឹត្តិការណ៍ សង្គមសប្បុរសធម៌ដ៏ថ្មីស្រឡាង ផ្តួចផ្តើមឡើង ដោយមូលនិធិ២៥រៀល ក្រោមវត្តមាន នៃការអញ្ជើញចូលរួមជាអធិបតីភាព ពីសំណាក់លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន...
ភ្នំពេញ៖ ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារនៅក្នុងប្រទេសជាមួយរាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀតក្រុមហ៊ុនធានារ៉ាប់រងជាច្រើន បានបើកកម្មវិធីកីឡាវាយសីប្រមូលថវិកាសប្បុរសធម៌បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរដោយសរុបថវិកាប្រមូលបាន មានចំនួន ១៤.២៩០ដុល្លារអាមរិក។ ថ្លែងក្នុងកម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌ របស់វិស័យធានារ៉ាប់រងសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ មានរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានកោតសរសើរ វិស័យធានារ៉ាប់រងដែលចូលរួមជួយសង្គមតាមរយៈកម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌ ដើម្បី រៃអង្គាសថវិកា...
ភ្នំពេញ៖ ជាដំណឹងប្រកបដោយអំណរសាទរសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា យ៉ាងហោចណាស់ មានក្រុមហ៊ុនធំៗ ចំនួន ៣ បាននឹងកំពុងសិក្សាអំពីសក្ដានុពល នៃការវិនិយោគបង្កើតរោងចក្រក្នុងខេត្តព្រៃវែង ក្នុងនោះមានក្រុមហ៊ុន ចំនួន ២ នឹងចាប់ផ្ដើមសកម្មភាព នាពេលឆាប់ៗខាងមុខនេះហើយ។...
ភ្នំពេញ៖ ក្នុងការបិទបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គទាំង៦ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា...
បរទេស៖ រុស្ស៊ីបានចាប់ផ្តើមផលិតយន្តហោះគ្មានមនុស្សបើកវាយប្រហាររយៈចម្ងាយឆ្ងាយថ្មីមួយហៅថា Garpiya-A1 កាលពីឆ្នាំមុន ដោយប្រើម៉ាស៊ីន និងគ្រឿងបន្លាស់របស់ចិន ដែលខ្លួនបានដាក់ពង្រាយក្នុងសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមប្រភពពីរពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុប និងឯកសារដែលឃើញដោយសារព័ត៌មាន Reuters ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការស៊ើបការណ៍សម្ងាត់ ដែលរួមបញ្ចូលកិច្ចសន្យាផលិតសម្រាប់យន្តហោះគ្មានមនុស្សបើកថ្មី ការឆ្លើយឆ្លងរបស់ក្រុមហ៊ុនស្តីពីដំណើរការផលិត និងឯកសារហិរញ្ញវត្ថុ បានបង្ហាញថា...
ប៊ែកឡាំង៖ នាវាកងទ័ពជើងទឹកអាល្លឺម៉ង់ចំនួន ២គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ បានថ្លែងនៅទីក្រុងប៊ែរឡាំងថា ក្នុងដំណើរដ៏កម្រមួយនេះ ដែលរំពឹងថា នឹងបង្កឱ្យមានការតវ៉ាពីទីក្រុងប៉េកាំង។ នៅគ្រាដែលមានការចោទសួរ ថាតើ នាវាចម្បាំង Baden-Wuerttemberg និងនាវាផ្គត់ផ្គង់ Frankfurt am Main ត្រូវបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រឬយ៉ាងណានោះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Boris Pistorius...