បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការបើកភ្លើងខៀវក្នុងការអនុញ្ញាតិឱ្យទីក្រុងគៀវក្នុងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយលោកខាងលិចនឹងបង្កើតឱ្យមានការចូលរួម ដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែនដោយអង្គការណាតូជាមិនខាន។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងចាត់ទុកការវាយប្រហារណាមួយដែលកើតឡើងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដោយផ្ទាល់ ដោយពន្យល់ថា អាវុធរយៈចម្ងាយឆ្ងាយពឹងផ្អែកលើការស៊ើបការណ៍សម្ងាត់របស់លោកខាងលិច និងដំណោះស្រាយជាគោលដៅ ដែលអ៊ុយក្រែនមិនមានសមត្ថភាពនោះទេ។ ប្រេសិតពិសេសរុស្សីប្រចាំនៅអង្គការសហប្រជាជាតិលោក Nebenzia បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា ប្រទេសជាសមាជិកអង្គការណាតូនឹងក្លាយជាអ្នកប្រកាសសង្រ្គាមដោយបើកចំហមួយ ជាមួយនឹងរុស្ស៊ី...
ការ៉ាកាស៖ ប្រទេសវេណេស៊ុយអេឡា បានថ្កោលទោស និងច្រានចោលការដាក់ទណ្ឌកម្មថ្មីដែលដាក់ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក ប្រឆាំងនឹងមន្រ្តីវេណេស៊ុយអេឡាមួយចំនួន “ក្នុងលក្ខខណ្ឌខ្លាំងក្លាបំផុត” ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសវេណេស៊ុយអេឡា បានបរិហារទង្វើរបស់សហរដ្ឋអាមេរិកថាជា “វិធានការបង្ខិតបង្ខំឯកតោភាគី និងខុសច្បាប់ និងជាឧក្រិដ្ឋកម្មថ្មីនៃការឈ្លានពាន”។ ប្រភពបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញជាថ្មីម្តងទៀតថា “ការមិនយកចិត្តទុកដាក់ទាំងស្រុងរបស់ខ្លួន ចំពោះច្បាប់អន្តរជាតិ ការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជន និងឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជនវេណេស៊ុយអេឡា”។ ក្រសួងបានកត់សម្គាល់ថា ទណ្ឌកម្មចុងក្រោយបំផុតបានរំលោភលើកិច្ចព្រមព្រៀង...
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យផ្គត់ផ្គង់ តំណាងលោកប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកនាយចំណង់ ហេង...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំពលរដ្ឋ ប្រមាណ២០០នាក់ ចេញដំណើរពីរាជធានីភ្នំពេញ តាមរថយន្តក្រុង ចំនួន១៣គ្រឿង ឆ្ពោះទៅកាន់ខេត្តមួយចំនួន នៅប៉ែកឦសាន ដើម្បីពិនិត្យស្ថានភាពពិត នៃសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើននិងជាបន្តបន្ទាប់ នៅតំបន់ទាំងនេះ ។ ដំណើរទស្សនកិច្ចប៉ែកឦសាន៖...
គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី បានអំពាវនាវឲ្យមានការកែទម្រង់រចនាសម្ព័ន្ធនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងជំរុញការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងយន្តការធ្វើសេចក្តីសម្រេចចិត្តសេដ្ឋកិច្ច។ លោកបានធ្វើការអំពាវនាវនៅក្នុងសុន្ទរកថានិម្មិតនៅឯព្រឹត្តិការណ៍អង្គការសហប្រជាជាតិ “ការអំពាវនាវជាសកលលើកិច្ចប្រជុំកំពូលនៃអនាគត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា ព្រឹត្តិការណ៍នេះធ្វើឡើងចំពេលមានវិបត្តិអន្តរជាតិ ដែលកំពុងកើនឡើង ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដោយបានគូសបញ្ជាក់អំពីការកើនឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ាជាពិសេស។ លោកបានចាត់ទុកវាជាអាទិភាពមួយក្នុងការពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងអភិបាលកិច្ចសេដ្ឋកិច្ចអន្តរជាតិ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់ពីភលោកខាងត្បូង (Global South)...
បរទេស៖ សកម្មជននយោបាយនៅក្នុងប្រទេសថៃ២នាក់ គឺលោក Jatupat Boonpattararaksa និង Attapon Buapat ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទប្រមាថព្រះមហាក្សត្រ ដែលបានប្រព្រឹត្តក្នុងអំឡុងពេលបាតុកម្មនៅស្រុក Phu Khieo ក្នុងខេត្ត Chaiyaphum ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសម្តែងឆន្ទៈក្នុងការធ្វើការរួមគ្នាជាមួយប្រទេសចិនដើម្បីជំរុញពហុភាគី និងកសាងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើយុត្តិធម៌និងច្បាប់អន្តរជាតិ។ លោក ពូទីន បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេសនៅទីក្រុង St. Petersburg។ លោក ពូទីន បានថ្លែងប្រាប់លោក វ៉ាង យី ដោយបង្ហាញការស្វាគមន៍ដ៏ស្មោះស្ម័គ្ររបស់លោក...
ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យប្រទេសនានា រួមគ្នាខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ខណៈដែលពិភពលោកកំពុងស្ថិត ក្នុងពេលវេលានៃការផ្លាស់ប្តូរ ។ នៅក្នុងសុន្ទរកថាសំខាន់របស់លោក ដែលបានថ្លែងនៅក្នុងពិធីបើកវេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី១១ លោក Dong បានអំពាវនាវឱ្យសមាជិកនៃសង្គមអន្តរជាតិ បង្ហាញការគោរពគ្នាទៅវិញទៅមក ប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថាលោកប្រធានាធិបតី ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជាមួយសមភាគីរបស់លោកមកពីប្រទេសជប៉ុន អូស្ត្រាលី និងឥណ្ឌា នៅក្នុងក្រុម Quad នៅទីក្រុង Delaware នៅថ្ងៃទី២១ ខែកញ្ញា។ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំង៤ នឹងពិភាក្សាលើប្រធានបទផ្សេងៗទាក់ទងនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ សន្តិសុខដែនសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចេញផ្សាយពីរូបភាពនៃមេដឹកនាំលោក គីម ជុងអ៊ុន ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ “នៅមូលដ្ឋានចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម” ដោយរាយការណ៍ពីការអំពាវនាវរបស់លោក ឱ្យមានការផ្តោតបន្ថែមទៀត ដើម្បីបង្កើនជានិទស្សន្តសមត្ថភាពរបស់ប្រទេសនេះ ក្នុងការផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការបានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់វិទ្យាស្ថានអាវុធនុយក្លេអ៊ែរ និងមូលដ្ឋានផលិតសម្ភារនុយក្លេអ៊ែរកម្រិតអាវុធ ដែលនេះជាលើកទីមួយហើយ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរៀបរាប់លម្អិតអំពីការត្រួតពិនិត្យដោយផ្ទាល់នៃកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដោយមេដឹកនាំរបស់ប្រទេស។ KCNA មិនបានបង្ហាញពីទីតាំងនៃទីតាំងឬពេលដែលលោក គីម ជុងអ៊ុន នៅទីនោះទេ។ ...