ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តាំផ្ញើដល់និស្សិត ដែលនឹងចេញទៅសិក្សានៅក្រៅប្រទេស ឱ្យបណ្តុះទម្លាប់គិតគូរ និងមានមោទនភាពចំពោះប្រទេសជាតិ ហើយខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះជំនាញចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។ ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភី អាហារូបករណ៍ JICA ប្រទេសជប៉ុន ចំនួន...
ភ្នំពេញ ៖ ក្នុងរយៈពេល ១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋបានចំនួន៣០៣.៣៨៨ក្បាល ក្នុងនោះបើគិតពីឆ្នាំ២០១៤មក មន្រ្តីបានផ្តល់សេវានេះ ជូនប្រពលរដ្ឋចំនួន៣.០៣៥.២៩១ក្បាលហើយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ...
តូក្យូ ៖ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានស្នើឱ្យបោះឆ្នោតជ្រើសរើស អ្នកស្នងតំណែងពីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅពេលចាប់ផ្តើមសម័យប្រជុំ វិសាមញ្ញនៅថ្ងៃទី០១ ខែតុលា។ អ្នកឈ្នះក្នុងការបោះឆ្នោត ដឹកនាំរបស់គណបក្ស LDP នៅថ្ងៃទី២៧ ខែកញ្ញា ប្រាកដណាស់ថា នឹងក្លាយជានាយករដ្ឋមន្ត្រី ដោយសារតែសភាទាំងពីរ ត្រូវបានគ្រប់គ្រងដោយក្រុមចម្រុះ...
ភ្នំពេញ ៖ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយ លោក Daren Tang អគ្គនាយក នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីពិភាក្សាលើការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាកម្ពុជា ព្រមទាំងការលើកកម្ពស់ធុរកិច្ច...
បេរ៉ាត់៖ ក្រុមសកម្មប្រយុទ្ធហេបូឡាហ៍ (Hezbollah) បានប្តេជ្ញាថា នឹងធ្វើការសងសឹកទៅលើអ៊ីស្រាអ៊ែលវិញ ក្រោយពីបានចោទប្រកាន់ថា ខ្លួនបានបំផ្ទុះគ្រាប់បែកនៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សអស់ចំនួន ៩នាក់ និងបង្ករបួសជិត៣.០០០នាក់ ក្នុងនោះរួមទាំងអ្នកប្រយុទ្ធ និងបេសកជនអ៊ីរ៉ង់ប្រចាំនៅទីក្រុងបេរ៉ាត់ ផងដែរ ។ លោក Ziad Makary រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសលីបង់ បានថ្កោលទោសទៅលើការបំផ្ទុះកាលពីពេលរសៀល ដោយឃើញមានអ្នកតាមដាន ដែលបានប្រើឧបករណ៍យួរដៃ...
ប៊ែកឡាំង៖ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានធ្វើឡើងនៅកិច្ចប្រជុំកំពូល ដែលបានចាប់ផ្តើមនៅក្រុងប៊ែកឡាំង កាលពីថ្ងៃអង្គារ បានដាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ និងដៃគូរបស់ខ្លួនបានសន្យាថា នឹងបណ្តាក់ទុនដែលមានទឹកប្រាក់ប្រមាណ ១២ពាន់លានអឺរ៉ូ ស្មើនឹង១៣,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០៣០ ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍របស់ពួកគេ ។ នៅក្នុងសេចក្តីប្រកាសដែលបានធ្វើឡើងរួមគ្នានេះ ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍រដ្ឋ KfW និងក្រុមហ៊ុនផ្សេងៗទៀត គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមួយក្នុងគោលបំណង លើកកម្ពស់ការចាប់ផ្ដើមអាជីវកម្ម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បាតុកររាប់ពាន់នាក់បានដើរតាមផ្លូវ ក្នុងទីក្រុងប្រ៊ូសែលកាលពីថ្ងៃចន្ទដើម្បីគាំទ្រ ដល់កម្មកររថយន្តដែលឈរបាត់បង់ការងារ ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បិទរោងចក្ររបស់ខ្លួនក្នុងរដ្ឋធានីបែលហ្ស៊ិក។ ប្រភពដដែលបានបន្តថាមាន មនុស្សប្រហែល៥,៥០០ នាក់បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើង Brussels-North ហើយបានដើរឆ្ពោះទៅកាន់សភាអឺរ៉ុបហើយ ខណៈដែលបុគ្គលិក៣,០០០ នាក់ទៀតរបស់ Audi នៅក្នុងទីក្រុង ដែល ៩០ភាគរយនៃពួកគេត្រូវបានគេរំពឹងថា នឹងត្រូវបញ្ឈប់ពីការងារនៅដើមឆ្នាំក្រោយ។ ការតវ៉ានេះបានកើតឡើង...
ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានស្នើឱ្យសហគមន៍អឺរ៉ុប បញ្ជូនប្រតិភូទៅចូលរួមឱ្យបានច្រើន នៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ ការស្នើរបស់ទេសរដ្ឋមន្ត្រី លី ធុជ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Stefan...
ព្រះសីហនុ ៖ ក្រោយពីភ្លៀងធ្លាក់ អស់ជាច្រើនម៉ោង និងនាំ ដោយនូវខ្យល់ព្យុះផង បាននាំឱ្យកើតមាននូវជំនន់ទឹកភ្លៀត លិចផ្ទះប្រជាពលរដ្ឋ ក្នុងភូមិឃុំមួយចំនួន នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានបញ្ជាត្រៀមកម្លាំង ជាងមួយពាន់នាក់ និងមធ្យោបាយរួចជាស្រេច សម្រាប់ចុះអន្តរាគមន៍...
ម៉ូស្គូ៖លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងកាលពីថ្ងៃអង្គារថា ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Meta ដែលជាបណ្តាញទំនាក់ទំនងសង្គមយក្ស របស់សហរដ្ឋអាមេរិក ធ្វើការរារាំងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RT និង Rossiya Segodnya ចេញពីវេទិការបស់ខ្លួន គឺមិនអាចទទួលយកបាននោះទេ ។ លោក Peskov បានថ្លែងដូច្នេះថា ក្រុងម៉ូស្គូ មើលឃើញពីការសម្រេចចិត្តបែបនេះ...