បរទេស៖ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានប្រកាស កាលពីថ្ងៃសុក្រថា លោក Ibrahim Aqil ដែលជាប្រធានអង្គភាព វរជន Radwan របស់ Hezbollah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយក្នុងទីក្រុង Beirut ប្រទេសលីបង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤...
បរទេស៖ សេតវិមានអាចនឹងបង្កើន ការដាក់ទណ្ឌកម្ម លើវិស័យថាមពលរបស់រុស្ស៊ី នេះបើតាមមន្ត្រីជាន់ខ្ពស់ អាមេរិកម្នាក់ បានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍។ ចំណែកទីក្រុងមូស្គូវិញ បាននិយាយថា ការគំរាមកំហែង និងសម្ពាធ គឺជាឧបករណ៍តែ មួយគត់ ដែលនៅសេសសល់នៅក្នុងឃ្លាំង អាវុធគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០...
វៀងច័ន្ទន៍៖ មន្ត្រីមកពីរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។ លោក Ardsaphangthong Siphandone អភិបាលក្រុងវៀងចន្ទន៍ បានថ្លែងថា “យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់រាជធានី និងទីក្រុងអាស៊ាន ដើម្បីជំរុញការបង្កើតថ្មី និងប្រមូលធនធានក្នុងការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ស្របតាមរបៀបវារៈឆ្នាំ២០៣០ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគោលដៅពិភពលោកនៃរបៀបវារៈទីក្រុងថ្មី” នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវេទិការាជធានីអាស៊ាន និងអភិបាលក្រុងអាស៊ាន។ លទ្ធផលសំខាន់នៃវេទិកានេះ គឺការអនុម័តសេចក្តីប្រកាសទីក្រុងវៀងចន្ទន៍...
ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិចិន បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីកម្ចាត់ចោលនូវការប៉ុនប៉ងផ្តាច់ខ្លួនណាមួយសម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” ។ ជាការឆ្លើយតបទៅនឹងសំណួរទាក់ទងនឹង គម្រោងលក់អាវុធរបស់អាមេរិកនាពេលថ្មីៗនេះ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន នឹងបន្តបង្កើនការហ្វឹកហ្វឺនយោធា និងកែលម្អការត្រៀមខ្លួនប្រយុទ្ធ។ លោកបានបន្ថែមថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក គោរពយ៉ាងស្មោះស្ម័គ្រចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ដែលមិនគាំទ្រ...
តូក្យូ៖ ក្រុមធុរកិច្ចជប៉ុនមួយក្រុម បានជំរុញឱ្យរដ្ឋាភិបាលធានាសុវត្ថិភាពជនបរទេសនៅក្នុងប្រទេសចិន បន្ទាប់ពីក្មេងប្រុសជនជាតិជប៉ុនអាយុ ១០ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់យ៉ាងអាណោចអាធ័មនៅតាមផ្លូវទៅសាលារៀននៅភាគខាងត្បូងនៃទីក្រុង Shenzhen ។ លោក Masanori Katayama ប្រធានសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ខ្ញុំចង់ស្នើឱ្យរដ្ឋាភិបាលពង្រឹងកិច្ចខិតខំប្រឹងប្រែងច្រើនជាងពេលណាៗទាំងអស់ ដើម្បីធានាសុវត្ថិភាពរបស់អ្នកស្រុកជប៉ុន បន្ទាប់ពីឧបទ្ទវហេតុនេះបានបញ្ជូនរលកដ៏រន្ធត់តាមរយៈសហគមន៍ជប៉ុននៅក្នុងប្រទេសចិន”។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយចំនួន រួមមាន Toyota Motor Corp., Honda Motor...
កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រាបករណីគ្រឿងញៀននៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៤-៤៥ ស្ថិតក្នុងភូមិរលាំងសង្កែសង្កាត់សុព័រទេព ក្រុងច្បារមនខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤។ បើតាមការឲ្យដឹងពីឯកឧត្តម ម៉េង ស៊្រុន មេញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថាការបង្ក្រាប់ជនសង្ស័យជាមុខសញ្ញាជួញដូគ្រឿងញៀនខាងលើនេះ ដោយមានសម្របសម្រួលពីឯកឧត្តម ស៊ិន វិរះ ព្រះរាជអាជ្ញាអមសាលាដំបូងកំពង់ស្ពឺ។ ជនសង្ស័យដែរត្រូវបានឃាត់ខ្លួនមានឈ្មោះអ៊ែល ឡយ ភេទប្រុសអាយុ ៣៦ឆ្នាំ មានមុខរបមិនពិតប្រាកដ រស់នៅភូមិចំបក់...