បរទេស ៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពជិតស្និទ្ធ ទៅនឹងរដ្ឋបាលប្រធានាធិបតី Joe Bidenថា មន្ត្រីអាមេរិករំពឹងថា ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ នឹងកាន់តែខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលអាចនាំឱ្យមានសង្គ្រាមពេញលេញ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញ នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន។ ព្រះករុណា...
អ.ស.ប៖ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប បានព្រមានអំពីហានិភ័យនៃសង្គ្រាមកើតឡើងនៅក្នុងតំបន់ ខណៈការប្រយុទ្ធគ្នារវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ របស់លីបង់ កាន់តែមានភាពតានតឹងដាក់គ្នា ដោយបានលើកឡើងថា ការកើនឡើងនេះ “ប៉ះពាល់ជាអវិជ្ជមាន” ដល់កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។ លោករដ្ឋមន្ត្រី Badr Abdelatty បានថ្លែងដូច្នេះនៅមុនការជួបជុំប្រចាំឆ្នាំ របស់មេដឹកនាំពិភពលោក នៅឯអង្គការសហប្រជាជាតិ(អ.ស.ប) ជាមួយនឹងការបន្ទរនៃមហាអំណាចអន្តរជាតិ អំពាវនាវឱ្យអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនមានបំណងចង់ចាប់ផ្តើមសង្គ្រាម នុយក្លេអ៊ែរទេ ហើយចាត់ទុកថាវា ជារឿងដែលមិនសមរម្យ ដែលការព្រមានរបស់ខ្លួនអំពី ការកើនឡើងនៅក្នុងជម្លោះអ៊ុយក្រែន កំពុងត្រូវបានបង្ហាញថា ជាចេតនាក្នុងការប្រើប្រាស់អាវុធទៅវិញ ។ ការភ័យខ្លាច នៃការកើនឡើងរវាងរុស្ស៊ី និងអង្គការណាតូបាននឹងកំពុងកាន់តែខ្លាំងឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីនឹងជួបសមភាគីចិនគឺលោក Wang Yi ដែលជារដ្ឋមន្រ្តីការបរទេសចិន នៅក្រៅមហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីមានករណី...
មណ្ឌលគីរី ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន នៃខេត្តទាំង៤ និងតំបន់ផ្សេងទៀត នឹងទទួលបានការអភិវឌ្ឍរីកចំរើនដូចគ្នា...
តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ភ្លៀងបានធ្លាក់ចុះ ដែលមិនធ្លាប់កើតមានពីមុនមក នោះ គឺបានបណ្តាលឲ្យមនុស្សចំនួន ៦នាក់បានស្លាប់នៅក្នុងខេត្ត Ishikawa របស់ប្រទេសជប៉ុន ហើយ ១០នាក់ទៀតមិនទាន់បានរាប់បញ្ចូលនោះទេ ។យោងតាមការផ្សាយ សាធារណៈកាសែត NHK ដោយបានដកស្រង់ព័ត៌មានពីប៉ូលិសក្នុងតំបន់ថា មានមនុស្ស២នាក់ ដោយម្នាក់នៅទីក្រុង Noto Town និងម្នាក់ទៀតនៅទីក្រុង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានច្រានចោលរបាយការណ៍របស់ Wall Street Journal ស្តីពីចំនួននៃការបាត់បង់ជីវិត និងរបួសរបស់ភាគីខាងអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ីថា ជាព័ត៌មានក្លែងក្លាយ។ កាលពីថ្ងៃអង្គារ កាសែតដ៏ធំរបស់អាមេរិកនេះបានអះអាងថា ទាហានអ៊ុយក្រែនប្រហែល ៨ ម៉ឺននាក់ត្រូវបានសម្លាប់ និងប្រហែល ៤០០,០០០...
ភ្នំពេញ ៖ នាចុងសប្តាហ៍កន្លងទៅនេះ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងម្ចាស់ នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានប្រារព្វទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) ដើម្បីរួមចំណែកជាមួយពិភពលោក ក្នុងការសម្អាតបរិស្ថាន លើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅប្រទេសកម្ពុជា។ លោក...
កូឡាឡាំពួរ៖ គ្រោះទឹកជំនន់កើតឡើង បានធ្វើឱ្យពលរដ្ឋចំនួន៨.៥៤៥នាក់ ធ្វើការផ្លាស់ទីលំនៅនៅក្នុងរដ្ឋមួយចំនួន ក្នុងប្រទេសម៉ាឡេស៊ី បើគិតត្រឹមរសៀលថ្ងៃអាទិត្យ ។ នាយកដ្ឋានសុខុមាលភាព សង្គមរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា កន្លែងដែលបានរងផលប៉ះពាល់ខ្លាំងបំផុត គឺរដ្ឋ Kedah ដែលមានពលរដ្ឋចំនួន៨.៣៩៤នាក់ ត្រូវបានគេដាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ ដោយសារទឹកជំនន់ចំនួន៤១កន្លែង ។ លោកនាយករដ្ឋមន្ត្រី Anwar Ibrahim បានប្រកាសផ្តល់ជំនួយចំនួន១៣លានរីងហ្គីត ស្មើនឹង៣លានដុល្លារសហរដ្ឋអាមេរិក...