ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តី សប្បាយរីករាយប្រកបដោយមោទនភាព នៅពេលកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ចិន មានសន្ទុះ យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយផ្អែកលើការគោរព ការជឿទុក ចិត្ត ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមកដែលទទួលបាន លទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅចំពោះមុខសមភាគី...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ ថា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងការផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្ម ក្នុងខេត្ត South Khorasan ភាគខាងកើតប្រទេសអ៊ីរ៉ង់។ ការផ្ទុះបានកើតឡើងនៅឯអណ្តូងរ៉ែ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Madanjoo ក្នុងតំបន់តាបាស់ នៅម៉ោងប្រហែល ៩យប់ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ដោយសារតែការកើនឡើងនៃបរិមាណឧស្ម័នមេតាន...
បរទេស៖ ក្រសួងការពារជាតិជប៉ុនបាននិយាយកាលពីថ្ងៃច័ន្ទថា យន្តហោះយោធារុស្ស៊ីបានបំពានដែនអាកាសរបស់ប្រទេសជប៉ុនចំនួនបីដង ដែលជំរុញឱ្យយន្តហោះចម្បាំងកងកម្លាំងស្វ័យការពារដែនអាកាសបាញ់ភ្លើងសញ្ញាជាលើកដំបូងដែលមិនធ្លាប់មាន ដោយនាំឱ្យទីក្រុងតូក្យូបានដាក់ការតវ៉ាយ៉ាងតឹងរ៉ឹងជាមួយទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះល្បាត IL-38 បានហោះពីលើដែនទឹកក្នុងសមុទ្រជប៉ុនភាគខាងជើងនៃកោះ Rebun ក្នុងខេត្តភាគខាងជើងបំផុតនៃកោះហុកកៃដូរបស់ប្រទេសជប៉ុនបីដង នៅចន្លោះម៉ោង ១ រសៀល និងម៉ោង៤រសៀល ហើយការទន្ទ្រានចូល...
ហ្សាការតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះមានគ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បានកើតឡើងនៅខេត្ត Gorontalo របស់ប្រទេសឥណ្ឌូនេស៊ី ដោយមិនបង្កឱ្យមានរលកធំៗកើតឡើងនោះទេ ។ ទីភ្នាក់ងារខាងលើបានរាយការណ៍មកថា គ្រោះរញ្ជួយបានកើតឡើងនៅម៉ោង២និង៥១នាទីព្រឹក ម៉ោងនៅក្រុងហ្សាការតា នៅថ្ងៃអង្គារនេះ ត្រូវនឹងម៉ោង១៩និង៥១នាទីម៉ោងសកល ដែលមានចំណុចកណ្តាលចម្ងាយ៧៧គីឡូម៉ែត្រនៅភាគនិរតីនៃក្រុង Gorontalo និងមានជម្រៅ១៣២គីឡូម៉ែត្រពីបាតសមុទ្រ ។ ទីភ្នាក់ងារដដែលនេះបានចេញផ្សាយបឋម គឺថា...
កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន បរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទធ្វើអំណោយទានជីវិត នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមាននាយទាហាន ចូលរួមចំនួន១៤១ នាក់ ក្នុងនោះក៏មានសិក្ខាកាមចំនួន៤០នាក់ក៏ស្ម័គ្រចិត្តបរិច្ចាគឈាមផងដែរ។ លោកឧត្តមសេនីយ៍ត្រី ម៉េង...
ភ្នំពេញ៖ លោក ហ្សិនប៊ែក គូឡូបេវ រដ្ឋមន្ត្រីក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន បានបង្ហាញចេតនាស្វាគមន៍និស្សិតកម្ពុជា ទៅសិក្សាផ្នែកសុខាភិបាលនៅកៀហ្ស៊ីស៊ីស្ថាន ដោយកៀហ្ស៊ីស៊ីស្ថានមានជំនាញ និងបានទទួលនិស្សិតមកពីប្រទេសជាច្រើនក្នុងវិស័យនេះ ។ ការបង្ហាញការស្វាគមន៍និស្សិតកម្ពុជា ទៅសិក្សានេះធ្វើឡើងក្នុងឱកាសលោក ហ្សិនប៊ែក គូឡូបេវ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលក្នុងវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជា។ ការលើកឡើងរបស់លោក រដ្ឋមន្ត្រី ហួត ហាក់ ក្នុងពិធីសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាមួយ មន្ត្រីរាជការរួបរួមគ្នាជាធ្លុងមួយធ្វើឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីជំរុញវិស័យទេសចរណ៍...
ភ្នំពេញ៖ ជាលទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅប្រទេសចិន គឺការចុះហត្ថលេ ខាលើឯកសារចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ប្រទេសទំាងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្ន ក្នុងការបម្រើផលប្រយោជន៍ ជូនប្រទេសនិងប្រជាជនទំាងសងខាង។ ពិធីចុះហត្ថលេខាលើឯកសារទំាងពីរ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសថា សម្ដេច មិនផ្តល់ឱកាសឲ្យក្រុមឃាតកលាក់មុខ ជាប្រភេទភេរវករ មានឱកាសបំផ្លាញជាតិ បំផ្លាញជីវិតសម្ដេច និងក្រុមគ្រួសារសម្ដេច ក៏ដូចជា ប្រជាជនកម្ពុជា តទៅទៀតនោះទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន...
យេរ៉ូសាឡឹម៖ ទាហានអ៊ីស្រាអែល បានវាយលុកការិយាល័យរបស់ទូរទស្សន៍កាតា Al Jazeera នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យដោយបញ្ជាឱ្យ បិទការិយាល័យផ្សាយតែម្ដង។ ទូរទស្សន៍ Al Jazeera បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “កងកម្លាំងអ៊ីស្រាអែលដែលកាន់កាំភ្លើង បានចូលទៅក្នុងការិយាល័យរបស់ទូរទស្សន៍ Al Jazeera...