តូក្យូ៖ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានឲ្យដឹងថា ខ្លួនអាចនឹងបន្តប្រតិបត្តិការ ដើម្បីទាញយកកំទេចកំទីឥន្ធនៈនុយក្លេអ៊ែរចំនួនតិចតួចពីម៉ាស៊ីនរ៉េអាក់ទ័រពិការមួយនៅឯរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលរងគ្រោះដោយគ្រោះមហន្តរាយនៅសប្តាហ៍ក្រោយ។ នៅថ្ងៃទី២២ ខែសីហា ក្រុមហ៊ុន TEPCO ត្រូវបានកំណត់ ដើម្បីព្យាយាមទាញយកកំទេចកំទីរហូតដល់ ៣ក្រាមពីអង្គភាពលេខ២ នៅរោងចក្រនុយក្លេអ៊ែរខាងលើនេះ ប៉ុន្តែបានផ្អាកប្រតិបត្តិការ បន្ទាប់ពីរកឃើញ កំហុសក្នុងការដំឡើងអំឡុងពេលរៀបចំ។ មន្ត្រី TEPCO...
ការ៉ាកាស៖ អគ្គមេធាវីវេណេស៊ុយអេឡា លោក Tarek William Saab បានផ្តល់សច្ចាប័នលើដីកាចាប់ខ្លួន ប្រឆាំងនឹងអតីតបេក្ខភាពប្រធានាធិបតីបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ពីបទឧក្រិដ្ឋជាច្រើន ដែលបានប្រព្រឹត្តបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ ខែកក្កដា។ លោក Saab បានប្រាប់អ្នកយកព័ត៌មានថា “ដីកាចាប់ខ្លួននេះចូលជាធរមាន វាត្រូវតែអនុវត្តក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
កូឡាឡាំពួរ៖ ការនាំចេញទុរេន របស់ប្រទេសម៉ាឡេស៊ី បានកើនឡើង ២៥៦,៣ភាគរយ នៅចន្លោះឆ្នាំ២០២០ និង ២០២២ ដោយប្រទេសចិន គឺជាគោលដៅនាំមុខគេ នៃការនាំចេញផ្លែឈើរបស់ប្រទេសនេះ ។ ប្រទេសចិន បាននាំចូលទុរេនចំនួន ៨៨៧លានរីងហ្គីត (២០៤,៥លានដុល្លារអាមេរិក) ចេញពីការនាំចេញធុរេនចំនួន ១,១៤ពាន់លានរីងហ្គីតរបស់ប្រទេស ម៉ាឡេស៊ីក្នុងឆ្នាំ២០២២ នេះបើតាមនាយកផ្នែកផ្សព្វផ្សាយ ទីផ្សារអន្តរជាតិ របស់អាជ្ញាធរកសិកម្ម...
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ផ្លូវជាតិលេខ៧៨ គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវនេះ មានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC ។ តាមរយៈសំណេរភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា សភាអ៊ុយក្រែន បានអនុម័តការតែងតាំង សមាជិកគណៈរដ្ឋមន្ត្រីថ្មីចំនួន ៩រូប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Andrii Sybiha ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសនេះ ខណៈដែលលោក Vitaliy Koval ត្រូវបានតែងតាំងជារដ្ឋមន្ត្រីគោលនយោបាយកសិកម្ម និងស្បៀងអាហារ។ អតីតអនុប្រធានការិយាល័យ ប្រធានាធិបតីលោក Oleksii...
ខេត្តក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ នៅក្នុងភូមិសាស្រ្តខេត្តក្រចេះ។ ផ្លូវទាំងពីរខ្សែនោះរួមមាន៖ ខ្សែទី១៖ មានប្រវែង ៦១.២៣ គីឡូម៉ែត្រ តភ្ជាប់ពីភូមិជ្រោយថ្មក្រោម ឃុំឆ្លូង...
ភ្នំពេញ៖ តាមរយៈប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យ ក្រុមហ៊ុនឥណ្ឌូនេស៊ី មកដាក់ទុន ១០០% ក្នុងការបង្កើតឃ្លាំងការប្រមូលទិញស្រូវ បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវេចខ្ចប់ ដើម្បីដឹកជញ្ជូននាំចេញ ទៅសាធារណរឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងទៀត។ ការជំរុញនេះធ្វើឡើងក្នុងឱកាស សម្ដេចតេជោប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo...
ភ្នំពេញ៖ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី បាន អះអាងថាទស្សនកិច្ចរយៈពេលខ្លី មកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីបង្កើនមិត្តភាព និងពង្រឹងទំនាក់ទំនង ប្រទេសទាំងពីរ។ ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦...
ភ្នំពេញ៖ ដោយទទួលដំណឹងថាមានពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងមានសមាជិកទទួលមរណៈភាព អ្នកឧកញ៉ា ទៀ វិចិត្រ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាត់តាំងក្រុមការងារនាំយកថវិកាចំនួន ២,០០០,០០០រៀល ជាការចូលរួមរំលែកទុក្ខ និងសម្រាប់ចាត់ចែងក្នុងពិធីបុណ្យ ប្រគល់ជូនដល់គ្រួសារនៃសព ឈ្មោះ យិន ស៊ន ភេទ ប្រុស អាយុ ៥២ឆ្នាំ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ស្ថាបនិក នៃវេទិកាចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)” ព្រមទាំងអញ្ជើញចូលរួម កម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ បើតាម សេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាបានឱ្យដឹងថា...