បរទេស៖ យោធាចិន ដែលបាននិងកំពុងសាកល្បងសមត្ថភាពរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សត្រូវ បានសារភាពថា ការវាយលុកគោលដៅតូចៗឲ្យបានត្រឹមត្រូវ អាចនឹងលំបាក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV របស់ចិន បានរាយការណ៍កាលពីសប្តាហ៍មុនថា ការបាញ់កាំភ្លើងធំប្រឆាំងយន្តហោះជុំទី ១ ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក អំឡុងពេលសមយុទ្ធហ្វឹកហ្វឺនកងទ័ពរំដោះប្រជាជន...
បរទេស៖ ប្រជាជនហុងកុងមួយចំនួន មិនអើពើនឹងការហាមប្រាមរបស់រដ្ឋាភិបាលលើការផ្តល់ចំណីដល់សត្វព្រាប បើទោះបីជារយៈពេលអនុគ្រោះដល់ទីបញ្ចប់នៅថ្ងៃអាទិត្យក៏ដោយ ដោយស្រុកមួយចំនួននៅតែញាំញីដោយការប្រមូលផ្តុំដ៏ធំនៃព្រាបទាំងនោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់ពីថ្ងៃអាទិត្យតទៅ អ្នកណាម្នាក់ដែលចាប់បានថា បានឱ្យចំណីទៅសត្វព្រាប គឺនឹងត្រូវផាកពិន័យនៅនឹងកន្លែង ៥.០០០ដុល្លារហុងកុង ជាជាងការព្រមានដោយពាក្យសំដី បន្ទាប់ពីបញ្ចប់រយៈពេលអនុគ្រោះមួយខែ បន្ទាប់ពីការហាមឃាត់ត្រូវបានដាក់នៅថ្ងៃទី0១ ខែសីហា។ នៅផ្លូវ...
ភ្នំពេញ៖ អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយនៅកម្ពុជា បានបដិសេដ្ឋមិនគាំទ្រចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បម្រើនយោបាយបរទេសបំផុសបំផុលធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ក្នុងចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា មានប្រសាសន៍ថា ការធ្វើបាតុកម្មពីក្រៅប្រទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលជាការនាំឱ្យប្រទេសជាតិច្របូកច្របល់វិលចូលសង្គ្រាមស៊ីវិលឡើងវិញ បើសិនជាបដិវត្តនោះបានសម្រេច។ មួយវិញទៀត...
នៅថ្ងៃទី៣១ ខែសីហា សកម្មភាពប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក” បានបើកធ្វើនៅ ទីក្រុងប៉េកាំង។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំអាហ្វ្រិក ទំនាក់ទំនងរវាងចិន និងអាហ្វ្រិកបានឈានចូលដំណាក់កាលថ្មី នៃការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកប្រកបដោយកម្រិតខ្ពស់។ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ ២០២៤ ជិតនឹងបើកធ្វើនៅទីក្រុងប៉េកាំង ដែលប្រាកដជានឹងត្រួសត្រាយនូវអនាគតថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិក និងចារទំព័រថ្មីក្នុងការកសាងសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិក។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានសម្គាល់ទៀតថា ប្រឈមនឹងការផ្លាស់ប្តូរដ៏សំខាន់របស់ពិភពលោក...
ថ្ងៃទី២៧ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្ររបស់បញ្ញវន្តដែលមកពីប្រទេសអាហ្វ្រិកចំនួន ៥០ប្រទេស ដើម្បីលើកទឹកចិត្តពួកគេបន្តផ្តល់ការគាំទ្រខាងតម្រិះប្រាជ្ញា ចំពោះការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកកម្រិតខ្ពស់ និងគាំពារផលប្រយោជន៍រួមរបស់ប្រទេស “សកលខាងត្បូង” ។ លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើឡើងដោយជោគជ័យ...
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ដែលមានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI ថ្លែងថា ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ លោកមិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពបំផ្លាញរាជរដ្ឋាភិបាល ក្នុងបំណងធ្វើឱ្យប្រទេសជាតិវឹកវរ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើសាលិខិតរំលែកមរណទុក្ខ ជូនលោកស្រីឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ចំពោះការទទួលមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីអ្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលទទួលអនិច្ចកម្ម កាលពីវេលាម៉ោង...
បរទេស៖ រដ្ឋបាលអាកាសធាតុរបស់កោះតៃវ៉ាន់ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៥ រិចទ័រ បានវាយប្រហារនៅជិតតំបន់ឆ្នេរភាគខាងកើតនៃទីក្រុង Hualien ដែលមានប្រជាជនតិចតួចនៅថ្ងៃចន្ទ ដោយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះទេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការរញ្ជួយដីក៏បានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិ។ រដ្ឋបាលអាកាសធាតុ បាននិយាយថា វាមានជម្រៅ ២៣,៩គីឡូម៉ែត្រ។...
បងប្អូនពលករខ្មែរ កំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន រីករាយបរិច្ចាគថវិកាជូន “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជូន ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច មហាមន្ត្រី គុយ សុផល»។...