ភ្នំពេញ៖ ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដាច់ខាតយើងត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រកាសប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខណ្ខ ៧មករា ដោយមានការចូលរួមអបអរសាទរពីសមាជិក...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នឹងធ្វើឡើងនៅរៀងរាល់ ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជា ពលរដ្ឋបានឃើញដោយផ្ទាល់ នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន ។ យោងតាមសេចក្តីជូនដំណឹង ស្តីពី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានច្រានចោលផែនការរបស់មន្ទីរបញ្ចកោណ ក្នុងការបញ្ជូនអ្នកម៉ៅការអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីថែរក្សាផ្នែករឹងរបស់លោកខាងលិច រួមទាំងយន្តហោះចម្បាំង F-16 ផងដែរ។ ការតស៊ូមតិនិងពិភាក្សាគ្នាដ៏យូរអង្វែង ក្នុងការពិចារណាដាក់ពង្រាយជនស៊ីវិលអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់សេវាផ្នែកប្រព័ន្ធដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវដោយអ្នកគាំទ្របរទេសរបស់ខ្លួន បានកាន់តែខ្លាំងចាប់តាំងពីការប្រគល់យន្តហោះ F-16 ចំនួន ៦គ្រឿង នៃកញ្ចប់ដំបូងដល់អ៊ុយក្រែនកាលពីចុងខែកក្កដា។ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានពិនិត្យមើលសំណើដែលចេញមកពីយោធា...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងស្ថាបនិក Telegram លោក Pavel Durov មិនដែលជួបប្រជុំគ្នាម្ដងណាឡើយ។ នៅថ្ងៃទី២៤ ខែសីហា លោក Durov ដែលជាស្ថាបនិកក្រុមហ៊ុន Telegram...
ប៉េកាំង៖ ការឈ្លានពានដោយខុសច្បាប់ចូលទៅក្នុងទឹកដីរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង ខណៈពេលដែលបង្ហាញខ្លួនឯងថា ជាជនរងគ្រោះ ហ្វីលីពីន កំពុងប្រើប្រាស់យុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះរបស់ចោរ ដែលស្រែកថា “បញ្ឈប់ចោរ!” ។ កាលពីខែមេសា ឆ្នាំនេះ ហ្វីលីពីន បានបោះយុថ្កាដោយខុសច្បាប់នូវនាវាឆ្មាំឆ្នេរសមុទ្រ MRRV-9701 នៅតំបន់ដែនទឹក Xianbin Jiao នៃកោះ Nansha Qundao របស់ប្រទេសចិន។ ចាប់តាំងពីថ្ងៃទី១៩...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងសមភាគីក្រិករបស់លោក George Gerapetritis បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជៀសវាងការកើនឡើងនៃអំពើហិង្សា និងអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។ ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីភាពធ្ងន់ធ្ងរនៃការអភិវឌ្ឍន៍ “យ៉ាងឆាប់រហ័ស” នៅក្នុងតំបន់។ លោក Abdelatty បានជូនដំណឹងដល់សមភាគីក្រិកអំពីទំនាក់ទំនង ដែលអេហ្ស៊ីបកំពុងធ្វើជាមួយប្រទេសមួយចំនួនក្នុងតំបន់ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប...