ហ្សាការតា៖ កាលពីថ្ងៃពុធ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្កោលទោស យ៉ាងខ្លាំង ទៅលើការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល កាលពីពេលថ្មីៗនេះ ទៅលើប្រទេសលីបង់ ដែលបានឆក់យកជីវិត មនុស្សរាប់រយនាក់ និងបានអំពាវនាវ ឱ្យមានការឆ្លើយតប ជាសកលបន្ទាន់ ដើម្បីបញ្ឈប់ប្រតិបត្តិការ យោធាមួយនេះ ។ លោក...
ម៉ូស្គូ ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពាន ណាមួយមែននោះ ។លោក ពូទីន បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ ដោយបញ្ជាក់ថា លក្ខខណ្ឌបែបនេះរួមមាន “ប្រសិនបើសត្រូវ ប្រើប្រាស់អាវុធធម្មតា បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ចំពោះអធិបតេយ្យភាពរបស់រុស្ស៊ីនោះ ។ នៅក្នុងកិច្ចប្រជុំនេះដែរ...
កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកសំរោងទង បង្ក្រាប់ជនសង្ស័យ៤នាក់ ៣ទីតាំងផ្សេងគ្នា រកឃើញម្សៅក្រាមពណ៌ សរសង្ស័យ ជាគ្រឿងញៀនចំនួន១៣កញ្ចប់ កាលពីថ្ងៃទី២៥ខែ កញ្ញា ឆ្នាំ២០២៤។ លោក វរ:សេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកដោយមានការសម្របសម្រួល ដោយលោក ឈៀវ គីមហាក់...
ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងតែប្រារព្ធ ធ្វើឡើង តាំងពីបរមបុរាណយូរលង់ណាស់មកហើយឆ្នាំនេះព្រះរាជពិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ។ ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះ ឱ្យបានមហោឡារិក អធិកអធម ស្របតាមប្រពៃណីជាតិ...
ភ្នំពេញ៖ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ គេសង្កេតឃើញមាននាវាកងទ័ពជើងទឹកអង់គ្លេស និងអូស្រ្តាលី បានបណ្ដាក់គ្នាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមហេតុផល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អ។ ការបណ្ដាក់គ្នា ចូលទស្សនកិច្ចនៅកម្ពុជានេះ ក៏ស្របពេលដែលសហរដ្ឋអាមេរិក ដែលជាក្បាលម៉ាស៊ីន នៃសម្ព័ន្ធភាព អូគូស (AUKUS) បានបន្តប្រើវោហាសាស្រ្តវាយប្រហារកម្ពុជា លើការពង្រីកមូលដ្ឋាន កងទ័ពជើងទឹករាម។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃចន្ទ...
កាលពីថ្ងៃទី២៥ខែកញ្ញា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី២៤ខែកញ្ញា ក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសចំនួនជាង១០០ បានបញ្ចេញមតិយ៉ាងសកម្ម ដើម្បីគាំទ្រគោលជំហររបស់ភាគីចិន លើបញ្ហាពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xinjiang តំបន់រដ្ឋបាលពិសេសហុងកុងនិងភូមិភាគស្វយ័ត Xizang ក៏ដូចជាប្រឆាំងនឹងការធ្វើនយោបាយ នីយកម្មបញ្ហាសិទ្ធិមនុស្ស ។ សូមសួរថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងគៀវ បានទាមទារស្ពាន នៅក្នុងតំបន់ Crimean ដែលខ្លួនអះអាងថា រុស្ស៊ីបានសាងសង់ ដោយខុសច្បាប់ ឆ្លងកាត់ច្រកសមុទ្រ Kerchនោះគួរតែត្រូវកំទេចចោល ក្នុងអំឡុងសវនាការ នៅតុលាការ អន្តរជាតិនៅទីក្រុងឡាអេ កាលពីថ្ងៃអង្គារ ។ ទីក្រុងម៉ូស្គូបាន លើកហេតុផលថា សំណុំរឿងអ៊ុយក្រែន គឺគ្មានមូលដ្ឋាន...
វៀងច័ន្ទ៖ អ្នកតំណាងមកពីប្រទេស សមាជិក នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) បានជួបប្រជុំគ្នា នៅទីក្រុងវៀងច័ន្ទ ដើម្បីពិភាក្សាអំពីការបញ្ចប់ ផែនការយុទ្ធសាស្រ្ត សហគមន៍សង្គម-វប្បធម៌អាស៊ាន ហៅកាត់ (ASCC) នៅក្រោយឆ្នាំ២០២៥ ។ ទីភ្នាក់ងារសារព័ត៌មានឡាវ បានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃពុធថា ពួកគេបានប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ...
លោក To Lam ប្រធានាធិបតី និងជាអគ្គលេខាធិការ គណបក្សកុម្មុយនីស្ដវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល ស្ដីពីអនាគតរបស់អង្គការសហប្រជាជាតិ និងចូលរួមមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកហើយក៏នឹងមានទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសគុយបាផងដែរ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ការធ្វើទស្សនកិច្ចទៅកាន់ប្រទេសគុយបា តបតាមការអញ្ជើញរបស់លេខាទី១ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដគុយបា និងជាប្រធានាធិបតីគុយបាលោក Miguel Diaz Canel...
ម៉ូស្គូ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះថា ប្រាក់ចំណូលរបស់សហគ្រាសប្រេង និងឧស្ម័នខ្នាតធំ និងមធ្យមរបស់ប្រទេសរុស្ស៊ី បានកើនឡើង៣៤,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅឆមាសទី១ ឆ្នាំ២០២៤នេះ ដែលឈានដល់ទឹកប្រាក់ ចំនួន៣៨,៣ពាន់ពាន់លានរូប្លែ ស្មើនឹងប្រហែល៤១៣ពាន់លាន ដុល្លារ សហរដ្ឋអាមេរិក ។ យោងតាមការសិក្សា ដែលធ្វើឡើងដោយ បណ្តាញ សវនកម្ម និងប្រឹក្សា FinExpertiza...