ក្នុងនាមជាប្រទេសជិតខាង ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន មានទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏យូរលង់ ។ កាលពី ៣២ ឆ្នាំមុន ភាគីទាំងពីរចិននិងអាស៊ាន បានបង្កើតទំនាក់ទំនងដៃគូសន្ទនា ហើយកាលពីឆ្នាំ ២០២១ ភាគីទាំងពីរបាន ប្រកាសលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាសញ្ញាបង្ហាញថា ចិននិងអាស៊ានកំពុង ប្រកៀកស្មាគ្នាដើរ តាមមាគ៌ាអភិវឌ្ឍន៍ រួមដើម្បីឆ្ពោះទៅការកសាង សហគមន៍ជោគវាសនារួម...
លោក Xi Jinping មេដឹកនាំកំពូលចិនបានថ្លែង នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៣ ខែកញ្ញាថា គម្រោងរុករកភពព្រះចន្ទ របស់ប្រទេសចិន ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ ដែលទទួលផល ប្រយោជន៍គ្នាដោយស្មើភាព ប្រើប្រាស់ដោយ សន្តិភាព និង សហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ អន្តរជាតិតាមរបៀបខុសគ្នា ឱ្យកាន់តែស៊ីជម្រៅ បានចែករំលែកសមិទ្ធផល អភិវឌ្ឍន៍ ជាមួយបណ្តាប្រទេស...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ អោយអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ចំណុះអោយ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ យកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការពារទ្រព្យសម្បត្តិ ពលរដ្ឋ ដែលទៅលេងស្រុកកំណើត ឬទៅតាមបណ្តាខេត្តអស់ពីផ្ទះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ។ ការណែនាំបែបនេះរបស់លោក ឃួង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុបចំនួន ៣.៥៣០នាក់។ សម្រាប់និស្សិតជ័យលាភី ដែលនឹងត្រូវទទួលសញ្ញាបត្រ ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី នាពេលនេះ មានចំនួនសរុប...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោកស្រី សាស្ត្រាចារ្យ យ៉ាម៉ាណាកា អាគិកុ (YAMANAKA Akiko) អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Kurt Campbell អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងនូវការពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងប្តេជ្ញាបង្កើនការប្រាស្រ័យទាក់ទង ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត ។ ក្នុងជំនួបទេ្វភាគី នៅទីក្រុងញូវយ៉ក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រមុខការទូតកម្ពុជា-អាមេរិក ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ការវិនិយោគលេីវិស័យ អប់រំទើបមានសមត្ថភាព និងមានលទ្ធភាពឱ្យប្រជាពលរដ្ឋរស់នៅដោយខ្លួនឯង ប្រកបដោយចីរភាព។ នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការវិនិយោគជាមួយវិស័យ...
ភ្នំពេញ៖ លោកស្រី ជូលី ប៊ីសប ប្រេសិតពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ា បានថ្លែងអំណរគុណកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ។ ការថ្លែងអំណរគុណរបស់លោកស្រី ជូលី ប៊ីសប ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៥...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកាន់លោកឧបនាយករដ្ឋមន្ត្រី កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យឡើងវិញ លើសាលក្រមកាត់ទោស ឱ្យជាប់ពន្ធនាគារតែ៥ឆ្នាំ លើករណីបុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង បង្កឱ្យមនុស្ស៤នាក់ស្លាប់និងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅស្ពានអាកាសខណ្ឌឬស្សីកែវ ខណៈសម្តេចបញ្ជាក់ថា រឿងនេះប៉ះពាល់ច្រើន ហើយជាគំរូ ទៅដល់អ្នកបើកបរស្រវឹងផ្សេងទៀត ។ ឆ្លៀតក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ...
ភ្នំពេញ៖ កម្ពុជា-អ៊ុយក្រែន បានចុះហត្ថលខាលើ កិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លង ដែនការទូត និងផ្លូវការ ។ ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក អង់ឌ្រី ស៊ីប៊ីហា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី២៥...