ភ្នំពេញ៖ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ចូលខ្លួនទៅកាន់តុលាការ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។ បើតាមដីកាបង្គាប់ឱ្យចូលខ្លួន បានបញ្ជាក់ថា ការកោះហៅនេះ គឺជាប់ពាក់ព័ន្ធពីបទ «ការមិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្ដន្ទាទោសបទមជ្ឈឹម និងការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ៕
យោធាចិន និងអាមេរិក នឹងចូលរួមសមយុទ្ធយោធា មួយជាមួយគ្នានៅ ក្នុងប្រទេសប្រេស៊ីល ប្រទេសមួយចំនួន កំពុងបង្កើនការនាំចូលផ្លែទុរេន ពីប្រទេសវៀតណាម Update៖ ព្យុះទីហ្វុង Yagi វាយប្រហារភាគខាងជើង នៃប្រទេសវៀតណាម បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួនរហូតដល់១៤៦នាក់ លោក Putin៖ អាមេរិក ព្យាយាមរក្សាតំណែងជា អ្នកដឹកនាំពិភពលោក ទោះចំណាយអស់ប៉ុណ្ណាក៏ដោយ អាមេរិក...
ភ្នំពេញ៖ លោក Jung Eui-Yong ប្រធានអង្គការ ICAPP បានទទួលយកការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្រាប់ការរៀបចំមហាសន្និបាត ICAPPលើកទី១២ នៅភ្នំពេញ ក្នុងខែវិច្ឆិកាខាងមុខ។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក...
នៅថ្ងៃទី១០ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីការលើកឡើងនូវអ្វីដែលហៅថា “អន្ទាក់បំណុល” ។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានឆ្លើយថា នៅពេលដែលលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលក្រុងប៉េកាំង លោកបានបូកសរុបនូវលក្ខណៈពិសេសមួយចំនួននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន និងអាហ្វ្រិកមានដូចជា៖ទីមួយគឺ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្រ្វិក...
ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីលោក Sergei Shoigu ថា ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី និងបន្តពង្រឹងអត្ថន័យយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។ ក្នុងជំនួបនោះ លោក វ៉ាង យី ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានកត់សម្គាល់ថា ប្រឈមមុខនឹងការផ្លាស់ប្តូរ ដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលមួយសតវត្សនោះ ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព...
គែរ៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអារ៉ាប់កាលពីថ្ងៃអង្គារ បានជំរុញឱ្យអ៊ីស្រាអែល ដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញ ពីតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងពីច្រករបៀង Philadelphia និងច្រកឆ្លងកាត់រ៉ាហ្វា។ រដ្ឋមន្ត្រីទាំងនោះបានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះផែនការរបស់អ៊ីស្រាអែលសម្រាប់ “ថ្ងៃបន្ទាប់ពីការឈ្លានពានរបស់ខ្លួន” និងការគ្រប់គ្រងរបស់ខ្លួន លើផ្នែកណាមួយនៃតំបន់ហ្គាហ្សា នេះបើយោងតាមដំណោះស្រាយ ដែលបានចេញផ្សាយបន្ទាប់ពី សម័យប្រជុំលើកទី១៦២ នៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ (AL) នៅកម្រិតរដ្ឋមន្ត្រីដែលបានធ្វើឡើងនៅទីក្រុងគែរ របស់ប្រទេសអេហ្ស៊ីប។ ក្រៅពីមន្ត្រីមកពីអង្គការសហប្រជាជាតិ...
អូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly បានឲ្យដឹងថា ទីក្រុងអូតាវ៉ាបានផ្អាកការអនុញ្ញាត ដែលមានស្រាប់ប្រហែល ៣០ សម្រាប់ការលក់អាវុធទៅឱ្យប្រទេសអ៊ីស្រាអែល។ យោងតាមរបាយការណ៍ លោកស្រី Joly បានឲ្យដឹងថា គោលនយោបាយរបស់ទីក្រុងអូតាវ៉ា គឺថាអាវុធ និងគ្រឿងបន្លាស់ ដែលផលិតដោយប្រទេសកាណាដា មិនអាចប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា បានទេ ដោយមិនគិតពីរបៀប ដែលពួកគេត្រូវបានបញ្ជូនទៅអ៊ីស្រាអែល។ ទីក្រុងអូតាវ៉ា...
ភ្នំពេញ៖ លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តចូលរួមពង្រឹងសុវត្ថិភាពនិងសន្តិសុខ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកម្សាន្តសប្បាយ នៅក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការពង្រឹងសុវត្ថិភាពទេសចរណ៍” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោករដ្ឋលេខាធិការ លើកឡើងថា ជាការពិតណាស់ សន្តិសុខ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ គ្នាជាមួយ ក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក ។ តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈនេះ ក្រុមហ៊ុន VISA នឹងផ្តល់ជូនព័ត៌មានវិភាគទិន្នន័យ ការគាំទ្រការរៀបចំសិក្ខាសាលាសម្រាប់ដៃគូឧស្សាហកម្មទេសចរណ៍ ការប្រឹក្សាខាងផ្នែកជំនាញទីផ្សារ ការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករ និងអាជីវកម្មខ្នាតតូច នឹងផ្តល់ជំនួយក្នុងការពន្លឿនការផ្លាស់ប្តូរទៅរកឌីជីថលនៃឧស្សាហកម្មទេសចរណ៍។ សម្រាប់ជំហានចាប់ផ្តើមនៃកិច្ចសហការនេះ ក្រុមហ៊ុនVISA...