ភ្នំពេញ ៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងអំពីការគិតគូររបស់ក្រសួងផែនការ ក្នុងការប្រែក្លាយការប្រមូលទិន្នន័យ ដោយប្រើកម្រងសំណួរលើក្រដាស មកជាការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ថាប្លេតជំនួសវិញ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពឆាប់រហ័ស និងលឿនជាងមុន។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តព្រះវិហារ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីស្នូលរបស់ក្រសួងផែនការ គឺ...
ភ្ភ្នំពេញ ៖ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថល ឈានមុខគេនៅក្នុងពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងទេសចរណ៍។ តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈ ក្រុមហ៊ុន Visa នឹងផ្តល់ជូនព័ត៌មានវិភាគទិន្នន័យ ការគាំទ្រការរៀបចំសិក្ខា សាលាសម្រាប់ដៃគូឧស្សាហកម្មទេសចរណ៍...
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯក ឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ...
ភ្នំពេញ៖ កម្ពុជា-បង់ក្លាដែស ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចយោធា ។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាមួយឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន អនុព័ន្ធយោធាបង់ក្លាដេសប្រចាំកម្ពុជា និង វរសេនីយ៍ឯក ណាមូស សាដាត ប្រធានប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែស នៅព្រឹកថ្ងៃទី១១ ខែកញ្ញា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ គ្រឿងបន្លាស់ម៉ាស៊ីនភ្លើងចំនួន 10មុខ ជូន តាមបណ្តារោងចក្រអគ្គិសនីខេត្តចំនួន ០២ សម្រាប់ផែនការឆ្នាំ 2024 ។ អគ្គិសនីកម្ពុជា បានរៀបចំឯកសារ...
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១០ខែកញ្ញាឆ្នាំ២០២៤នេះបានមានប្រសាសន៍ថា កម្ពុជាបានសម្លឹងឃើញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកាន់ខ្ជាប់យន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូសង់ស៊ីស (Consensus) មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការច្រើន។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាពិសេសក្រោមប្រធានបទ៖«មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ។សម្តេចតេជោ បានមានប្រសាសន៍ប្រាប់ទៅអង្គវេទិកាថា ក្នុងរយៈពេល៦០ឆ្នាំមកនេះអាស៊ានបានជួបបញ្ហាជាច្រើន...
រ៉ាម៉ាឡា៖ បណ្តាប្រទេសក្នុងតំបន់រួមទាំងប៉ាឡេស្ទីន ហ្ស៊កដានី អេហ្ស៊ីប និងអ៊ីរ៉ង់ កាលពីថ្ងៃអង្គារបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើជំរុំតង់ ដែលមានហ្វូងមនុស្សបានផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីននៅទីក្រុងខាន់យូនីស ភាគខាងត្បូងតំបន់ហ្គាហ្សា។ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ថា ការបន្តសង្រ្គាមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន និងការគាំទ្ររបស់សហរដ្ឋអាមេរិក បានធ្វើឱ្យតំបន់នេះស្ថិតក្នុងហានិភ័យ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាជាមួយ លោក យូន ស៊ូកយ៉ល (Yoon Suk-Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅវិមានប្រធានាធិបតីកូរ៉េ ។
អាមេរិក៖ អ្នកស្រាវជ្រាវបាននិយាយថា អ្នកដែលដេកតិចជាង ៦ម៉ោងនៅពេលយប់ ប្រឈមមុខខ្ពស់ នឹងការកើនឡើងជាតិស្ករក្នុងឈាមដែលជា មូលហេតុនាំឲ្យកើតរោគទឹកនោមផ្អែម។ ពួកគេក៏បានរកឃើញដែលថា អ្នកដែលមិនបានដេកគ្រប់គ្រាន់ នៅក្នុងអំឡុងពេលធ្វើការមានអត្រាខ្ពស់ ជាងអ្នកធម្មតារហូតដល់៥ដង ក្នុងការកើតមានភាពមិនប្រក្រតីដែលនាំ ឲ្យកើតជម្ងឺទឹកនោមផ្អែមប្រភេទពីរបាន។ ប្រមាណមួយភាគបីនៃមនុស្សពេញវ័យ នៅក្នុងចក្រភពអង់គ្លេស តែងតែដេកពេលយប់បាន ត្រឹម ៥ម៉ោង ឬតិចជាងនេះ ហើយជាមធ្យមគឺ ៧ម៉ោង ដែលអ្នកស្រាវជ្រាវបានផ្តល់ជាយោបល់ថា...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានចោទប្រកាន់សមភាគីដូមីនីកែន លោក Luis Abinader ថាជាចោរ និងក្រុមចោរ បន្ទាប់ពីការរឹបអូសយន្តហោះរបស់លោក នៅសាធារណរដ្ឋដូមីនីកែន។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដែលផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍រដ្ឋ លោក ម៉ាឌូរ៉ូ បានអះអាងថា លោក Abinader ដោយមានកិច្ចសហការពីមន្ត្រីក្នុងតំបន់ បានជួយសម្រួលដល់អាជ្ញាធរសហរដ្ឋអាមេរិក...