ម៉ូស្គូ៖ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរបស់រុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនអស់ចំនួន ១៤៤គ្រឿងនៅទូទាំងតំបន់ចំនួន៩ ។ ក្រសួងការពារជាតិបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ៧២គ្រឿង ត្រូវបានបំផ្លាញនៅលើតំបន់ Bryansk ហើយចំនួន២០គ្រឿងលើតំបន់ Moscow និងចំនួន១៤គ្រឿងនៅតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។ លោក Andrey...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១០ កញ្ញា បានធ្វើការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩០៣នាក់។ ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុងវិស័យសុខាភិបាលគ្រប់ ឋានានុក្រមឲ្យចាប់អារម្មណ៍ថា វិស័យសុខាភិបាល គឺជាឧស្សាហកម្មនៃសេវាកម្ម ដូច្នេះ មន្ទីរពេទ្យគ្រប់កម្រិត...
តាកែវ ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នា ទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តនឹងរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនានាក្នុងក្រុង...
តូក្យូ៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានឲ្យដឹងថា វិធីសាស្រ្តរបស់ប្រទេសជប៉ុន សម្រាប់ការកែច្នៃដីនៅក្នុងខេត្តហ្វូគូស៊ីម៉ា ដែលត្រូវបានដកចេញចំពេលមានកិច្ចខិតខំប្រឹងប្រែងសម្អាតវិទ្យុសកម្មបន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ២០១១ គឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។ របាយការណ៍ចុងក្រោយរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហានេះ ប្រគល់ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក Shintaro Ito នៅទីក្រុងតូក្យូ នៅថ្ងៃដដែលនោះ ត្រូវបានគេរំពឹងថា នឹងជួយរដ្ឋាភិបាលជប៉ុន បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រើប្រាស់ឡើងវិញនូវផ្នែកមួយនៃផ្ទៃដីដ៏ច្រើន ដែលបច្ចុប្បន្នត្រូវបានរក្សាទុកនៅរោងចក្របណ្តោះអាសន្ន សម្រាប់គម្រោងការងារសាធារណៈទូទាំងប្រទេស។ ដីវិទ្យុសកម្មប្រហែល ១៤លានម៉ែត្រគូប...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ទៅលើទីក្រុងតេហេរ៉ង់ នូវការផ្គត់ផ្គង់មីស៊ីលទៅកាន់ទីក្រុងម៉ូស្គូ។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះ និងថា វាជា “សង្គ្រាមចិត្តសាស្ត្រ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោក...
អង់ការ៉ា៖ ទូរទស្សន៍រដ្ឋ ឈ្មោះថា TRT បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា ប៉ូលិសតួកគី បានឃាត់ខ្លួនសមាជិកដែលជាជនសង្ស័យចំនួន២៧នាក់នៃក្រុមរដ្ឋឥស្លាម ហៅកាត់ថា (IS) នៅក្នុងប្រតិបត្តិការនៅទូទាំងខេត្តចំនួន១៣ ។ ទូរទស្សន៍ TRT បានផ្សាយឲ្យដឹងថា ប្រធានរដ្ឋអាជ្ញាខេត្ត Western Izmir បានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន៣០នាក់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដែលបានធ្វើឡើងប្រឆាំងនឹងក្រុម IS ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ។...
កំពង់ចាម ៖ ក្នុងឱកាសអញ្ជើញប្រកាសលោក ប៊ិន ឡាដា ចូលកាន់តំណែងជាអភិបាលស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំ ឲ្យរដ្ឋបាលស្រុកទើបចូលកាន់តំណែង បន្តខិតខំធ្វើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។ បន្ទាប់ពីការឡើងប្ដេជ្ញាចិត្តរបស់ លោក ប៊ិន ឡាដា...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា ប្រទេស (កូរ៉េខាងជើង) បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង បន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការពង្រឹងវិស័យការពារជាតិ នៅក្នុងឱកាសគម្រប់ខួបលើកទី៧៦ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង ។ លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ ហៅកាត់ថា (WPK) និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សហរដ្ឋអាមេរិកនឹងហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីធានាបាននូវភាពលេចធ្លោរបស់ខ្លួន នៅក្នុងឆាកអន្តរជាតិបន្តទៅមុខទៀត។ ថ្លែងបែបនេះដោយ ប្រធានាធិបតីរុស្ស៊ីលោក Putin នៅក្នុងអំឡុងពេលដែលលោក កំពុងវត្តមានចូលរួមក្នុងការចាប់ផ្តើម សមយុទ្ធដែនសមុទ្រដ៏ធំបំផុតមិនធ្លាប់មាន របស់ប្រទេសរុស្សីកាលពីថ្ងៃអង្គារ។ លោកបានបន្ថែមថា ទីក្រុងមូស្គូត្រូវតែត្រៀមខ្លួនសម្រាប់ ការអភិវឌ្ឍន៍ណាមួយចំពេលមាន ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir PUtin នឹងមិនចូលរួមសម័យប្រជុំជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅឆ្នាំនេះទេ ដោយលើកឡើងថាសហរដ្ឋអាមេរិក មិនសមជាម្ចាស់ផ្ទះសមរម្យ សម្រាប់ព្រឹត្តិការណ៍បែបនេះឡើយ។ មហាសន្និបាតអង្គការសហប្រជាជាតិ នឹងចាប់ផ្តើមបើកនៅថ្ងៃអង្គារ ហើយនឹងបញ្ចប់នៅថ្ងៃទី...