ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការចាកចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់ កម្ពុជា គឺដើម្បីបញ្ចប់ក្តីកង្វល់ និងជម្លោះរវាងខ្មែរ និងខ្មែរ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចធិបតី បានបញ្ជាក់ថា...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេច អនុម័តគម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគនិងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ ឆ្នាំ២០២៤-២០២៩ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ កញ្ញានេះ បានឲ្យដឹងថា គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័តសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ កញ្ញានេះ បានឲ្យដឹងថាសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ចែកចេញជា ៩ផ្នែក ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (ស.អ.ប.អ.) ដែលជាឧបករណ៍ដ៏សំខាន់ក្នុងការរួមចំណែកសម្រេចបាននូវគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល...
ភ្នំពេញ៖ លោក Jeffrey Donald ក្រុមប្រឹក្សាធុរកិច្ច សម្រាប់ការយល់ដឹងអន្តរជាតិ (BCIU) បានសន្យាជួយជំរុញការវិនិយោគអាមេរិក នៅកម្ពុជា ។ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៩ នាថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីពិសាអាហារការងារ ពេលល្ងាចរៀបចំដោយក្រុមប្រឹក្សាធុរកិច្ច សម្រាប់ការយល់ដឹងអន្តរជាតិ (BCIU)...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័តសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា សេចក្តីព្រាងក្របខ័ណ្ឌនេះ ចែកចេញជា ៩ជំពូក និងមានគោលបំណងគាំទ្រ និងជំរុញដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ តាមរយៈការដ្ឋានការងារ ចំនួន៣...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច ក្នុងករណីមានគ្រោះទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចក្នុង ការតាមដានឱ្យជាប់ជាប្រចាំ និងការដោះស្រាយឱ្យបានទាន់ពេល ក្នុងករណីដែលមានគ្រោះទឹកជំនន់ប៉ះពាល់ដល់...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យ វិស័យសុខាភិបាលខេត្ត និងវិស័យអប់រំខេត្ត ខិតខំប្រឹងប្រែងសម្រួចការងាររបស់ខ្លួន ដើម្បីត្រៀមទៅប្រឡងដណ្ដើមជ័យលាភី ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ។ លោកអភិបាលខេត្ត បានជំរុញដូច្នេះ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញចូលរួមបិទកិច្ចប្រជុំរបស់គណៈកម្មការវាយតម្លៃ អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ និងអធិកអធម។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ កញ្ញានេះ បានឲ្យដឹងថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។ ការណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី បានឱ្យដឹងថា សម្តេចធិបតី...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ទាំងអស់ ថា ក្នុងករណីរកឃើញ ប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ នឹងត្រូវឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ តាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៧ កញ្ញា ក្រសួងអប់រំអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារ...