ពោធិ៍សាត់: រដ្ឋបាលខេត្តពោធិ៍សាត់បានត្រៀមកម្លាំងជិត ១៥០០ នាក់ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរដែលអញ្ជើញមកដើរលេងកម្សាន្តនៅក្នុងក្រុងពោធិ៍សាត់ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៤នេះ ដោយក្នុងនោះកម្លាំងនគរបាលខេត្ត និង កម្លាំងនគរបាលក្រុងចំនួន ៦១០ នាក់,កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ៧០ នាក់ និង កម្លាំងប្រជាការពារចំនួន ៨១៤ នាក់ ។ មានប្រសាសន៍នាឱកាសជួបសំណេះជាមួយកងកម្លាំងទាំងអស់នារសៀលថ្ងៃទី ៣០ ខែ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស នៅប្រទេសបារាំង។ ព្រះរាជដំណើររបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នាពេលនេះ...
បរទេស៖ អាជ្ញាធរបានតស៊ូដើម្បីទទួលបានទឹក និងការផ្គត់ផ្គង់ផ្សេងទៀតទៅកាន់តំបន់ដាច់ស្រយាល និងរងគ្រោះដោយទឹកជំនន់នៅទូទាំងភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ដោយសារតែព្យុះសង្ឃរា ហេលេន ខណៈដែលចំនួនអ្នកស្លាប់ដោយសារព្យុះបានកើនឡើង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅ North Carolina ដែលរាប់បញ្ចូលទាំងទីក្រុងភ្នំ Asheville បានរាយការណ៍ថា មនុស្ស ៣០នាក់បានស្លាប់ដោយសារខ្យល់ព្យុះដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបដល់ទៅ ៨៤នាក់នៅទូទាំងរដ្ឋជាច្រើន។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ លោក Najib Mikati បានប៉ាន់ប្រមាណថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើកន្លែងរបស់ក្រុម Hezbollah នៅក្នុងប្រទេសលីបង់ បានបង្ខំមនុស្សប្រហែលមួយលាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេ។ លោកនាយករដ្ឋមន្ត្រីរូបនេះក៏បានអះអាងដែរថា វិសាលភាពនៃការភៀសខ្លួនលើកនេះគឺមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឡើយ។ គួរឲ្យដឹងដែរថាអ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្ទុះអាវុធជាបន្តបន្ទាប់ ចាប់តាំងពីអតីតបានបើកប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការលុកលុយ ដ៏សាហាវរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។ អ៊ីស្រាអែលបានបង្កើនយុទ្ធនាការប្រឆាំងក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត យ៉ាងធ្ងន់ធ្ងរនៅដើមខែនេះ...